Friday, May 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូជិះបុ---/កឡាន ម្ចាស់ឡាំប៉ាអត់ឱ្យប៉ូលិសដោះស្រាយ

ម៉ូតូជិះបុ—/កឡាន ម្ចាស់ឡាំប៉ាអត់ឱ្យប៉ូលិសដោះស្រាយ

ខេត្តបាត់ដំបងៈ បុរសម្នាក់បានជិះម៉ូតូ ជ្រុលទៅបុករថយន្ត១គ្រឿង ដែលចតលើដងផ្លូវខាងមុខផ្ទះរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកភាគីរថយន្ត បានបើករថយន្តចូលក្នុងផ្ទះបាត់ លុះសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ធ្វើការ វាស់វែង និងអូសយករថយន្តទៅរក្សាទុកដើម្បីដោះ ស្រាយ បែរជាភាគីម្ចាស់រថយន្តឡាំប៉ាមិនព្រម និងថែមទាំងថតវីដេអូ បង្ហោះតាមបណ្តាញ សង្គម ដោយចោទថា “គេជិះបុកឡានគាត់ គាត់មិនទារសំណងផង បែរជាសមត្ថកិច្ចទាមទារយកឡានគាត់ទៅវាស់វែងទៅវិញ” ធ្វើឱ្យមានការ ចែករំលែក និងរិះគន់ព្រោងព្រាត។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានចេញសេចក្តីបំភ្លឺ ព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា កាលពីវេលាម៉ោង៥ និង១៧នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្តាំ ភព២ ១១៦៤ អ្នកបើកបរឈ្មោះនី វុធថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១ឃ-៦៥២៦ អ្នកបើកបរឈ្មោះឈួម សេរី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង (រងរបួសធ្ងន់) ក្នុងខណៈដែលរថយន្តខាងលើកំពុងចតចោល នៅលើដងផ្លូវ សាធារណៈ។

នៅពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅមូលដ្ឋាន បានរាយការណ៍មកសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះទៅធ្វើការពិនិត្យកន្លែង កើតហេតុ ហើយក្នុងពេលទៅដល់ អ្នកជិះម៉ូតូរងរបួសធ្ងន់នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចដឹកគាត់ទៅសង្រប្គោះន្ទាន់នៅមន្ទីរពេទ្យ។

ក្នុងដំណើរការវាស់វែងកន្លែងកើតហេតុ មន្ត្រីនគរបាលបានពិនិត្យឃើញតែស្លាកស្នាមកន្លែងបុកប៉ះនៅលើដងផ្លូវតែប៉ុណ្ណោះ រីឯរថយន្ត ត្រូវបានម្ចាស់បើកចេញពីកន្លែងកើតហេតុ ចូលទៅក្នុងបរិវេណផ្ទះរបស់គាត់ ហើយម៉ូតូក៏មិនស្ថិតនៅក្នុងសភាពដើមនោះឡើយ។ ដើម្បីឱ្យការវាស់ វែងបានត្រឹមត្រូវស្របតាមជំនាញ និងវិជ្ជាជីវៈ ឈានទៅកំណត់បាននូវកំហុសរបស់ភាគីណាមួយ មន្ត្រីនគរបាលតម្រូវឱ្យភាគីម្ចាស់រថយន្ត យក រថយន្តចេញពីបរិវេណលំនៅដ្ឋានមកវិញ ដើម្បីធ្វើការងារនេះ ប៉ុន្តែភាគីម្ចាស់រថយន្ត បានបដិសេធ មិនព្រមឱ្យសមត្ថកិច្ចធ្វើកិច្ចការនេះទេ ដោយ គាត់លើកហេតុផលថា អ្នកជិះម៉ូតូ ជិះមកបុករថយន្តរបស់គាត់ គ្រោះថ្នាក់ដោយខ្លួនឯង ហើយគាត់មិនទាមទារអ្វីទាំងអស់ សុំតែរួចខ្លួន ទាំងដែល ស្ថានភាពអ្នកជិះម៉ូតូស្ថិតនៅក្នុងការសង្រជ្គោះវីតិនៅមន្ទីរពេទ្យនៅឡើយ។ ដោយអនុវត្តតាមជំនាញ ទីបំផុតសមត្ថកិច្ច បាននាំយករថយន្តនេះ និងម៉ូតូមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការបន្តតាមនីតិវិធី។

នៅក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបានថតរូបជាឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គម ហើយត្រូវបានស៊ែចែកចាយជាច្រើនគ្នា ដោយ ម្ចាស់រថយន្តបានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍ថាអ្នកជិះម៉ូតូ ជិះមកបុករថយន្តរបស់គាត់ដែលចតចោលនៅលើដងផ្លូវ ហើយគាត់ជា ម្ចាស់រថយន្តមិនទាមទារសំណងអ្វីផង ហេតុអ្វីបានជាសមត្ថកិច្ចនគរបាលទាមទារនាំយករថយន្តរបស់គាត់ទៅធ្វើការវាស់វែងធ្វើអ្វី? ហើយថា បើ យករថយន្តរបស់គាត់ទៅ ទីបំផុតបើខាងរថយន្តរបស់គាត់មិនមានកំហុស តើនគរបាលជាអ្នកចេញសំណងឱ្យគាត់ឬទេ?។ល។ ដែលការ ផ្សព្វផ្សាយបែបនេះ នាំឱ្យមហាជនមួយចំនួនដែលមិនបានដឹងអំពី បញ្ហាជាក់ស្តែង លើកឡើងនូវមតិរិះគន់មកដល់សមត្ថកិច្ចនគរបាល ដោយលើក ហេតុផលថា សមត្ថកិច្ចនគរបាលធ្វើបែបនេះដើម្បីផលប្រយោជន៍អ្វីមួយ។

សូមជម្រាបជូនថា នៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៦ មាត្រា ៣៥ បានចែងថា គ្រប់ករណី គ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។ នៅរាល់ករណី គ្រោះថ្នាកចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឱ្យអស់ សមត្ថភាពដើម្បី ៈ ១-រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ។ ២-ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។ ៣-ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌ មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍។ ៤-រក្សាសន្តិសុខឱ្យដល់គ្រប់ភាគីពាក់ព័ន្ធ។ ៥-កត់ត្រាអត្តសញ្ញាណនិងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។ ៦-ដោះស្រាយជម្លោះដែលបណ្តាលមកពីគ្រោះ ថ្នាក់ចរាចរណ៍នោះ ស្របតាមបញ្ញត្តិនៃច្បាប់។

តាមរយៈខ្លឹមសារនៃច្បាប់ដែលមានចែងជាធរមាននៅឡើយនេះសមត្ថកិច្ចនគរបាលចរាចរណ៍ បានប្រតិបត្តិដោយត្រឹមត្រូវស្របតាម ជំនាញវិជ្ជាជីវៈតួនាទីនិងភារកិច្ចរបស់ខ្លួន ហើយក្នុងករណីរកឃើញថា ភាគីខាងរថយន្ត នេះពុំមានកំហុសទេនោះ សមត្ថកិច្ចនឹង អនុញ្ញាតឱ្យគាត់ យករថយន្តរបស់គាត់ទៅវិញ…៕

RELATED ARTICLES