ភ្នំពេញ ៖ តារាកំប្លែង អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខបកស្រាយ ស្បថដាក់ជីវិត បន្ទាប់ពីរងការចោទប្រកាន់ថា នាងបានបោកលុយអតីតមេចាស់ (ឧកញ៉ា Love Riya) ចំនួន១០ម៉ឺនដុល្លារ យកទៅទិញដី ដែលរឿងរ៉ាវនេះ ត្រូវបានអ្នកនាងខ្ញុង ច្រានចោលថា មិនមែនជាការពិត និងអះអាងថា នាងនិងឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានសម្របសម្រួល បញ្ចប់ការងារ ដោះស្រាយដោយសន្តិវិធី ដោយឧកញ៉ា Love Riya មិនបានយកលុយដែលនាងជំពាក់នោះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រោយពីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានឈប់ធ្វើការជាមួយអ្នក ជំនួញអនឡាញល្បីឈ្មោះ ឧកញ៉ា Love Riya ស្រាប់តែត្រូវបានគេចោទប្រកាន់ថា តារាកំប្លែងរូបនេះ បានបោកលុយឧកញ៉ា Love Riya អស់១០ម៉ឺនដុល្លារ តែយ៉ាងណា អ្នកនាងខ្ញុង បានបដិសេធថា មិនមែនជាការពិតនោះទេ ហើយនាងហ៊ានស្បថឱ្យស្លាប់ចោលកូនក្នុងផ្ទៃ៣ខែ ប្រសិនបើនាងបានបោកប្រាស់លុយអ្នកណា ឬយកលុយទៅទិញដី ដូចពាក្យគេចោទ។
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានបកស្រាយតាមវីដេអូផ្សាយផ្ទាល់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ថា “ខ្ញុំសួរថា បើអូនជាក្រុមហ៊ុនមួយ ដែលខ្ញុំធ្វើការជាមួយអូន ហើយខ្ញុំបោកលុយអូន ហើយខ្ញុំមកឈរឡាយ អង្គុយឡាយនេះ អូនឯងនឹងធ្វើម៉េចខ្ញុំទេ? ម៉្លេះអូនឯងជេរបញ្ចោរ ឬមួយអូនឯងឡាយខ្ញុំ ឬមួយអូនឯងប្តឹងខ្ញុំបាត់ហើយ អ៊ីចឹងអូនឯងកុំសួរថា បងបោកលុយគេពិតប្រាកដអត់? អូនឯង គិតថាក្រុមហ៊ុនគេ ប៉ុនណាណី គេឱ្យខ្ញុំបោកលុយគេបានដោយវិធីណា? ឥឡូវខ្ញុំសូមលើកយករឿងទី១- ខ្ញុំឃើញុវីដេអូមួយ ខ្ញុំឃើញយូរហើយ តែខ្ញុំអត់ចាប់អារម្មណ៍ អត់ចេញតបត ខ្ញុំគិតថាវាធម្មតា វីដេអូហ្នឹង គឺម៉ាមី (ឧកញ៉ា Love Riya) គាត់ឡាយ គាត់អង្គុយពីមុខ គ្រួសារគាត់អង្គុយពីក្រោយ គាត់និយាយ ហើយប្រហែលជាមានហ្វេន គាត់ចូលមកសួរថា ហេតុអីបានបញ្ឈប់ខ្ញុំ? ប្រហែលជាគេសួរអ៊ីចឹង បានជាគាត់មានពាក្យឆ្លើយទៅវិញថា គាត់អត់បានបញ្ឈប់ខ្ញុំទេ គាត់អត់បានបញ្ឈប់ស្រីញ៉ុង ទេ ហើយស្រីញ៉ុង ឈប់ទៅហ្នឹង ក៏អត់ទាន់ចប់កុងត្រាដែរ នៅកុងត្រា នៅឡើងអត់ ទាន់ចង់ទេ ក៏ប៉ុន្តែពួកយើងសន្មតបញ្ឈប់គ្នាដោយសន្តិវិធី ដោយលុយដែលខ្ញុំជំពាក់ គឺមិនបានកាត់កងអីទេ បានន័យថាឱ្យរួចគ្នា លែងមានជំពាក់ គឺបញ្ចប់ អានេះខ្ញុំទទួលស្គាល់ គាត់និយាយអ៊ីចឹងធម្មតា ប៉ុន្តែពេលដែលគេកាត់តយកទៅ គឺគេកាត់តយកតែចំណុចបន្តិចហ្នឹង យកទៅធ្វើឱ្យទាំងមហាជន ទាំងម្ចាស់បំណុលរបស់ខ្ញុំ ដែលគាត់ស្តាប់មិនបាន ឬមួយក៏គាត់មានការភាន់ច្រឡំម៉េច គឺខ្ញុំអត់ដឹងទេ គាត់បែរជាទៅ សរសេរស៊ែរពីលើហ្នឹងថាចេះ “ម្ចាស់ក្រុមហ៊ុនបានចេញនិយាយហើយថា ខ្ញុំហ្នឹងបោកលុយគេជាង ១០ម៉ឺនដុល្លារ” វាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ពាក្យថាបោក គឺវាធ្ងន់ធ្ងរណាស់ ពាក្យថាបោក គឺវាធ្ងន់ណាស់ បោកជាង ១០ម៉ឺនដុល្លារ ពាក្យហ្នឹងធ្ងន់ណាស់ បើខ្ញុំបោកលុយគេជាង ១០ម៉ឺនដុល្លារ តើខ្ញុំអាចអង្គុយនៅក្នុងស្រុកខ្មែរហ្នឹងសុខគូទទេបងប្អូន? បងប្អូនស្រមៃមើលទៅ! បើខ្ញុំមិនទាន់ចប់កុងត្រាពីគាត់ មិនទាន់ស៊ីញ៉េផ្តិតមេដៃ បញ្ចប់កុងត្រាពីគាត់ ហើយបោកលុយគេ ១០ម៉ឺនដុល្លារ តើខ្ញុំមានមុខមកអង្គុយឡាយប្រហុកផ្អកអ៊ីចឹងបានទេ? បងប្អូនស្រមៃមើលៗ ហេតុអីបានបងប្អូនខ្លះ អត់ដឹងរឿងច្បាស់ ចូលទៅដល់ ជេរយកៗ ទាំងដែលយើងជាខ្មែរ ដូចគ្នានេះ បងឯងបានឮចេញពីមាត់ខ្ញុំនៅ? ខ្ញុំបាននិយាយចេញទៅនៅ? ហើយបងឯងមានបានសួរថា លុយដែលខ្ញុំជំពាក់គាត់ ជំពាក់ថ្លៃអីអត់? បងឯងចង់ដឹងថាថ្លៃអីអត់? បងប្អូនណា ខ្ញុំអត់ចង់បកស្រាយអីច្រើនទេ ខ្ញុំអត់ចង់ឱ្យសង្គមមួយនេះវាពោរពេញទៅដោយអ្នកអនឡាញ និយាយហែកហួរគ្នា ឬមួយក៏អីទេ ប៉ុន្តែខ្ញុំចង់ឱ្យបងប្អូនខ្លះវិភាគខ្លះទៅ កុំពូកែតែស្ករ កុំពូកែតែជាន់ កុំពូកែតែជេរអ៊ីចឹង បងប្អូនវិភាគខ្លះទៅ បងប្អូនវិភាគមើលទៅ បើខ្ញុំជាមនុស្សដែលមហាជនស្គាល់មួយប្រទេស ទៅបោកលុយគេ ៤-១០ម៉ឺនដុល្លារ មកមែននេះ ខ្ញុំអាចមកអង្គុយកន្លែងហ្នឹងបានទេ? ខ្ញុំអត់និយាយរឿងជំពាក់បំណុលគេទេ អារឿងបំណុលគេ ខ្ញុំទទួលស្គាល់ខ្ញុំមាន បំណុល ខ្ញុំរកអត់ទាន់បានសងគេទេ ប៉ុន្តែទទួលនឹងរឿងថ្មីៗដែលខ្ញុំអត់ទាន់ទទួលយកបាន បងប្អូនអត់ទាន់ដឹងច្បាស់ទេ ថាលុយហ្នឹង ខ្ញុំជំពាក់គាត់ ថ្លៃអី ហើយក៏អត់មាន១០ម៉ឺនដុល្លារដែរ លុយគឺខ្ញុំចប់កុងត្រាពីគាត់មក គឺយើងបញ្ចប់ បានន័យថា បញ្ចប់បំណុល ៥ម៉ឺនដុល្លារ ដែលខ្ញុំជំពាក់គាត់ គាត់អត់យកទេ តែ៥ម៉ឺនហ្នឹង សួរថា ខ្ញុំមានបានយកមកចាយវាយទេ? ខ្ញុំអត់មានបានចាយវាយទេ ឬមួយបើចង់ដឹងថា លុយអី ខ្ញុំឡាយបន្តទៀត តែឡានដែលគាត់ទិញឱ្យខ្ញុំ អាហ្នឹងមែន ហ្នឹងឡានក្រោយដែលគាត់ទិញឱ្យខ្ញុំ អាហ្នឹងមែន បើរឿងខ្លះអយុត្តិធម៌សម្រាប់ខ្ញុំពេក ខ្ញុំអត់ទទួលទេ ព្រោះខ្ញុំមនុស្សណា បើរឿងខ្លះវាអយុត្តិធម៌សម្រាប់យើងពេក ខ្ញុំអត់ទទួលទេ ហើយខ្ញុំមិនដែលបានយកលុយការងារខ្ញុំ ឬបោកលុយអ្នកណា យកមកទិញដីបាន ១ចម្រៀកទេ ខ្ញុំប្រាប់ បើខ្ញុំមានដីជារបស់ខ្លួនឯង ១ចម្រៀក ឬមួយក៏ខ្ញុំទៅបោកលុយអ្នកណា យកទៅទិញដីបាន ១ចម្រៀក ខ្ញុំកំពុងតែទម្ងន់ពោះ ៣ខែក្នុងពោះ ឱ្យខ្ញុំងាប់ ឱ្យខ្ញុំងាប់មែន ឱ្យខ្ញុំងាប់ប្រកាច់ភ្លាមៗ…”។

អ្នកនាងខ្ញុង បានបន្តថា “ពេលខ្លះខ្ញុំរាងអន់ចិត្តតិចដែរ ឥឡូវស្រមៃមើលថា បើខ្ញុំបោកលុយគេ១០ម៉ឺនដុល្លារ ដូចព័ត៌មានចុះមែន សួរថាខ្ញុំមកអង្គុយហ្នឹងបានអី? និយាយមែនខ្ញុំអត់ចង់សម្រក់ទឹកភ្នែកនៅក្នុងការឡាយទេ ប៉ុន្តែខ្ញុំអត់ចង់ឱ្យអ្នកណាមកដៀលថា សម្តែងអីណាណី ទេ ប៉ុន្តែពេលខ្លះខ្ញុំទប់អត់ជាប់ សួរប្តីខ្ញុំយប់មិញ ដល់ម៉ោង១២ ម៉ោង១យប់ ខ្ញុំដេកយំណា មនុស្សខ្ញុំ បើធ្វើការជាមួយអ្នកណាហើយ ខ្ញុំស្មោះត្រង់ណាស់ ហើយបើខ្ញុំចេញពីកន្លែងណា ក៏ខ្ញុំអត់ដែលឱ្យមានវិវាទដែរ ខ្ញុំទទួលស្គាល់ដែលម៉ាមី និយាយនៅក្នុងការឡាយ គឺម៉ាមី គាត់និ យាយនៅក្នុងការឡាយរបស់គាត់ អត់អត់មានចេតនាបែបម៉េចទេ គឺគាត់គ្រាន់តែនិយាយថាខ្ញុំអត់ទាន់ចប់កុងត្រាជាមួយគាត់ទេ ប៉ុន្តែយើងបញ្ចប់គ្នា។ តាមពិត កុងត្រាវាអត់ទាន់ដល់ទេ តែយើងបញ្ចប់គ្នាដោយសន្តិវិធី អត់មានទំនាស់ផ្ទៃក្នុងឬមួយក៏អីទេ អត់មានទំនាស់គ្នាទេ ហើយគាត់ក៏ផ្តាច់លុយជំពាក់ អត់មានឱ្យជំពាក់អីនឹងគ្នា ប៉ុន្តែគាត់និយាយថា ជាង១០ម៉ឺនដុល្លារ បើគាត់សរុបទាំងលុយដែលគាត់ឱ្យមកខ្ញុំ អា Frothing ហ្នឹង អា ហ្នឹងវាត្រូវហើយ ព្រោះលុយខ្ញុំជំពាក់គាត់ ៥ម៉ឺន តែគាត់អត់យកទេ គឺយើងបញ្ចប់កុងត្រាផ្តាច់ហ្មងទៅ ដើម្បីការងារហ្នឹងចប់ហ្មងទៅ។ ប៉ុន្តែសួរថា លុយហ្នឹង ជាលុយអីគេ បានខ្ញុំជំពាក់ហ្នឹង? មិនមែនលុយបញ្ចប់ហើយ គាត់បើកឱ្យមកខ្ញុំទេ គឺលុយជំពាក់ បានន័យថា លុយដែលជំពាក់ ៥ម៉ឺនដុល្លារហ្នឹង គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ដែលខ្ញុំអត់ទាន់និយាយនៅពេលហ្នឹង តែបើសិនជាខ្ញុំត្រូវនិយាយ ខ្ញុំនឹងឡាយសារក្រោយ និយាយពីរឿង ៥ម៉ឺនដុល្លារហ្នឹង ថាខ្ញុំជំពាក់ដោយសារអី? តែសួរថា លុយហ្នឹងខ្ញុំយកមក អត់ទេ? ខ្ញុំយកមកទាំងដុំ យកមកកាន់ យកមកចាយហ៊ឺហា ទិញដី អត់ទេ? ខ្ញុំស្បថឱ្យងាប់ ព្រោះអីខ្ញុំកំពុងទម្ងន់កូនក្នុងពោះ ៣ខែ អ៊ីចឹងខ្ញុំចង់ឱ្យបងប្អូនខ្លះវិភាគ ខ្ញុំដឹងគុណគេណាស់ អ្នកណាធ្វើអីជាមួយខ្ញុំៗដឹងគុណណាស់ សូម្បីតែម្ចាស់បំណុល ឱ្យខ្ញុំខ្ចីលុយ ក៏ខ្ញុំដឹងគុណដែរ ខ្ញុំមិនដែលតបតអីទេ…”។

អ្នកនាងខ្ញុង បានបន្តទៀតថា “បងប្អូនសាកស្រមៃមើលទៅថា បើឧទាហរណ៍សារព័ត៌មានចុះមកថា ខ្ញុំហ្នឹងបោកលុយគេ ជាង១០ម៉ឺនដុល្លារ បងគិតថា បើសិនជាក្រុមហ៊ុនមួយដែលគាត់បើកក្រុមហ៊ុនមួយប៉ុនណាណី ហើយខ្ញុំបោកលុយគាត់ ១០ម៉ឺនដុល្លារ សួរថាខ្ញុំមកអង្គុយកន្លែងហ្នឹងកើតមែន? បងប្អូនគិតថា ខ្ញុំហ្នឹងទៅកាន់ផលិតផលឱ្យអ្នកផ្សេងកើត បងគិតថាខ្ញុំអង្គុយឡាយលក់ផ្អកហ្នឹងកើតមែន បើខ្ញុំបោកលុយគេមកនេះ? ពាក្យថាបោក ធ្ងន់ណាស់ណាបង ពាក្យថាបោក មិនមែនជារឿងធម្មតាទេណា ហើយបើខ្ញុំបោកលុយគេមែន ដូចព័ត៌មានចុះមែន សួរថាខ្ញុំហ្នឹងមានមុខមកអង្គុយលក់កន្លែងហ្នឹងបានយ៉ាងអ៊ីចឹងទេ? អត់ទេ ប្រហែលថ្មើរនេះ ខ្ញុំមិនដឹងជាទៅជាយ៉ាងណាហើយទេ ហើយមូលហេតុដែលខ្ញុំអត់ចេញឡាយ តាំងពីដំបូង ដោយសារអី? ទី១-ខ្ញុំបាក់ទឹកចិត្ត ខ្ញុំហ៊ាននិយាយថា ទី១ ខ្ញុំបាក់ទឹកចិត្ត ទី២-បើខ្ញុំឡាយ ខ្ញុំគិតថាមហាជនខ្លះ គាត់នឹងគិតថា ខ្ញុំឡាយទាមទារ Views យកលក់ដូរ ខ្ញុំឡាយ ទាមទារ Views បានច្រើន លក់ អ៊ីចឹងបានខ្ញុំអត់ឡាយទេ តែបើខ្ញុំមិនឡាយ បើខ្ញុំមិននិយាយ មានអ្នកខ្លះគាត់ថា មីហ្នឹងសម្ងំដោយសារវាបោកលុយគេពិតមែន អ៊ីចឹងសម្រាប់ខ្ញុំ វាចាំតែខុស អារឿងលុយជំពាក់គេ ខ្ញុំទទួលស្គាល់តាំងពីដើមមកហើយ ហើយសួរថា ខ្ញុំខ្មាសគេអត់? ខ្ញុំអត់ ខ្មាសទេបង ដោយសារភាពខ្មាសអៀនរបស់ខ្ញុំ វាអត់អាចជួយឱ្យខ្ញុំមានលុយសងគេទេ បើខ្ញុំខ្មាសអៀន ម៉្លេះសមថ្មើរហ្នឹង ខ្ញុំចងកងាប់បាត់ហើយ តែខ្ញុំលះបង់ភាពខ្មាសអៀនចោល យកពេលមកអង្គុយលក់ប្រហុក លក់ផ្អក ដើម្បីរកសងគេ ប៉ុន្តែធ្វើម៉េចខ្ញុំរកវាអត់បានទាន់សងគេបានអស់ ប៉ុន្តែសួរថា ខ្ញុំបោះបង់ទេ? ខ្ញុំអត់បោះ បង់ទេ បើខ្ញុំបោះបង់ ខ្ញុំអត់ហ៊ានប្រឈមមុខក្នុងការឡាយទេ បើខ្ញុំបោះបង់ ខ្ញុំអត់ហ៊ានប្រឈមមុខក្នុងសង្គមទេ ហើយខ្ញុំក៏អរគុណដែរ ដល់ទឹកចិត្តបងប្អូនមហាជន ដែលស្រលាញ់ ចូលចិត្ត អាណិតខ្ញុំ ពេលខ្លះខ្ញុំមិនឱ្យជឿលើខ្ញុំទាំងស្រុងទេ ប៉ុន្តែខ្ញុំចង់ឱ្យបងប្អូនវិភាគ ខ្ញុំអត់និយាយទៅដើម្បីទាមទារឱ្យបងប្អូនស្រលាញ់ខ្ញុំ ឬមួយក៏អាណិតខ្ញុំ ឬមួយក៏ជឿខ្ញុំទាំងស្រុងដែរ តែខ្ញុំចង់ឱ្យបងប្អូនវិភាគថា គេចោទថា ខ្ញុំបោកលុយគេ១០ម៉ឺនដុល្លារ ឥឡូវវិភាគមើល បើខ្ញុំបោកលុយគេ ១០ម៉ឺនដុល្លារ ខ្ញុំមកអង្គុយអ៊ីចឹងបានទេ? បើក្រុមហ៊ុនបង ឱ្យខ្ញុំបោកលុយ ១០ម៉ឺនដុល្លារ បងនឹងមានវិធានការអីធ្វើដាក់ខ្ញុំហើយ មិនមែនខ្ញុំចេញមកឡាយផលិតផលអីផ្សេងបានអ៊ីចឹងទេ។ អ្នកខ្លះអត់ទាន់បានដឹងរឿងទេ គ្រាន់តែឃើញព័ត៌មានគេចុះ ចូលទេជេរខ្ញុំបាត់ហើយ អ្នកខ្លះគ្រាន់តែឃើញ ខម្មិនគេជេរខ្ញុំ ចូលជេរខ្ញុំតាមគេដែរ អ៊ីចឹងមានន័យថា មនុស្សគឺតែស្ករតាមគ្នាតែម្តង ទាំងអត់បានវិភាគពិចារណាផង អ៊ីចឹងបានន័យថាលម្អៀង អ្នកខ្លះលម្អៀង ស្តាប់តែម្ខាង ហើយខ្ញុំមិនដែលតូចចិត្ត ទៅគិតថា មនុស្សមហា ជន ចិត្តឱ្យធ្ងន់ គេជេរ មានអ្នកធំច្រើនជាងខ្ញុំទៀត ក៏ត្រូវគេជេរដែរ អ៊ីចឹងបានខ្ញុំអត់តបត ព្រោះខ្ញុំគិតថា ខ្ញុំស្អីគេ ខ្ញុំរាស្ត្រសាមញ្ញធម្មតាហ្នឹង ព្រះ ម៉េចនៅមានមារផ្ចាញ់ ហើយខ្ញុំទៅតបតធ្វើអី?

តែពេលដែលខ្ញុំអត់តបត បងថាជារឿងពិត តែពេលខ្ញុំតបត បងថា ខ្ញុំចូលមកឡាយបំពុលសង្គម។ និយាយរួមទៅ ខ្ញុំចាំតែខុស អ្នកខ្លះថា នៅឱ្យស្ងៀមទៅ មនុស្សមហាជនៗៗ មនុស្សមហាជនហ្នឹង អត់ថ្លើម អត់ប្រមាត់ អត់បេះដូងមែនបង? មនុស្សមានដូចគ្នា មនុស្សរបស់មហាជន ក៏មានទឹកចិត្ត មានបេះដូង មានកិត្តិយសដូចគ្នាហ្នឹង បងឯងជេរខ្ញុំ ខ្ញុំក៏ចេះឈឺ មិនមែនមនុស្សមហាជន គេជេរអត់ឈឺឯណា…”៕