Friday, May 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានដេកក្រោមដើមឈើ បាក់មែកសង្កត់

ចតឡានដេកក្រោមដើមឈើ បាក់មែកសង្កត់

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ទៅចតនៅក្រោមដើមឈើធំ ១ដើម ដើម្បីសម្រាក លុះក្រោយមកស្រាប់តែមែកឈើ ១មែកធំ បានបាក់សង្កត់រថយន្ត បណ្តាលឱ្យខូចខាតរថយន្តយ៉ាងធ្ងន់ តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង០៩នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ។

ហេតុការណ៍នេះ បានបង្កឱ្យរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS -3603 បានរងការខូចខាតយ៉ាងធ្ងន់ តែពុំបង្កឱ្យមនុស្សរងរបួសឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ បានបើក រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គរ ទិសដៅពីជើង មកត្បូង ហើយបានមកចតក្រោមដើមម្កាក់ព្រៃ ដ៏ធំមួយ ដើម្បីសម្រាក។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមែកម្កាក់ព្រៃ បាក់ធ្លាក់មកសង្កត់លើរថយន្តខាងលើ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ តែសំណាងល្អពុំបណ្តាលឱ្យរងរបួសដល់មនុស្សណាម្នាក់នោះទេ។

តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍នោះ ពុំមានភ្លៀង ឬខ្យល់កន្ត្រាក់ឡើយ តែមែកឈើដែលបាក់ធ្លាក់នោះ ទំនងជាមានដង្កូវស៊ី ឬពុកផុយប្រហោងក្នុង ក៏បាក់ធ្លាក់ទាំងកំរោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើត ហេតុនិងទាក់ទងកម្លាំងសណ្តាប់ធ្នាប់ ចុះមកកាត់មែកឈើនោះចេញ រួចប្រគល់រថយន្តទៅឱ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES