Friday, May 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខបង្ហោះម៉ូតូ ចូលដេកប៉ុស្តិ៍២នាក់

សន្តិសុខបង្ហោះម៉ូតូ ចូលដេកប៉ុស្តិ៍២នាក់

ខេត្តកណ្តាល ៖ យុវជនជាសន្តិសុខ ២នាក់ ទើបនឹងចេញពីយាមយប់ បែកគំនិតជិះម៉ូតូដឹកគ្នាបង្ហោះលេងតាមដងផ្លូវ ស្រាប់តែត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ចាប់ក្របួចជាប់ទាំង២នាក់។

ករណីបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសែម សង្កាត់សំពៅពូន ក្រុងសំពៅពូន។

មន្ត្រីនគរបាលក្រុងសំពៅពូន បានឱ្យដឹងថា ក្មេងទំនើងទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះវ៉ាន ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិព្រែកស៊ឹង សង្កាតសំពៅពូន ក្រុងសំពៅពូន (ជាអ្នកបើកម៉ូតូបង្ហោះ) និងទី២-ឈ្មោះខៃ សុវ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ មានលំនៅ ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន (ជាអ្នកអង្គុយក្រោយ)។

ចំពោះសម្ភារៈវត្ថុតាងដកហូត រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ ស្លាកលេខ កណ្តាល ១ៅូ២៧៨២ លេខតួ និងលេខម៉ាស៊ីន 0287563។

ក្មេងទំនើងទាំង២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន និងសុំគោលការណ៍ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរនាក់ខាងលើរយៈពេល ៤៨ម៉ោង រក្សាទុកម៉ូតូ ៣ខែ និងឱ្យអាណាព្យាបាលមកធានា ធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យត្រឡប់ទៅលំនៅឋានវិញ៕

RELATED ARTICLES