Friday, May 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះយួន៨នាក់ ជួញថ្នាំញៀនជិត៦០គីឡូ

វ៉ៃ…/ខ្នោះយួន៨នាក់ ជួញថ្នាំញៀនជិត៦០គីឡូ

ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចទីតាំងចំនួនផ្សេងគ្នា ដោយបានធ្វើការឃាត់ខ្លួនក្រុមជន សង្ស័យជា ជនជាតិវៀតណាម សរុបចំនួន៨នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ប្រមាណជាង៥៦គីឡូក្រាម។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថា អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវុធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបាន ធ្វើការឃាត់ខ្លូនជនសង្ស័យ ចំនួន៨នាក់ ភេទប្រុស ជនជាតិវៀតណាម។

ប្រភពដដែលបន្តថា ប្រតិបត្តិការបង្ក្រាបខាងេលី បានធ្វើឡើងនៅចំណុចគោលដៅចំនួន២ផ្សេងគ្នា ដោយគោលដៅទី១-នៅក្រុងបាវិត ចាប់យកនិងដកហូតសម្ភារៈវត្ថតាង រួមមាន សារធាតុញៀន សរុបទម្ងន់ ៦ ២០១,៨៤ក្រាម (៦គីឡូ ២០១,៨៤ក្រាម) ក្នុងនោះ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៤ ២១២,៤៥ក្រាម។ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ១០៦,០៦ក្រាម។ ថ្នាំញៀន ប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១ ៤៣៦,០៩ក្រាម។ និងថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៤៤៤,៦៤ក្រាម។

ចំណែកគោលដៅទី២-នៅចំណុចផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ដោយដកហូតចាប់យកសម្ភារៈវត្ថុតាង រួមមាន សរុបសារធារញៀន ទម្ងន់ ៥០ ៧១៨,៩៨ក្រាម (៥០គីឡូ៧១៨,៩៨ក្រាម) ក្នុងនោះរួមមាន ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៤៦គីឡូ២៩៤,១៦ក្រាម។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៥៦០,៤៣ក្រាម។ ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ៣គីឡូ ៨៦៥,៣៩ក្រាម។ ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ១គីឡូ៣៣៧ក្រាម។ សារធាតុមិនច្បាស់ ទម្ងន់ ៦គីឡូ ៨៦២,៥២ក្រាម។ ឧបករណ៍សម្ភារៈកែច្នៃ រួមមាន Extra joss ចំនួន៦០ប្រអប់ទម្ងន់ ២គីឡូ ១៦៨,៨៤ក្រាម។ ម៉ាស៊ីនអ៊ុតមាត់ថង់ ៣គ្រឿង។ ម៉ាស៊ីនកម្តៅ ២គ្រឿង។ ចង្ក្រានអគ្គិសនី ១គ្រឿង។ ឆ្នាំងសម្រាប់លាយកូរ ២គ្រឿង។ ម៉ាស៊ីន Áp.01 ចំនួន២គ្រឿង។ ម៉ាស៊ីនក្រឡុក ៥គ្រឿង។ សារធាតុផ្សំ និងសារធាតុគីមីផ្សំ ជាច្រើនមុខ។ រថយន្ត ៤គ្រឿង។ ម៉ូតូ ៤គ្រឿង។ ទូរស័ព្ទ ចំនួន១០គ្រឿង។ ព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត។

ជនសង្ស័យទាំង៨នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES