Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិដៃនៃសន្តិភាពដែលយុវជន និងពលរដ្ឋបានចូលរួមគ្នា, ពិធីរំលឹកខួបលើកទី​១២ នៃសេចក្ដីប្រកាសសន្តិភាពពិភពលោក ត្រូវបានប្រារព្ធឡើងជាមួយព្រឹត្តិការណ៍យ៉ាងចម្រុះនៅទូទាំងពិភពលោក

ដៃនៃសន្តិភាពដែលយុវជន និងពលរដ្ឋបានចូលរួមគ្នា, ពិធីរំលឹកខួបលើកទី​១២ នៃសេចក្ដីប្រកាសសន្តិភាពពិភពលោក ត្រូវបានប្រារព្ធឡើងជាមួយព្រឹត្តិការណ៍យ៉ាងចម្រុះនៅទូទាំងពិភពលោក

វប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ (HWPL) ដែលជាអង្គការសន្តិភាពអន្តរជាតិ ដែលមានទីស្នាក់ការនៅក្នុងប្រទេសកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ “ពិធីរំលឹកខួបលើកទី១២ នៃសេចក្តីប្រកាសសន្តិភាពពិភពលោក HWPL” នៅក្នុងតំបន់ចំនួន៩៤ ក្នុង ៦១ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងជាព្រឹត្តិការណ៍ផ្ទាល់នៅក្នុងតំបន់ចំនួន ៨៦ ជុំវិញពិភពលោក និងតាមប្រព័ន្ធអនឡាញនៅក្នុងតំបន់ចំនួន៨ ហើយត្រូវបានរំពឹងថា នឹងមានមនុស្សប្រមាណជាង ១,៦០០នាក់មកពីគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់នឹងចូលរួម។

សេចក្តីប្រកាសសន្តិភាពពិភពលោកត្រូវបានប្រកាសជាលើកដំបូងដោយលោកប្រធាន លី ម៉ាន់ហ៊ី នៅមុខច្រកទ្វារសន្តិភាពក្នុងឧទ្យានអូឡាំពិកសេអ៊ូល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ជាមួយនឹងយុវជនជាង ៣ម៉ឺននាក់មកពីទូទាំងពិភពលោក ដែលប្រាថ្នាឱ្យមានសន្តិភាព។ សេចក្ដីប្រកាសនេះមានគោលបំណងបង្ហាញពីតួនាទីដែលមនុស្សគ្រប់វណ្ណៈ គួរតែមានក្នុងការសម្រេចសន្តិភាព ដោយអំពាវនាវឱ្យពលរដ្ឋពិភពលោកចូល រួមប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់សង្គ្រាម និងសម្រេចបាននូវសន្តិភាពពិតប្រាកដ។ ព្រឹត្តិការណ៍ព្យុហយាត្រាដើម្បីសន្តិភាពជាផ្លូវការនាពេលនោះ បានក្លាយជាចលនាសន្តិភាពសំខាន់មួយដែលត្រូវបានប្រារព្ធឡើងរៀង រាល់ឆ្នាំនៅទីក្រុងផ្សេងៗទូទាំងពិភពលោក។

ពិធីរំលឹកខួបឆ្នាំនេះ ផ្តោតលើការរំលឹកឡើងវិញនូវសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃសេចក្តីប្រកាសសន្តិភាពពិភពលោក និងការលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងសន្តិភាព។ កម្មវិធីផ្សេងៗ ដូចជាបទបង្ហាញអំពីការអប់រំសន្តិភាព ការបញ្ចាំងវីដេអូ និងការសន្ទនាអន្តរសាសនា ត្រូវបានគ្រោងទុក ដោយគិតគូរពីប្រវត្តិវប្បធម៌ និងសង្គមនៃប្រទេសនីមួយៗដែលចូលរួម។

នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា កម្ពុជាបានរៀបចំព្រឹត្តិការណ៍មួយ ដើម្បីរំលឹកខួបលើកទី១២ នៃសេចក្តីប្រកាសសន្តិភាពពិភពលោក HWPL នៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយ HWPL និង IPYG ហើយនិងយុវជន គ្រូបង្រៀន មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងអ្នកស្រុកសរុបចំនួន ១៨០នាក់បានចូលរួម ដែលរួមចំណែកដល់ការផ្សព្វផ្សាយវប្បធម៌សន្តិភាពនៅក្នុងសហគមន៍មូលដ្ឋាន។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមចំណងជើងរង ’សន្តិភាពដែលបង្កើតរួមគ្នា” បានបង្ហាញពីសកម្មភាពសន្តិភាពដែល HWPL និង IPYG បាននឹងកំពុងអនុវត្តជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា និងមានស្តង់បទពិសោធន៍មួយ ដែលប្រជាពលរដ្ឋអាចចូលរួមដោយផ្ទាល់។ អ្នកចូលរួមបានបង្កើតក្រដាសសៀតចំណាំសម្រាប់សៀវភៅ ដោយផ្អែកលើពាក្យសម្រង់ដែលបានដកស្រង់ពីសៀវភៅសិក្សាសន្តិភាពដែលផលិតដោយ HWPL ហើយក៏បានតុបតែងផាត់ពណ៌ថូផ្កាយតូចៗជាមួយប្រធានបទសន្តិភាព។ តាមរយៈបទពិសោធន៍ទាំងនេះ ពួកគាត់បានអាចស្វែងយល់ និងសកម្មភាពជាក់ស្តែងនៃតម្លៃសន្តិភាព។ លើសពីនេះ ជញ្ជាំងនៃសន្តិភាពត្រូវបានបញ្ឈរឡើង ហើយ ‘ក្តីប្រាថ្នាចំពោះសន្តិភាព’ របស់ពលរដ្ឋត្រូវបានបំពេញដោយសារលើសន្លឹកក្រដាសបិទដែលបន្ថែមលើចំណាប់អារម្មណ៍។

បន្ទាប់ពីដំណើរការស្តង់រួច អ្នកចូលរួមបានស្វែងយល់ពីការចូលរួមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដែលអនុវត្តបរិស្ថាន និងសន្តិភាពជាមួយគ្នា ដោយធ្វើការងារស្ម័គ្រចិត្តសម្អាតបរិស្ថាននៅតាមដងផ្លូវក្បែរវិទ្យាល័យព្រែកលៀប។ តំណាង IPYG បានឱ្យដឹងថា បន្ទាប់ពីបទពិសោធន៍នេះ ក្រុមអង្គការនឹងបន្តភ្ជាប់ទៅនឹងយុទ្ធនាការបរិស្ថាន និងគម្រោងអប់រំសន្តិភាពរបស់ IPYG ដើម្បីពង្រឹងបណ្តាញយុវជនកម្ពុជាឱ្យកាន់តែរឹងមាំ។

អ្នកតំណាង HWPL ប្រចាំកម្ពុជា បានថ្លែងថា ’ខ្ញុំមានជំនឿជាក់ថា សកម្មភាពតូចមួយនៅថ្ងៃនេះ ដែលមានយុវជន គ្រូបង្រៀន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងតំបន់ចូលរួម គឺជាគំនិតដាក់ជាដំណើរការ ដើម្បីកសាងសន្តិភាពសម្រាប់ថ្ងៃស្អែក។ ពួកយើងនឹងបន្តធ្វើសកម្មភាពសន្តិភាពជាប្រចាំ តាមរយៈវិធីសាស្ត្រផ្សេងៗ ដូចជា ការអប់រំ បរិស្ថាន និងការចូលរួមរបស់មនុស្សជាច្រើន។”

លោក សុន ចាន់ដារ៉ា (សមាជិកយុវជន YCC) ដែលបានចូលរួមជាស្ម័គ្រចិត្តក្នុងការដំណើរការស្តង់នាព្រឹត្តិ ការណ៍នោះ បានថ្លែងថា “ខ្ញុំមានមោទនភាពណាស់ដែលបានឃើញអ្នកចូលរួមគិត និងបង្ហាញគំនិតអំពីសន្តិភាពដោយខ្លួនឯង។ វាជាបទពិសោធន៍ដ៏មានអត្ថន័យ។ ខ្ញុំចង់បន្តចូលរួមសកម្មភាពបែបនេះទៅមុខទៀត។” បើតាមសំណើររបស់គាត់ ការធ្វើការជាអ្នកស្ម័គ្រចិត្តដឹកនាំសកម្មភាពសន្តិភាព គឺជាបទពិសោធន៍ដ៏មានអត្ថន័យមួយសម្រាប់ខ្លួន។

ក្នុងពិធីរំលឹកខួបលើកទី១០ នៃសេចក្ដីប្រកាសសន្តិភាពពិភពលោក លោកប្រធាន លី ម៉ាន់ហ៊ី បានបញ្ជាក់ថា ’បន្ទាប់ពីខ្ញុំបានប្រកាសស្តីពីការបង្កើតសន្តិភាពក្នុងពិភពលោកជាមួយគ្នា ខ្ញុំក៏បានធ្វើដំណើរជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយសារនៃសន្តិភាព។ យើងត្រូវបង្រៀនសន្តិភាពចាប់ពីគ្រួសារ និងសាលារៀន ហើយមនុស្សគ្រប់រូបគួរតែធ្វើជាទូតសន្តិភាព។ យើងគ្រប់គ្នាត្រូវរួមគ្នាក្នុងឋានៈជាអ្នកសន្តិភាព ដើម្បីបង្កើតកេរ្តិ៍ដំណែលមួយសម្រាប់មនុស្សជំនាន់ក្រោយ។ ជាការងារដែលយើងត្រូវធ្វើក្នុងសម័យកាលដែលយើងរស់នៅ។”

ពិធីរំលឹកខួបលើកទី១២ នៃសេចក្តីប្រកាសសន្តិភាពពិភពលោករបស់ HWPL គឺមិនត្រឹមតែជាការត្រួតពិនិត្យសមិទ្ធផលដែលបានសម្រេចមកនោះទេ ប៉ុន្តែ ជាវេទិកាដើម្បីបញ្ជាក់នូវឆន្ទៈរួម ក្នុងការធ្វើសកម្មភាពជាក់ស្តែង ដើម្បីសន្តិភាពប្រកបដោយចីរភាព។ HWPL មានគោលបំណងបន្តគាំទ្រការបង្កើតសន្តិភាពតាមរយៈច្បាប់អន្តរជាតិ ពង្រីកការអប់រំសន្តិភាព និងបង្កើនការរួបរួមរវាងសាសនានានា ដោយការចងក្រងជាសហប្រតិបត្តិការពិភពលោក។

ព័ត៌មានលម្អិតអំពីសកម្មភាពសន្តិភាពរបស់ HWPL និងពិធីរំលឹកខួបនេះ អាចរកមើលបាននៅលើគេហទំព័រ  www.hwpl.kr

RELATED ARTICLES