Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទ័ពជើងទឹក ជើងអាកាស តៃវ៉ាន់ ចេញហ្វឹកហាត់ នៅសមុទ្រចិនខាងត្បូង

ទ័ពជើងទឹក ជើងអាកាស តៃវ៉ាន់ ចេញហ្វឹកហាត់ នៅសមុទ្រចិនខាងត្បូង

សមុទ្រ​ចិនខាងត្បូង៖ ​​រដ្ឋមន្ត្រីការ​ពារ​កោះតៃវ៉ាន់​បាន​ថ្លែងនៅថ្ងៃព្រហស្បត្តិ៍នេះ​ថា​ទាហានជើងទឹក​របស់ខ្លួន​នឹង​បង្កើន​ការ​ចេញល្បាត​ជា​ទៀងទាត់​នៅ​ជុំវិញ​​សមុទ្រ​ចិនខាងត្បូង​ហើយ​ថែមទាំង​ដឹកនាំ​ធ្វើ​សមយុទ្ធ​រួម​ជាមួយនិង​កងកម្លាំង​ជើងអាកាស​ដើម្បីឆ្លើយតប​នឹង​ការ​ធំធាត់​ឡើងនៃ​អំណាច​យោធាចិន​ក្នុង​តំបន់​។

ប្រមុខការពារ​កោះតៃវ៉ាន់​លោក Feng Shih-Kuan បានថ្លែងនៅក្នុងសម័យប្រជុំ​រដ្ឋ​សភា​ថា​ការ​​ប្រមើមើល​ទៅ​ថ្ងៃអនាគត​នៅក្នុង​ការវិវត្តន៍​នៃ​យុទ្ធសាស្ត្រ និង​ការវិនិ​យោគ​​របស់ចិន​​ក្នុង​សម្ភារៈ​សឹក​ថ្មីៗ​ យោធារបស់យើង​​នឹង​អនុវត្ត​នូវ​ការកែ​ទម្រង់ថ្មី​ក្នុង​ការហ្វឹកហាត់​របស់យើង​ ។

លោក Feng បានថ្លែង​នៅក្នុង​ការ​ធ្វើបទបង្ហាញ​នៃរបាយការណ៍​ថ្មី​ចុងក្រោយ​របស់​ក្រសួង​ថា កងទ័ពជើងទឹក​ក្នុងអំឡុងពេល​ចេញ​ល្បាត​ជាទៀង​ទាត់​របស់ខ្លួន​នៅ​សមុទ្រ​ចិនខាងត្បូង​នឹង​ដឹកនាំ​ធ្វើសមយុទ្ធ​រួម​ជាមួយ​ទ័ពជើង​អាកាស​ដើម្បី​ការ​ពារ​អ្នកនេសាទ​និង​ការដឹកជញ្ជូន​ផ្គត់ផ្គង់​ទាំងឡាយ​ ក៏ដូចជា​ការ​ធ្វើ​លំហាត់សមយុទ្ធ​ជួយសង្គ្រោះ​មនុស្សធម៌​ដើម្បី​ពង្រីក​​សមត្ថភាព​ប្រយុទ្ធ​និងល្បាតលើ​សមុទ្រ​ លើអាកាសរបស់យើង​ ។

សូមបញ្ជាក់ថា​កោះ​ស្វយ័ត​មួយនេះ​បាន​បង្កើនក្តីបារម្ភ​ចំពោះការគំរាមកំហែង​ផ្នែក​យោធារបស់យក្សចិន​ ។ ស្របពេលដែល​រដ្ឋាភិបាលក្រុងប៉េកាំង​មិនដែល​បោះបង់​ចោលនូវការ​ប្រើកម្លាំង​ក្នុងការ​យក​ត្រឡប់មកវិញនូវ​អ្វីដែលខ្លួនអះអាង​ថា​ជាខេត្តរឹងចចេសមួយ​របស់ចិននោះឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES