Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិសិង្ហបុរី ​បង្កើត​ទីភ្នាក់ងារ​ ការពារ​សន្តិសុខ​អុីនធើរ ណេតថ្មី​​

សិង្ហបុរី ​បង្កើត​ទីភ្នាក់ងារ​ ការពារ​សន្តិសុខ​អុីនធើរ ណេតថ្មី​​

សិង្ហបុរី៖ រដ្ឋមន្ត្រីការពារ​​ជាតិ​លោក Ng Eng Hen បាន​ប្រកាស​ក្នុង​សភា​នៅ​ថ្ងៃ​សុក្រ​​នេះថា​​ស្ថាប័ន​ការពារ​សន្តិសុខ​អ៊ីនធើរណេត​ថ្មីមួយ​នឹងត្រូវបានបង្កើត​ឡើង​ដើម្បី​ត្រួតពិនិត្យ​និង​​ការពារ​បណ្តាញ​របស់​កងទ័ព​សិង្ហបុរី​២៤ម៉ោង​ពីការ​គំរាម​កំហែង​​ទាំងឡាយ ។

កាលពី​ដើមសប្តាហ៍នេះ​ ចន្លោះ​ប្រហោង​មួយ​នៅក្នុង​ប្រព័ន្ធដំណើរការ​អ៊ីនធើរ​ណេត​នៅក្រសួងការពារ​ជាតិ​បាននាំ​ឲ្យ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​កងកម្លាំង​ជាតិ​ចំនួ​ន៨៥០នាក់​ត្រូវបាន​លួចយក​ពីសំណាក់ក្រុមជនខិលខូច ។

តាមរយៈ​ការកើន​ឡើង​នៃហានិភ័យ​ដែល​គំរាមកំហែងក្នុង​អំឡុងពេល​​ថ្មីៗនេះ​ គេបាន​សង្កេត​ឃើ​ញ​ថា​កងទ័ពសិង្ហបុរីបាននិងកំពុង​បង្កើនការ​ការពារ​សន្តិសុខ​អ៊ីន​ធើរណេតទ្វេ​ដង​និង​វិនិយោគ​លើ​បច្ចេកវិទ្យា​នានា​តាម​រយៈ​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​សន្តិសុខ​អ៊ីនធើរណេត​​​កាលពី​ខែមេសាឆ្នាំ​ទៅ ។ មជ្ឈមណ្ឌល​នេះផងដែរ​ក៏ត្រូវបាន​កសាងឡើង​ក្នុងឆ្នាំ​២០១៣​ផងដែរ ។

លោក​បណ្ឌិត Ng បានថ្លែងថា​ជំនាន់​ថ្មី​របស់​កងទ័ព​សិង្ហបុរី​ត្រូវការ​ត្រៀម​សម្រាប់​បរិយាកាស​នេះក្នុងការ​សម្របសម្រួល​សន្តិសុខ​អ៊ីនធើរណេតដល់​ស្ថាប័នរដ្ឋ​ក៏ដូចជា​ការបើកយុទ្ធនាការ​ផ្សព្វផ្សាយព័ត៌មាន​ប្រឆាំងនិង​រដ្ឋ​ដទៃ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​វាមិន​ត្រឹមតែសន្មត់ថា​ស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំង​អាច​កើតមាន​គ្រប់ពេល​ ។ ​

ម្យ៉ាងទៀតផលប៉ះពាល់នៃការគំរាមកំហែង​អស់ទាំងនោះ​ អាច​មាន​យ៉ាងពិត​ប្រាកដ​បូករួមទាំងការ​បង្កគ្រោះមហន្តរាយទៀតផង ។

ទោះជាយ៉ាងណាលោករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​តាម​រយៈ​ករណី​វាយប្រហារ​សន្តិ​សុខ​អ៊ីនធើរណេត​និង​ព័ត៌មាន​មិនពិត​ក្នុង​ប្រទេស​អ៊ុយក្រែន អេស្តូនី​ និង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​ឥណ្ឌូណេស៊ី​ លោកសូមព្រមាន​ថា​ឧប្បត្តិហេតុជាច្រើន​ដូចជា​ធ្លាប់កើតមាន​លើក្រសួងការពារជាតិ​អាច​នឹងកើត​មាន​នៅ​ថ្ងៃអនាគត ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES