តួកគី៖ រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលក្រុងអង់ការ៉ាឲ្យដឹងថា មេដឹកនាំតួកគីបានថ្កោលទោសរដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃសុក្រមិ្សលមិញនេះចំពោះការលុបចោលការរួបរួមកម្លាំងជាមួយនិងប្រជាជនតួកគីដោយសាររដ្ឋាភិបាលក្រុងប៊ែរឡាំងបានផ្តល់ទីជម្រកដល់អ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនិងតួកគី។
ការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីយុត្តិធម៌តួកគី ក្នុងរដ្ឋធានីប៊ែរឡាំង និងការកំណត់កាលបរិច្ឆេទអំពីការសម្គាល់ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Gaggenau រហូតដល់វាត្រូវបានគេលុបចោលកាលពីថ្ងៃព្រហស្បត្តិ៍នេះ បានជិះឥទ្ធិពលដល់ទំនាក់ទំនងកាន់តែល្វីងជូរចត់រវាងប្រទេសសម្ព័ន្ធមិត្តរបស់ NATO ទាំងពីរនេះ ។
លោករដ្ឋមន្ត្រីតួកគីបានថ្លែងក្នុងសុន្ទរកថាមួយថា ទុកឲ្យពួកគេងាកមកមើលពីប្រវត្តិរបស់ពួកគេ ។ យើងមើលឃើញពីជំងឺចាស់ពុះកញ្ជ្រោលឡើង ។
ចំណែកក្រុង Cologne ក៏បានបិទព្រឹត្តការណ៍មួយដែលជាទីកន្លែងថ្លែងសុន្ទរកថា របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចតួកគីលោក Nihat Zeybecki កាលពីថ្ងៃអាទិត្យ។ ប៉ូលិសនិយាយថាក្នុងពេលដ៏ខ្លីបន្ទាប់ពីនោះ លោកបានក៏បានទៅចូលរួមនៅក្រុងភាគខាងលិច Frechen ក៏ត្រូវបានគេលុបចោលទៀត ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានថ្លែងថាលោកនៅតែមានផែនការណ៍ធ្វើដំណើរទៅកាន់អាល្លឺម៉ង់ដដែល ។
ទោះជាយ៉ាងណាចៅហ្វាយក្រុងមួយបានបង្ហើបឲ្យដឹងថា លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានថ្លែងក្នុងរដ្ឋធានី Tunis របស់ប្រទេសទុយនេស៊ីថារដ្ឋាភិបាលរបស់លោកស្រីបានដើរតួនាទីមិនមែនជាផ្នែកមួយនៅក្នុងការបោះជំហានទៅមុខដែលត្រូវបានទទួលយកដោយក្រុមប្រឹក្សាក្រុងឡើយ។ លោកស្រីថែមទាំងបានរិះគន់តួកគីជាថ្មីម្តងទៀតចំពោះការចាប់ខ្លួនអ្នកឆ្លងឆ្លើយព័ត៌មានកាសែតអាល្លឺម៉ង់លោក Deniz Yucel កាលពីពេលថ្មីៗនេះផងដែរ ។ ជាងចុងក្រោយក្រសួងការបរទេសអាល្លឺម៉ង់បានជំរុញឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ាទប់កុំឲ្យកំពប់ប្រេងចូលភ្លើង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា