Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទាហានអុីស្រាអែល​ បាញ់​ជនជាតិប៉ាឡេស្ទីន នៅកាហ្សារបួស៣នាក់​

ទាហានអុីស្រាអែល​ បាញ់​ជនជាតិប៉ាឡេស្ទីន នៅកាហ្សារបួស៣នាក់​

តំបន់កាហ្សា៖ តាមប្រភពព័ត៌មាន​ពី​ពេទ្យ​ទាហាន​នៅតំបន់​កើតហេតុ​ឲ្យ​ដឹងថា​​កងទ័ព​អ៊ីស្រាអែល​ដែល​បានបោះ​ទីតាំងឈរជើង​​នៅ​តាម​ព្រំដែន​រវាង​ភាគ​ខាងជើង​តំ​បន់​កាហ្សាស្ត្រីប​និង​អ៊ីស្រាអែល​បាន​បើកការ​បាញ់​ប្រហារ​​លើ​ជនជាតិ​ប៉ាឡេ​ស្ទីន​ចំនួន​៣នាក់​ឲ្យ​រងរបួស​កាលពី​ល្ងាចថ្ងៃសុក្រម្សិលមិញនេះក្នុង​ចំណោ​ម​អ្នក​ទាំងបី​មានម្នាក់​​ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កាហ្សាលោក Ashraf al-Qedra បានថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ពីរនាក់​ក្នុងចំណោមពួកគេ​ត្រូវបានបាញ់​ប្រហារ​និង​រងរបួស​នៅ​ក្បែរ​របង​ព្រំដែន​ជាមួយ​អ៊ីស្រាអែល​ហើយម្នាក់ក្នុងចំណោមអ្នក​ទាំងបី​គឺត្រូវបាញ់​ឲ្យ​របួស​នៅក្បែរ​ក្រុង Beit Lahia នៃភាគខាងជើងកាហ្សាស្ត្រីប ។

សាក្សី​ដែលមើលឃើញ​និងភ្នែក​បានថ្លែងថា​ការប៉ះទង្គិចគ្នា​​នេះ​បានកើតឡើង​កាលពីល្ងាចថ្ងៃសុក្រ​រវាង​យុវជន​ប៉ាឡេស្ទីន​ជាច្រើននាក់​ដែលជាអ្នក​គប់ដុំថ្ម​មក​លើទាហានអ៊ីស្រាអែល​ដែល​បោះទីតាំងឈរជើង​ក្បែររបងព្រំដែន​ ។ ក្រោយមក​ទើបទាហានអ៊ីស្រាអែលបាន​បាញ់​ប្រហារ​អ្នកទាំងនោះ​ឲ្យ​រងរបួស​តែម្តង ។

ទិន្នន័យផ្លូវការបានឲ្យដឹងថា រលកកម្តៅនៃភាពតានតឹង​បាននិងកំពុងកើតមាន​ឡើង​រវាង​ជនជាតិ​ប៉ាឡេស្ទីននិង​អ៊ីស្រាអែល​ចាប់តាំងពី​ខែតុលាឆ្នាំ​២០១៥ ដែល​នាំឲ្យ​ជនជាតិប៉ាឡេស្ទីន​ស្លាប់បាត់បង់ជីវិត​៣៥៤នាក់​ ជនជាតិ​ហ្សកដានី​ម្នាក់​ អ៊ីស្រាអែល​៤៦នាក់​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES