Wednesday, December 4, 2024
Homeព័ត៌មានជាតិពិធីផ្ទេរភារកិច្ចនិងមុខតំណែងមេបញ្ជាការសឹករងស្រុកប្រាសាទបល្ល័ង្គ

ពិធីផ្ទេរភារកិច្ចនិងមុខតំណែងមេបញ្ជាការសឹករងស្រុកប្រាសាទបល្ល័ង្គ

កំពង់ធំ​:​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការស្រុកប្រាសាទបល្ល័ង្គនារសៀលថ្ងៃសុក្រទី៣ខែមិនាឆ្នាំ២០១៧នេះមានរៀបចំ ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការ មេបញ្ជាការរងស្រុកប្រាសាទបល្ល័ង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តម សេនីយ៍ ត្រីញូង ធីមេបញ្ជាការរងនាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងឯកឧត្តមសោម ស៊ុន មេបញ្ជា ការតំបន់ប្រតិ បត្តិ ការ សឹករងខេត្តកំពង់ធំ និងលោកគង់ សំអាតអភិបាលរងស្រុកប្រាសាទបល្ល័ងនិងមន្ត្រី រាជការ ចំណុះ  គណះ ឯកភាព ស្រុក ទាំងអស់។

លោកអនុសេនីយ៏ទោសេន កុសលមេបញ្ជាការរងតំបន់សឹករងស្រុកប្រាសាទបល្ល័ង្គត្រូវបានតែងតាំងជាមេបញ្ជាការ តំបន់សឹករង ស្រុកប្រាសាទបល្ល័ង្គជំនួសលោកវរសេនីយ៏ទោប៉ែន ឡនដែលបានផ្លាស់ទៅកាន់មុខ តំណែងថ្មីជានាយ សេនាធិការរងខេត្តកំពង់ធំ។

លោកស៊ន ឈនជាជំនួយការមេបញ្ជាការតំបន់សឹករងស្រុកប្រាសាទបល្ល័ង្គត្រូវបានតែងតាំងជា មេបញ្ជាការរង តំបន់សឹករងស្រុកប្រាសាទបល្ល័ង្គជំនួសលោកអនុសេនីយ៍ទោសេន កុសលដែលបានឡើងជាមេបញ្ជាការសឹករងស្រុក។
បន្ទាប់ពីទទួលតំណែងជាមេបញ្ជាការតំបន់សឹករងស្រុកក្រោមការតែងតាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីញូង ធីលោកសេន កុសលបានធ្វើការប្តេជ្ញាចិត្តថានិងអនិវត្តន៍តាមគម្រូលោកមេបញ្ជាការចាស់ដែលបានផ្លាស់មុខតំណែង ទៅកាន់មុខតំណែងថ្មីព្រមទាំងអនុវត្តន៍គោរពយ៉ាងម៉ឹងម៉ាត់តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តក្នុងការបំពេញតួនាទីនៅមូលដ្ឋានអោយបានល្អប្រសើរនិងប្តេជ្ញាដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមប៉ុនប៉ងផ្តួលរំលំដោយខុសច្បាប់ណាមួយដែលបង្ករអសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។

លោកឧត្តមសេនីយ៏ញូង ធីបានថ្លែងសង្ខថារក្នុងអង្គពិធីថា ការផ្លាស់ប្តូរមុខតំណែងតួនាទីនាពេលនេះមិនមែនជាការ តែងតាំងអ្នកថ្មីជំនួសអ្នកចាស់ដែលមានបញ្ហាអ្វីមួយក្នុងអង្គភាពឡើយ ប៉ុន្តែការតែងតាំងមន្ត្រីយោធាដែលបាន បំពេញ តួនាទីស្នាដៃល្អ ហើយត្រូវទទួលបានតួនាទីទៅតាមការមើលឃើញជាក់ស្តែងរបស់ថ្នាក់ដឹកនាំដូច្នេះសូមមន្ត្រីយោធា ទាំងអស់កុំមានការយល់ច្រឡំ។

ជាមួយគ្នានោះលោកឧត្តមសេនិយ៍ត្រីញូង ធីក៏បានផ្តាំផ្ញើដល់លោកមេបញ្ជាការសឹករងស្រុកត្រូវគោរពតួនាទីរបស់ខ្លួន ក្នុងការបំពេញភារកិច្ចជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋានអោយបានល្អដោយត្រូវសហការគ្នាជាចាំបាច់ដើម្បីរក្សាបាននូវសុវត្ថិភាពក្នុងមូលដ្ឋាន៕

ដោយ៖ រតនៈ

RELATED ARTICLES