Wednesday, December 4, 2024
Homeព័ត៌មានជាតិទឹកខ្ញី ផ្តល់ប្រយោជន៍ច្រើនចំពោះសុខភាព

ទឹកខ្ញី ផ្តល់ប្រយោជន៍ច្រើនចំពោះសុខភាព

បើចង់ថែទាំសុខភាព ប៉ុន្តែមិនដឹងថា គួរធ្វើយ៉ាងណា អាចចាប់ផ្តើមដោយការពិសាទឹកខ្ញី ព្រោះវាផ្តល់ប្រយោជន៍ ច្រើន និងងាយស្រួលធ្វើផង។

បន្ថយអាការក្រហាយពោះវៀន ៖ បើមានបញ្ហាពោះវៀន ដូចជា ហើមពោះ ឬអាហារមិនរំលាយ ទឹកខ្ញីអាច​ជួយ​ជំរុញដល់ដំណើរការរបស់ពោះវៀន​ និងប្រព័ន្ធរំលាយអាហារបាន។ ព្រោះទឹកខ្ញីមានសារធាតុហ្វីឡូនិក​ ដែល​ជួយ​​បន្ថយអាការក្រហាយពោះវៀនបានដែរ។ អ្នកមានជំងឺក្រពះ គួរតែពិសាទឹកខ្ញីជាប្រចាំផង ទើបអាចជួយបាន ច្រើន។

បន្ថយអាការក្អួតចង្អោរ ៖ ពេលធ្វើដំណើរផ្លូវឆ្ងាយ គួរដាក់កញ្ចប់តែខ្ញីតាមខ្លួនផង បើពុលរថយន្តឬពុលរលក គ្រាន់តែឆុងជាមួយទឹកក្តៅ ក៏អាចពិសាបន្ថយអាការបានដែរ។ ការស្រាវជ្រាវបានរកឃើញថា អ្នកជំងឺដែល ព្យាបាលមហារីក ដោយការចាក់ថ្នាំគីមី នាំឱ្យអាការក្អួតចង្អោរថយចុះ បើបានពិសាទឹកខ្ញីជាប្រចាំ។

ជួយជំរុញការសម្រកទម្ងន់ ៖ ការស្រាវជ្រាវនៅជប៉ុនបានឱ្យដឹងថា ពិសាទឹកខ្ញី បានជួយបង្កើនដល់ដំណើរការ​របស់ប្រព័ន្ធដុតបំផ្លាញថាមពល ធ្វើឱ្យរាងកាយអាចដុតបំផ្លាញ​ជាតិខ្លាញ់បានច្រើនជាងធម្មតា។ បើពិសាទឹកខ្ញី ក្តៅឧណ្ហៗ នឹងអាចជួយជំរុញប្រព័ន្ធបញ្ចោញចោល ធ្វើឱ្យកម្រិតអ័រម៉ូនខ័រទីសូល ថយចុះ មិនទល់លាមក មិន តាន​តឹងអារម្មណ៍ និងរាងកាយបំផ្លាញជាតិខ្លាញ់បានល្អ។

សម្លាប់បាក់តេរីក្នុងពោះវៀន ៖ ទឹកខ្ញី មានសារធាតុម៉្យាងជួយសម្លាប់បាក់តេរីក្នុងពោះវៀន បើពិសារាល់ថ្ងៃ​ជាប់ៗ  គ្នាមួយខែ នឹងមិនសូវធ្វើទុក្ខក្នុងពោះ។

ជួយឱ្យធ្មេញរឹងមាំ ៖ ទឹកខ្ញី មានគុណសម្បត្តិជួយសម្លាប់បាក់តេរីក្នុងពោះវៀន រួមទាំងបាក់តេរីក្នុងមាត់ផងដែរ។ ដូច្នេះ បើពិសាទឹកខ្ញី អាចការពារ ជំងឺពុកធ្មេញ ការពារជំងឺរលាកអញ្ចាញ និងបន្ថយរំអេចធ្មេញ។

ទឹកខ្ញីល្អជាងឱសថអាស្ពីរីន ៖ ក្នុងទឹកខ្ញីមានសារធាតុប្រឆាំងអាការរលាកតាមធម្មជាតិ ច្រើនជាងឱសថអាស្ពីរីន ទៅទៀត។ បើពិសាជាប្រចាំ កោសិការរលាក នឹងថយចុះ មិនសូវឈឺទៀតឡើយ។

ខ្ញីជាឱសថបំបាត់ការឈឺចាប់ ៖ ការសិក្សាពីសាកលវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បានឱ្យដឹងថា ការពិសា ទឹកខ្ញីរាល់ថ្ងៃ នឹងជួយបន្ថយអាការឈឺចាប់សាច់ដុំ ដោយសារការហាត់ប្រាណដល់ទៅ ២៥% និងបន្ថយអាការ ឈឺពោះពេលមករដូវ ដល់ទៅ ៤៥%។ ចំពោះអ្នកដែលអង្គុយធ្វើការពេញមួយថ្ងៃ រហូតដល់ឈឺក ឈឺស្មា គួរ ពិសាទឹកខ្ញី ១ពែង ជាការល្អ ដោយមិនបារម្ភ ពីផលប៉ះពាល់ ដូចឱសថបំបាត់ការឈឺចាប់នោះទេ។

បន្ថយការកើតមហារីក ៖ ប្រការនេះបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ សុខភាពរបស់អង់គ្លេស British Journal of Nutrition ថា ទឹកខ្ញីមានគុណសម្បត្តិក្នុងការទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងជួយការពារកោសិកា ល្អៗ មិនឱ្យក្លាយទៅជាកោសិកាមហារីកទៀតផង។

ទឹកខ្ញីជាអាហាររបស់ស្បែក ៖ ដោយសារទឹកខ្ញីមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីច្រើន បើពិសាញឹកញាប់ វាអាចជួយលាងជម្រះសារធាតុពុលក្នុងឈាម ធ្វើឱ្យស្បែកភ្លឺថ្លា ស្រស់បស់ បង្ការការកើតស្នាមជ្រីវជ្រួញ និង​ស្នាមអុជខ្មៅ ផងដែរ៕

RELATED ARTICLES