អ្នកជំនាញនៃសាកលវិទ្យាល័យ ផេស (Pace University) ទីក្រុង ញូវយ៉ក បានឱ្យដឹងថា តែបៃតង មានគុណសម្បត្តិក្នុងការកម្ចាត់មេរោគច្រើនប្រភេទ រួមទាំងមេរោគក្នុងមាត់ ធ្មេញ និងបំពង់ក ដែលជាមូលហេតុបណ្តាល ឱ្យមានជំងឺក្នុងក្រអូមមាត់។
ដំណោះស្រាយងាយៗ គ្រាន់តែដុសធ្មេញ ឬខ្ពុរមាត់ដោយប្រើថ្នាំដុសធ្មេញ ឬទឹកខ្ពុរមាត់ ដែលមានសមាសធាតុផ្សំរបស់តែបៃតង តែប៉ុណ្ណោះ អ្នកនឹងមិនចាំបាច់បារម្ភរឿងបញ្ហាក្នុងប្រអប់មាត់ទៀតនោះទេ៕