-ចេកទឹក ៖ ចិតសម្បក ហាន់ជាបន្ទះស្តើងៗ ហាលថ្ងៃឱ្យស្ងួត រួចកិនឱ្យម៉ដ្ឋជាម្សៅ ដួស ១-២ស្លាបព្រាបាយ ជាមួយ ទឹកក្តៅ ឬលាយទឹកឃ្មុំ ១ស្លាបព្រាបាយ ហើយទទួលទានមុនពេលបាយ និងមុនគេង។
-រមៀត ៖ យកមើមចាស់ លាងឱ្យស្អាត ហាន់ជាចំណិត ស្តើងៗ ហាលថ្ងៃ ១-២ថ្ងៃ រួចកិនឱ្យម៉ដ្ឋ ហើយលាយជាមួយ ទឹកឃ្មុំពូតជាដុំតូចៗ ទទួលទាន ១ថ្ងៃ ៣-៥គ្រាប់ ក្រោយអាហារ និងមុនគេង។
-ប្រទាលកន្ទុយក្រពើ ៖ ចិតសម្បកចេញឱ្យអស់ សល់តែចេលថ្លា (ប្រសិនមានជ័រពណ៌លឿងជាប់ចេល ត្រូវលាងចេញ ឱ្យអស់សិន) បន្ទាប់មក ហាន់សាច់វាជាចំណិតតូចៗ រួចលាងឱ្យស្អាតម្តងទៀត ទទួលទាន ១ថ្ងៃ ២ពេល មុនអាហារព្រឹក និងល្ងាច។
-ត្រយូងចេក ៖ យកត្រយូងចេកទឹកមកដុត ហើយច្របាច់យកតែទឹក របស់វាប្រមាណកន្លះកែវ ពិសាមុនអាហារ។ ទទួលទានជាប់ៗគ្នា ប្រមាណ ៣ថ្ងៃ អាការឈឺក្រពះរលាកក្រពះរ៉ាំរ៉ៃ នឹង ធូរស្បើយជាងមុន ឬអាចជាសះស្បើយ តែម្តង៕