Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិម៉ាឡេសុី ​ចាប់ខ្លួន​ជន ជាតិហ្វីលីពីន ៥នាក់​សង្ស័យ បក្សពួកអាយសុីស

ម៉ាឡេសុី ​ចាប់ខ្លួន​ជន ជាតិហ្វីលីពីន ៥នាក់​សង្ស័យ បក្សពួកអាយសុីស

ម៉ាឡេសុី៖ ប៉ូលិស​ម៉ាឡេស៊ី​បាន​ថ្លែងកាលពីថ្ងៃច័ន្ទ​ថា​ពួកគេ​បាន​ឃាត់ខ្លួន​ជនស​ង្ស័យ​៧នាក់​រាប់បញ្ចូល​ជនជាតិ​ហ្វីលីពីន​៥នាក់និង​មន្ត្រី​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ម្នាក់​ដែល​ទាក់ទង​ជាមួយនិង​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឬអាយស៊ីស ។

លោកអធិការប៉ូលិស Khalid Abu Bakar បានឲ្យ​ដឹងនៅក្នុង​សេចក្តីថ្លែងការណ៍​មួ​យ​ថា​ជនសង្ស័យ​ជនជាតិ​ហ្វីលីពីន​ទី១​ជាអ្នក​ដែលមាន​ទីសំណាក់​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ត្រូវបានគេ​រកឃើញថា​បាន​ផ្តល់​នូវ​មូលនិធិ​ដល់​ជនជាតិ​ម៉ាឡេស៊ី​​ដែល​ចូលរួមជាមួយនិង​ក្រុមអាយស៊ីស​នៅ​ភាគខាងត្បូងហ្វីលីពីន​និង​បាន​លួចរត់គេចខ្លួនគឺលោកបណ្ឌិត​ Mahmud Ahmad និងលោក Mohamad Joraimee Awang Raimee ។

ចំណែកពីរនាក់ផ្សេងទៀត​ត្រូវបានគេជឿជាក់ថា​បាន​ជួយ​ដល់​នាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ជនជាតិ​ឥណ្ឌូណេស៊ី​៣នាក់​ទៅកាន់​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​ដោយ​ឆ្លង​កាត់​តាម​រដ្ឋ Sabah របស់​ម៉ាឡេស៊ី ។

ជាងនេះទៅទៀត​ប៉ូលិស​ជឿជាក់ថា​មន្ត្រី​អន្តោប្រវេសន៍​ជនជាតិ​ម៉ាឡេស៊ី​ដែល​អាជ្ញាធរ​ឃាត់ខ្លួន​រូបនេះ​បាន​ជួយ​រៀបចំ​ជួយ​សម្រួលដល់ការ​ធ្វើ​ដំណើរ​សម្រាប់​ជនសង្ស័យ​ដែល​ជា​ភេរវករ​ទាំងបាននាក់ខាងលើទៅកាន់​តំបន់​ភាគខាង​ត្បូង​ហ្វី​លីពីន​ដោយគ្មានឯកសារ​ត្រឹមត្រូវ ។​

លោកអធិការ​ថែមទាំងបាន​បញ្ជាក់ទៀតថា​ជនសង្ស័យទាំងប៉ុន្មាននាក់នេះ ត្រូវបានចាប់ខ្លួននៅក្នុង​ប្រតិបត្តិការ​ប្រឆាំងភេរវកម្ម​នៅចន្លោះ​ថ្ងៃពុធនិង​ថ្ងៃអាទិត្យ​ក្នុង​រដ្ឋ Sabah និង​រដ្ឋ Selangor ។

គួរបញ្ជាក់ថា​ករណីនេះគឺពុំមែនជា​លើកទី១ឡើយ​ដែល​ប៉ូលិស​បានលាតត្រដាង​​អំពី​រឿងហេតុដែលពាក់ព័ន្ធ​រវាង​រដ្ឋ Sabah ម៉ាឡេស៊ី​និង​តំបន់​ភាគខាង​ត្បូង​ហ្វីលីពីន​ ជាទីតាំង​ដែលរដ្ឋាភិបាល​ខិតខំប្រឹងប្រែង​គ្រប់គ្រង​ការធូរលុង​លើ​ក្រុម​ឧទ្ទាមជីហាត​អាប៊ូសាយ៉ាស ។​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES