ឧបទ្វីបកូរ៉េ៖ រដ្ឋាភិបាលកូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះថាខ្លួននឹងវាយប្រហារគ្មានត្រាប្រណីអ្វីឡើយ ស្របពេលដែលនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងដឹកនាំដោយនាវា USS Carl Vinson កំពុងចូលរួមជាមួយកងកម្លាំងកូរ៉េខាងត្បូងធ្វើលំហាត់សមយុទ្ធរំលោភបំពានលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់ខ្លួន ។
កូរ៉េខាងជើងបានបំភ័យដល់អ្នកក្បែរខាងរបស់ខ្លួនជាមួយនិងការធ្វើតេស្តនុយក្លេអែរពីរលើកក៏ដូចជាការបាញ់បង្ហោះមីស៊ីលគិតចាប់តាំងពីឆ្នាំទៅ ។ ម្យ៉ាងវិញទៀតការមកដល់នៃក្រុមវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃគោលការណ៍ធ្វេសប្រហែសក្នុងការវាយប្រហារ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានថ្លែងថាប្រសិនជាពួកគេរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កូរ៉េខាងជើងតែបន្តិច កងទ័ពកូរ៉េខាងជើងនឹងបើកការវាយប្រហារដោយគ្មានមេត្តាអ្វីឡើយពីកម្លាំងជើងគោក ជើងអាកាស សមុទ្រនិងក្រោមទឹក ។
ប្រភពដដែលបានឲ្យដឹងទៀតថាកាលពីថ្ងៃទី១១ខែមីនា យន្តហោះចម្បាំងជាច្រើនរបស់សត្រូវដែលមានមូលដ្ឋានលើនាវាផ្ទុកយន្តហោះបានហោះនៅតំបន់ក្បែរដែនអាកាសនិងដែនទឹករបស់កូរ៉េខាងជើង ក្នុងរូបភាពធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនិងបង្កើតការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលលើគោលដៅនានាលើដែនគោករបស់ទាហានរបស់ខ្លួន ។
ចំណែកអ្នកនាំពាក្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានថ្លែងថានាវា Carl Vinson ធ្វើដំណើរជាទៀងទាត់ ក៏ដូចជាពង្រាយតាមកាលបរិច្ឆេទដែលបានគ្រោងទុកក្នុងតំបន់នោះក្នុងអំឡុងពេលធ្វើលំហាត់សមយុទ្ធជាមួយនិងកងកម្លាំងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង៤គ្រាប់ចូលសមុទ្រកៀកនឹងជប៉ុនជាការឆ្លើយតបនឹងការធ្វើសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងប្រចាំឆ្នាំ ដែលកូរ៉េខាងជើងសង្កេតឃើញថានេះជាការត្រៀមខ្លួនធ្វើសង្គ្រាម ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា