Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ​អាចកំទេចអាវុធគីមីរបស់ខ្លួនក្នុងឆ្នាំ ២០១៧នេះ

រុស្ស៊ី ​អាចកំទេចអាវុធគីមីរបស់ខ្លួនក្នុងឆ្នាំ ២០១៧នេះ

 

រុស្ស៊ី៖ មន្ត្រី​ទទួលបន្ទុកដកហូតអាវុធ​ម្នាក់របស់​រុស្ស៊ី​បាន​ថ្លែង​កាលពីថ្ងៃច័ន្ទ​ថា​រដ្ឋាភិបាល​អាច​នឹង​បំផ្លាញចោល​ទាំងស្រុង​នូវ​អាវុធគីមី​របស់ខ្លួនដែល​ជា​ទីតាំ​ងស្តុកអាវុធប្រភេទនេះធំជាងគេបំផុត​លើពិភពលោក​​ក្នុងឆ្នាំ២០១៧ ។

​លោក Mikhail Babich ប្រធាន​គណៈកម្មការ​រដ្ឋ​ទទួលបន្ទុក​ការដកហូតអាវុធគីមី​របស់​រុស្ស៊ី​បានថ្លែងថា​ប្រសិនជា​យើង​ធ្វើការ​កែប្រែ​ទៅតាម​សន្តិភាព​នា​ពេល​បច្ចុប្បន្ន​ហើយ​ពុំមាន​ភាពអវិជ្ជមាននៃបច្ចេកវិទ្យា​ ​យើងនឹង​រៀបចំ​បំផ្លាញចោល​ទាំងស្រុង​នូវអាវុធប្រភេទនេះក្នុងឆ្នាំ​២០១៧តែម្តង ។

នៅក្នុង​កិច្ចប្រជុំមួយ​ជាមួយនិង​ប្រធានាធិបតី​រុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន លោក Babich បានថ្លែងថាប្រទេស​រុស្ស៊ី​គឺស្ថិតក្នុងដំណាក់កាល​ចុងក្រោយ​ក្នុង​ការប្រ​តិបត្តិ​នូវ​សន្ធិសញ្ញា​ស្តីពីការ​គ្រប់គ្រងអាវុធ​គីមី​ដែល​បានចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១៩២​ និងបានចូលជាធរមាន​ក្នុងឆ្នាំ​១៩៩៧ ។

បើតាមការ​បញ្ជាក់ពីលោក Babich រហូតមកដល់ពេលបច្ចុប្បន្ន​រុស្ស៊ី​ចំណាយ​ថវិកា​ប្រមាណជា​៥,៦ប៊ីលាន​ដុល្លារ​លើ​ការ​កំទេច​អាវុធ​គីមី​ចោល ។

តែយ៉ាងណាលោកបានលើកឡើង​​ថា​មានអាវុធគីមីជិត៧០.៥០០តោន​ត្រូវបាន​ស្តុកទុក​នៅជុំវិញពិភពលោក​ ក្នុងនោះ​៤ម៉ឺនតោន​គឺស្ថិតក្នុងប្រទេស​រុស្ស៊ី​ហើយ​២៧.០០០តោន​នៅ​សហរដ្ឋអាមេរិក​នៅសេសសល់នៅតាមបណ្តាប្រទេស​ដទៃ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES