Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិធ្លាក់ ឧទ្ធម្ភាគចក្រ​ក្នុងពេលហ្វឹកហាត់ នៅភាគខាងលិច​ ជប៉ុន​របួស២នាក់​

ធ្លាក់ ឧទ្ធម្ភាគចក្រ​ក្នុងពេលហ្វឹកហាត់ នៅភាគខាងលិច​ ជប៉ុន​របួស២នាក់​

ជប៉ុន៖ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក​បានរាយការណ៍​នៅថ្ងៃអង្គារនេះថា​ឧទ្ធម្ភាគច​ក្រ​ឯកជនមួយគ្រឿង​បាន​ធ្លាក់​ក្នុង​ពេលដ៏ខ្លី​ក្រោយហោះចេញពី​ព្រលាន​ Kobe ក្នុង​តំបន់​ Hyogo Prefecture របស់ជប៉ុន​បណ្តាលឲ្យ​មនុស្ស​ពីរនាក់​រងរបួស ។

បណ្តាញព័ត៌មានក្នុងស្រុកផ្សាយថា​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ជួបឧប្បត្តិហេតុ​ធ្លាក់​ក្នុងតំបន់​ហ្វឹកហាត់​មួយកន្លែង​និង​។ មនុស្ស​ពីរនាក់​ដែល​ជិះនៅលើ​​ឧទ្ធម្ភាគ​ចក្រនេះ​ជា​បុរស​ទាំងពីរនាក់​ដែលមាន​អាយុ​៤០ឆ្នាំ​ បានរងរបួស​ហើយ​ត្រូវបាន​នាំ​យក​ទៅកាន់​មន្ទីរពេទ្យផងដែរ ។

ការធ្លាក់នេះគឺមិនបណ្តាលឲ្យ​ឧទ្ធម្ភាគចក្រ​នោះ​ខូចខាត​ធ្ងន់ធ្ងរ​អ្វីឡើយ​ គ្រាន់តែ​បាក់​ស្លាប​ចំហៀង​តែប៉ុណ្ណោះ​ ។ នៅគ្រានោះ​ដែរ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​និង​រថយន្ត​សង្គ្រោះ​សរុបចំនួន​១២គ្រឿង​បាន​យកចិត្ត​ទុកដាក់​ជួយ​សង្គ្រោះ​នៅ​កន្លែង​​កើតហេតុ​ ប៉ុន្តែ​ហេតុការណ៍​នេះ​ពុំមាន​បណ្តាលឲ្យ​ឆេះ​ឬ​ហុយផ្សែងឡើយ​ ម្យ៉ាង​ជើងហោះហើរ​ដទៃ​ទៀត​ដែល​គ្រោង​ចេញ​ដំណើរ​នាពេល​នោះ​ក៏មិនប៉ះពាល់​អ្វី​ដែរ ។

យោងតាម​ការិយាល័យរដ្ឋបាល​របស់​ព្រលានយន្តហោះ​បានឲ្យ​ដឹងថា​ឧទ្ធម្ភាគ​ចក្រ​នេះ​ជាកម្មសិទ្ធិរបស់​សាលា​បង្ហាត់បង្រៀនបើកយន្តហោះ​ក្នុងស្រុក​មួយ​ហើ​យ​ឧប្បត្តិហេតុនេះផងដែរគឺមានពាក់ព័ន្ធនឹងការ​ហ្វឹកហាត់​នៅព្រឹក​ថ្ងៃអង្គារ​នេះ​នៅពេល​ដែល​ជួបគ្រោះថ្នាក់​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES