Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប្រយុទ្ធគ្នា​នៅ​តំបន់​កាស្មៀ​ស្លាប់​៤នាក់​

ប្រយុទ្ធគ្នា​នៅ​តំបន់​កាស្មៀ​ស្លាប់​៤នាក់​

តំបន់​កាស្មៀ៖ ប្រភពផ្លូវការ​ឲ្យ​ដឹងថាយុទ្ធជន​៣នាក់​​ដែលជា​បក្ស​ពួក​របស់​ក្រុម សកម្មប្រយុទ្ធ Lashkar-e-Toiba (LeT)  និង​នារីម្នាក់​ត្រូវបាន​សម្លាប់ខណៈ​ដែល​ប៉ូ​លិស​ម្នាក់​និង​ក្មេងប្រុស​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិចគ្នា​មួយ​ក្នុង​តំបន់​ចម្រុងចម្រាស់​កាស្មៀ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា ។

ការ​ប៉ះទង្គិចគ្នា​ដ៏​សាហាវ​នេះ​បានកើតឡើង​កាលពី​ថ្ងៃពុធ​នៅ​ភូមិ Kalaroos ស្រុក​​ទល់ដែន Kupwara ដែលស្ថិតនៅ​ចម្ងាយ១១០គីឡូម៉ែត្រ​នៃ​ភាគ​ពាយព្យ​ទីក្រុង​ Srinagar រដ្ឋធានី​រដូវក្តៅរបស់កាស្មៀ ។

អ្នកនាំពាក្យ​ប៉ូលិស​បាន​ថ្លែងថា​ តាមរយៈ​ព័ត៌មានជាក់លាក់​គឺ​កម្លាំងប៉ូលិស​អម​ដោយ​​កងទ័ពនិង​ទាហាន​ប៉ារ៉ា​បាន​បើកប្រតិបត្តិការ​ឡោមព័ទ្ធ​និង​ស្រាវជ្រាវ​ក្នុង​ភូមិ Jugtiyal , Hyhama ក្នុង​ស្រុក​កើតហេតុនោះ។

ក្នុងអំឡុង​ពេលស្រាវជ្រាវនោះដែរ​ ក្រុមសកម្មប្រយុទ្ធ​ក៏​មានវត្តមាន​ក្នុង​តំបន់​​ដែល​ផ្ទុះអាវុធនោះផងដែរដោយ​នៅជាមួយ​ភាគីកាន់ការងារស្រាវជ្រាវ ។ ការ​​ផ្ទុះ​អាវុធ​នេះត្រូវបាន​សងសឹកគ្នាទៅវិញទៅមក​​ដែល​ក្នុងនោះ​យុទ្ធជនរបស់​ក្រុម LeT ត្រូវបានសម្លាប់​ហើយ​ប៉ូលិស​ម្នាក់​រងរបួស ។

តាមការឲ្យ​ដឹងពីមន្ត្រីប៉ូលិស​កុមារជាច្រើននាក់​ក៏ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​កាំ​ភ្លើងចម្ងាយ១០០ម៉ែត្របណ្តាលឲ្យរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ផងដែរ​។​ ក្រោយមក​ក្មេងស្រីម្នាក់ក៏បានស្លាប់បាត់បង់ជីវិត​ហើយ​ក្មេងប្រុស​ម្នាក់​ទៀត​ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ Srinagar ។

លើសពីនេះកងទ័ពឥណ្ឌាបាន​ថ្លែងថា​ពួកគេរកឃើញ​កាំភ្លើង​រ៉ាហ្វាល់៣ដើម​និង​គ្រឿងផ្ទុះមួយចំនួន​នៅ​កន្លែងកើតហេតុផងដែរ ។

គួរកត់សម្គាល់ថា​កាលពីសប្តាហ៍មុន​យុទ្ធជន​របស់​ក្រុម LeT ២នាក់​និង​ជនស៊ីវិល​២នាក់​ត្រូវបានសម្លាប់​ក្នុង​ហេតុការ​ប៉ះទង្គិចគ្នា​ស្រដៀងគ្នានេះដែរ​ក្នុង​ស្រុក  Pulwama ។​ ក្នុងនោះ​ក្មេងប្រុសអាយុ១៥ឆ្នាំ​ម្នាក់​ត្រូវគ្រាប់កាំភ្លើង​រងរបួស​ក្នុង​អំឡុង​ពេលតវ៉ា​ ហើយ​ជនស៊ីវិល​ដទៃទៀត​បានស្លាប់​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES