ស៊ីរី៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរបាយការណ៍ថាមានមនុស្សសរុបទាំងអស់៤២នាក់ត្រូវបានសម្លាប់នៅពេលដែលមានការវាយប្រហារពីដែនអាកាសមកលើគោលដៅនៃវិហារអ៊ីស្លាមមួយកន្លែងក្នុងក្រុងតូចមួយក្នុងទីជនបទខេត្តអាលីប៉ូភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បត្តិ៍ ។
ប្រភពដដែលបានឲ្យដឹងថាភាគច្រើននៃអ្នកដែលស្លាប់បាត់បង់ជីវិតគឺជាជនស៊ីវិលនៅពេលដែលការវាយប្រហារនោះបានដាក់ទិសដៅលើវិហារអ៊ីស្លាមមួយក្នុងក្រុង Jineh ភាគខាងលិចតំបន់ជនបទខេត្តអាលីប៉ូ ។
ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងខណៈដែលមានមនុស្ស១០នាក់រងរបួស ហើយក្នុងនោះមានមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ទោះជាយ៉ាងណាអង្គការដែលមានមូលដ្ឋាននៅអង់គ្លេសមួយនេះបានបញ្ឈប់ការកំណត់អត្តសញ្ញាណយន្តហោះសង្ស័យក្នុងពេលដ៏ខ្លី ដោយធ្វើការលើកឡើងថាការវាយប្រហារពីដែនអាកាសនៅគ្រានេះហាក់ដូចជាសកម្មភាពរឹតតែខ្លាំងឡើងប្រឆាំងនិងទីតាំងក្រុមឧទ្ទាមក្នុងទីជនបទភាគខាងលិចខេត្តអាលីប៉ូ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា