ឧបទ្វីបកូរ៉េ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Tweeter ថាកូរ៉េខាងជើងបាននិងកំពុងឈ្លោះជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចិននឹងមិនធ្វើអ្វីដែលអាចជួយដល់ប្រទេសនេះបានឡើយ ។
លោកបន្តថាកូរ៉េខាងជើងកំពុងប្រព្រឹត្តនូវអំពើដ៏អាក្រក់បំផុត ។ ប្រទេសនេះបាននិងកំពុងឈ្លោះជាមួយសហរដ្ឋអាមេរិកច្រើនឆ្នាំហើយ ។ ចិនបានធ្វើកិច្ចការតិចតួចប៉ុណ្ណោះក្នុងការជួយដល់កូរ៉េខាងជើង ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងកាលពីព្រឹកថ្ងៃសុក្រថាកម្លាំងយោធាអាមេរិកជាជម្រើសមួយក្នុងការដោះស្រាយនូវស្វែងរកមីស៊ីលនិងអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ហើយលោកថែមទាំងបានព្រមានថាគោលនយោបាយអត់ធ្មត់ជាយុទ្ធសាស្ត្រគឺហួសពេលហើយ ។
ប្រមុខការទូតរូបនេះបានថ្លែងពីរដ្ឋធានីសេអ៊ូលកូរ៉េខាងត្បូងថាលោកក៏កំពុងទស្សនកិច្ចនៅចិន ជប៉ុន និងកូរ៉េខាងជើងផងដែរដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទ្រង់ទ្រាយធំឆ្ពោះទៅកាន់អាស៊ីលើកដំបូងរបស់លោកតំណាងឲ្យរដ្ឋបាលរបស់លោកត្រាំ ។
អាស៊ីគឺស្ថិតនៅក្នុងជ្រុងមួយដែលជាប់ពាក់ព័ន្ធផងដែរតាមរយៈការធ្វើតេស្តបាញ់មីស៊ីល៤គ្រាប់របស់កូរ៉េខាងជើងចូលសមុទ្រជប៉ុនកាលពីសប្តាហ៍មុន ដែលជាវិវត្តន៍មួយគេមើលឃើញថាជាការបង្កហេតុយ៉ាងពិតប្រាកដលើជប៉ុននិកូរ៉េខាងត្បូង។
លោក Tillerson បានថ្លែងថាសហរដ្ឋអាមេរិកមិនចង់មានជម្លោះយោធាអ្វីឡើយ ប៉ុន្តែការគំរាមកំហែងមីស៊ីលកាន់តែខ្លាំងឡើងនឹងធ្វើឲ្យមានការឆ្លើយតបយ៉ាងសមស្របមួយជាក់ជាមិនខាន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា