Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចំហាយរលក ប្រជាមតិបំបែក រដ្ឋក្រោយអង់គ្លេសដើរ ចេញពីEU

ចំហាយរលក ប្រជាមតិបំបែក រដ្ឋក្រោយអង់គ្លេសដើរ ចេញពីEU

ផ្ទុះបាតុកម្ម​កណ្តាលក្រុងបាសេឡូណាប្រឆាំងនិងការចង់បានឯករាជ្យ​​

 តំបន់អឺរ៉ុប៖ ប្រជាជន​រាប់ពាន់​នាក់គ្រវីទង់ជាតិ​អេស្ប៉ាញនិង​ទង់តំបន់​ស្វយ័ត​​Catalan បានប្រមូលផ្តុំគ្នា​ក្នុងទីក្រុងបាសេឡូណា​កាលពីថ្ងៃអាទិត្យ​ដើម្បី​ជំទាស់​នឹង​ការ​ចង់បានឯករាជ្យ​ពីសំណាក់​រដ្ឋាភិបាល​ក្នុងតំបន់​ Catalonia ដោយបំបែក​ខ្លួន​ចេញពី​ប្រទេស​អេស្ប៉ាញ ។

ក្រុមបាតុករ​បាន​ដើរហែរក្បួន​ក្រោម​ស្លាក​ដែលមានពាក្យ​ពេជន៍​ថា <<គ្មានទេឯករាជ្យ​>> និង​<<សូមបញ្ឈប់ការ​ធ្វើរដ្ឋប្រហារ>> ​ដោយ​បញ្ជាក់​ទៅកាន់​​ផែនការណ៍​ធ្វើប្រជាមតិ​ទាមទារឯករាជ្យ​របស់​រដ្ឋាភិបាល​ក្នុងតំបន់​ថា​ជាការ​អនុវត្ត​ផ្ទុយពីរដ្ឋធម្មនុញ្ញ​។

ចំណែកលោក Gloria Chicote គិលានុបដ្ឋាយិកា​ដែលមានវ័យ៦០ឆ្នាំ​​ដែល​បាន​ផ្លាស់​​មកបម្រើ​ការ​នៅ​ទីក្រុង​បាសេឡូណា​ជាង​៣ទសវត្សរ៍​ហើយនោះ​បាន​ថ្លែងថា​ខ្ញុំមិនចង់​បាន​ឯករាជ្យ​ឡើយ​ ខ្ញុំជាជនជាតិ​អេស្ប៉ាញ​ ។

វា​គឺជាការ​តវ៉ាលើកដំបូង​ដែល​ធ្វើឡើង​ដោយ​សង្គមស៊ីវិល​ Catalan ជាវេទិកាមួយ​ដែលត្រូវបាន​រៀប​ចំឡើង​ក្នុងឆ្នាំ​២០១៤ដើម្បី​ប្រឆាំងនិងការ​ទាមទារ​ឯករាជ្យ​សម្រាប់​តំបន់ស្វយ័ត Catalonia ដែលមានប្រជាជន​៧,៥លាននាក់​ស្ថិតនៅ​ភាគឦសាន​ប្រទេស​អេស្ប៉ាញ ។

ទោះជាយ៉ាងណា​លោកនាយករដ្ឋមន្ត្រី​ Mariano Rajoy បានហៅកិច្ចខិតខំ​ប្រឹងប្រែ​ង​ដែល​មានចរិកប៉នប៉ង​បោះឆ្នោត​ចាកចេញពី​អេស្ប៉ាញ​ប្រឆាំងនិង​ប្រជាធិបតេយ្យ​ ដោយលោកលើកឡើង​ថារដ្ឋធម្មនុញ្ញរបស់អេស្ប៉ាញ​ការពារ​តំបន់​នានា​មិនឲ្យ​ធ្វើការសម្រេចចិត្តដោយឯកតោភាគីដែលប៉ះពាល់ដល់​ប្រជាជនអេស្ប៉ាញបានឡើយ​ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES