Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិបក្សពួកមេខ្លោងរដ្ឋប្រហារ តួកគីចាប់ខ្លួនបាននៅក្រិកក្រោយ ចុះពីឧទ្ធម្ភាគចក្រ

បក្សពួកមេខ្លោងរដ្ឋប្រហារ តួកគីចាប់ខ្លួនបាននៅក្រិកក្រោយ ចុះពីឧទ្ធម្ភាគចក្រ

ក្រិក៖ មន្ត្រីផ្លូវការក្រិក បានឲ្យដឹងថាឧទ្ធម្ភាគចក្រយោធាតួកគី មួយគ្រឿងដែលមានផ្ទុកមនុស្ស ៨នាក់នៅ ជិះលើនោះដែល ជាបក្សពួកមេ ខ្លោងរដ្ឋប្រហារ ប្រឆាំងនិង លោកប្រធានាធិបតី Recep Tayyip Erdogan បានចុះចតនៅ ក្នុងទីក្រុង Alexandroupolis ប្រទេសក្រិក នៅវេលាថ្ងៃត្រង់ម៉ោងក្នុង ស្រុកក្នុងថ្ងៃសៅរ៍នេះ។

មន្ត្រីជាន់ខ្ពស់ក្រិក បានថ្លែងថា ពួកអ្នកដែលជិះមក ជាមួយនិង ឧទ្ធម្ភាគចក្រខាង លើគឺជា មន្ត្រីយោធាដែល សុទ្ធសឹង តែមាន ឋានៈធំ ក្នុងក្រប ខ័ណ្ឌយោធា។

ប្រភពពីមន្ត្រីក្នុងស្រុកឲ្យដឹងថាមានឧទ្ធម្ភាគចក្រមួយគ្រឿងបានចុះចតក្រោយពីបានបញ្ជូនសញ្ញា អាសន្នឬ សញ្ញា ជួបគ្រោះ ថ្នាក់មួយ។ មនុស្សទាំង៨នាក់ ដែលជិះមកជាមួយ ត្រូវបានចាប់ខ្លួន ដោយប៉ូលិស ក្រិកក្នុងពេលដ៏ខ្លីស្របពេល ដែលវា ចុះចត ចូលក្នុងដែនដីក្រិក ដោយខុសច្បាប់ ហើយក្រោយ មក ឧទ្ធម្ភាគចក្រនោះត្រូវ បានគេបញ្ជូនទៅ កាន់ស្ថានីយ៍ប៉ូលិស តែម្តង។

មេខ្លោងគាំទ្រប្រហារ ទាំងប្រាំបីនាក់នោះបានស្នើសុំសិទ្ធិជ្រក កោននយោបាយ ក្នុង ប្រទេសក្រិកហើយ សំណើរក៏ កំពុងត្រូវ បានគេដំណើរការតាម នីតិវិធីផងដែរ បើទុកជារដ្ឋមន្ត្រីការ បរទេសតួកគី លោក MevlutCavusoglu បាន ស្នើឲ្យ រដ្ឋាភិបាល ក្រិកធ្វើបត្យាប័នចំពោះ អ្នកទាំង៨នាក់នោះយ៉ាងណាក្តី។

ទោះជាយ៉ាងណាអ្នក នាំពាក្យរដ្ឋាភិបាលក្រិកបាន ថ្លែងប្រាប់ ទូរទស្សន៍រដ្ឋថានីតិវិធីនៃច្បាប់អន្តរជាតិ នឹងត្រូវបានគេយក មកអនុវត្ត។

RELATED ARTICLES