ហ្វីលីពីន៖ មន្ត្រីនាំពាក្យបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាហ្វីលីពីនបានប្រើប្រាស់យន្តហោះចម្បាំងនិងកាំភ្លើងត្បាល់វាយប្រហារលើក្រុមបំបែកខ្លួនមូស្លីមដែលបាននិងកំពុងរៀនផលិតគ្រឿងផ្ទុះក្នុងប្រទេសនេះ ។
លោកឧត្តមសេនីយ៍ Restituto Padilla បានថ្លែងថាការវាយប្រហារនៅចន្លោះថ្ងៃទី១៣ដល់១៦ខែមីនានេះគឺជាវាយបណ្តេញយុទ្ធជនរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Bangsamoro Islami Freedom Fighters (BIFF) ក្នុងចំណោមសមាជិកពួកនេះបានប្តេជ្ញាចិត្តភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម។
លោកបានថ្លែងប្រាប់ AFP ថាការវាយប្រហារដោយយន្តហោះចម្បាំង កាំភ្លើងយន្តឧម្ភាគចក្រនិងកាំភ្លើងធំនៅកោះភាគខាងត្បូង Miindanao គោលដៅនានាក្នុងតំបន់នោះត្រូវបានកំទេចចោលទាំងស្រុង ។ លោកថាពុំមានជនស៊ីវិលឡើយក្នុងតំបន់នោះអំឡុងពេលវាយប្រហារ។
លោកឧត្តមសេនីយ៍រូបនេះថែមទាំងបានឲ្យដឹងទៀតថាក្រុមជ្រុលនិយមក្នុងស្រុកនិងបរទេសបាននិងកំពុងប្រារព្ធកិច្ចប្រជុំមួយក្នុងខេត្តភាគខាងត្បូង Maguindanao នៅពេលដែលការវាយប្រហារផ្ទុះឡើង តែយ៉ាងលោកសូមបដិសេធក្នុងការលើកឡើងថាជនបរទេសដែលជាបក្សពួកក្រុមនេះមកពីប្រទេសណានោះឡើយ។
តាមការស្រង់សម្តីពីប្រភពទីភ្នាក់ងារសម្ងាត់បញ្ជាក់ថាពួកបំបែកខ្លួនចំនួន២១នាក់ត្រូវបានសម្លាប់និង២៦នាក់ផ្សេងទៀតរងរបួស បើទុកជាគ្មានសាកសពណាមួយត្រូវបានគេរកឃើញយ៉ាងណាក្តី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា