Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចិន​បង្វិល​​ ក្បាលគ្រាប់មីសុីល ​​បែរទៅរកកោះតៃវ៉ាន់

ចិន​បង្វិល​​ ក្បាលគ្រាប់មីសុីល ​​បែរទៅរកកោះតៃវ៉ាន់

ចិន៖ រដ្ឋមន្ត្រីការពារ​កោះតៃវ៉ាន់​បានអះអាងកាលពីថ្ងៃច័ន្ទថា​យោធា​ចិន​បាន​បង្វិល​ក្បាលគ្រាប់មីស៊ីលផ្លោង​រយៈចម្ងាយ​មធ្យម​ដែលមាន​ប្រសិទ្ធិភាពខ្ពស់​​បាញ់​ចំ​គោល​ដៅ​បែរតម្រង់​មកកាន់​កោះតៃវ៉ាន់​ ។

តាមរបាយការណ៍របស់​កាសែត South China Morning Post ផ្សាយថា​រដ្ឋមន្ត្រី​ការពារ​កោះតៃវ៉ាន់​លោក Feng Shih-kuan បានថ្លែង​ថា​កងកម្លាំង​បាញ់​គ្រាប់​រុក្កែត​របស់កងទ័ពរដោះ​ប្រជាជនចិន​បាន​ចល័ត​ឬផ្លាស់ប្តូរ​ទិសដៅ​ក្បាលគ្រាប់មីស៊ីល​​ប្រភេទ​ DF-16 បែរតម្រង់​មកកាន់​ទិសដៅ​​មួយ​ដែល​សម្រាប់​​វាយប្រហារ​មកលើ​កោះតៃវ៉ាន់​។

លោក Feng បានថ្លែងថា​លោកមានការ​ជឿជាក់​ថា​កោះតៃវ៉ាន់​មាន​អាវុធ​គ្រប់​គ្រាន់​​ក្នុងការ​បាញ់​ទម្លាក់​មីស៊ីល​ទាំងនោះ​នៅ​ក្រៅខ្សែ​បន្ទាត់ព្រំដែន​របស់​ខ្លួន​បាន ។

មីស៊ីល DF-16 ជាផលិតផល​មួយ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ឧស្សាហកម្ម​និង​វិទ្យា​សាស្ត្រ​អវកាស​ចិន​ដែល​មាន​ប្រសិទ្ធភាពបាញ់​ចំគោលដៅ​យ៉ាង​ជាក់លាក់​បំផុត​​ហើយវាក៏ជា​ប្រភេទមីស៊ីលផ្លោងឆ្លងទ្វីបរយៈ​ចម្ងាយ​មធ្យម​ដែល​មានជើងទម្រ​ដែលអាច​ចល័ត​លើដងផ្លូវបាន​ ។ តាមតួលេខ​​បង្ហាញថា​វាមាន​សមត្ថភាព​បាញ់​បាន​ចម្ងាយ​៦២០ម៉ាយឬប្រហាក់ប្រហែល១.០០០គីឡូម៉ែត្រ។

លោក Xu Guangyu ឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់​និងបច្ចុប្បន្ន​ជា​អ្នក​ស្រាវជ្រាវ​យុទ្ធ​សាស្ត្រម្នាក់​​បានឲ្យ​ដឹងថា​មីស៊ីល​ផ្លោង DF-16 ជាអ្នកមកបំពេញ​ចំណុចខ្វះ​ចន្លោះ​​ដែលមាន​កាលពីមុន​ជាមួយនិងវត្តមាន​របស់មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យ​ម​ក្នុង​ជួរអាវុធ​របស់កងទ័ពរំដោះប្រជាជន​ចិន ។ មួយវិញទៀត​មីស៊ីល​នេះ​អាច​វាយប្រហារ​ចំគោលដៅ​នានា​នៅ​ប្រជុំកោះ​ទី១​ដែល​​​ជា​ច្រក​ផ្លូវមួយ​របស់​ជប៉ុន​ ទៅកាន់កោះតៃវ៉ាន់និងទៅកាន់​ហ្វីលីពីន​ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES