Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិធ្លាក់យន្ត ហោះ​នៅស៊ូដង់ ខាងត្បូងរបួស១៦នាក់​

ធ្លាក់យន្ត ហោះ​នៅស៊ូដង់ ខាងត្បូងរបួស១៦នាក់​

ស៊ូដង់ខាងត្បូង៖ ប្រភពពី​មន្ទីរសន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រចាំក្រុង Juba បានឲ្យដឹងថា​យន្តហោះដឹកអ្នកដំណើរ​មួយគ្រឿង​បាន​ធ្លាក់​នៅ​ព្រលាន​យន្ត​ហោះ​​ Wau Airport របស់ប្រទេស​ស៊ូដង់​ខាងត្បូង​ដែលនាំឲ្យ​ផ្ទុះឆេះ​យ៉ាង​សន្ធោ​សន្ធៅ​កាលពីវេលាម៉ោង​៣និង​៣០នាទីក្នុងស្រុក​ថ្ងៃច័ន្ទ​ បណ្តាលមនុស្សចំនួន​១៦នាក់​រងរបួស​ ចំណែកអ្នកស្លាប់​គេមិនទាន់​ដឹងលម្អិតនៅឡើយ ។

ប្រភព​បាន​ឲ្យ​ដឹងទៀតថា​មនុស្ស​១៦នាក់​នោះ​ជាអ្នក​រួមដំណើរ​ជាមួយនិង​យន្ត​ហោះ​កើតហេតុ​ត្រូវបាន​​រកឃើញនៅ​មន្ទីរពេទ្យ​ Wau Teaching Hospital ។

រដ្ឋមន្ត្រី​ព័ត៌មានរដ្ឋ Wau លោក Bona Gaudenesio បានថ្លែងប្រាប់​សារព័ត៌មាន​ស៊ី​ន​ហួរតាមទូរស័ព្ទថា​យន្តហោះ​​មួយគ្រឿង​បានធ្លាក់​នៅ​អាកាសយានដ្ឋាន Wau Airport ដែលគេពុំទាន់​ដឹងច្បាស់ថាមានអ្នក​ស្លាប់​ប៉ុន្មានអ្នកនោះឡើយ​ខណៈ​​ការ​ស្រាវជ្រាវរក​អ្នក​នៅរស់រានមានជីវិត​ត្រូវបានគេ​ធ្វើ​ឡើង​យ៉ាង​ដុតដៃដុតជើង​។

លោក Gaudenesio បានថ្លែងថា​ពិតណាស់យន្តហោះមួយគ្រឿង​បានធ្លាក់​ក្នុង​រដ្ឋ​Wau ប៉ុន្តែ​យើងនឹង​ផ្តល់ព័ត៌មាន​ច្បាស់ការ​នៅពេលក្រោយ​ដោយសារតែ​យើង​នៅកំពុងជួយសង្គ្រោះ​អ្នក​ដែលរបួសនៅឡើយ ។

ដោយឡែក​អាជ្ញាធរអភិវឌ្ឍន៍​​រដ្ឋាភិបាលផ្ទៃក្នុង​បាន​ឲ្យ​ដឹងថា​មានមនុស្ស​ចំនួន​៤៩នាក់​ដែលស្ថិតនៅ​លើយន្តហោះនោះ​ ។ ចំណែក​វិទ្យុ​ឯកជនមួយ​ឈ្មោះ Eye Radio បានរាយការណ៍លើបណ្តាញសង្គម Twitter ថា​យ៉ាងហោចណាស់មាន​មនុស្ស​៩នាក់​ត្រូវបាន​យក​ចេញពី​កំទេចបែកបាក់​នៃយន្តហោះ​នោះ​ទាំងនៅ​រស់​រានមានជីវិត​។

ទោះជាយ៉ាងណា​ប្រភពពី​យោធា​អង្គការសហប្រជាតិ​ដែលបំពេញបេសកកម្ម​ប្រចាំ​ប្រទេស​ស៊ូដង់ខាងត្បូង​បាន​អះអាងថា​ពុំមាន​សមាជិក​បុគ្គលិករបស់ UN ឋិតនៅលើយន្តហោះនោះឡើយហើយ​វា​ក៏ពុំមែនជាការ​វាយប្រហារ​ពី​សំណាក់​ពួក​ភេរវករ​ដែរ ។ យន្តហោះ​នេះ​បានបុក​នឹង​វត្ថុមួយ​នៅលើដី​ក្នុងអំឡុងពេល​​បើក​រត់​លើ​ផ្លូវយន្តហោះមុននឹងហោះឡើង​ហើយក៏ឆេះតែម្តង ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

 

RELATED ARTICLES