Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអតីត​ យុទ្ធជន​ទ័ពព្រៃ​ទីម័រខាងកើត ​ជាប់ឆ្នោតជាប្រធានាធិបតី

អតីត​ យុទ្ធជន​ទ័ពព្រៃ​ទីម័រខាងកើត ​ជាប់ឆ្នោតជាប្រធានាធិបតី

ទីម័រខាងកើត៖ អតីយុទ្ធជន​ទ័ព​ឈ្លប​ម្នាក់​បាន​ឈ្នះការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​ទីម័រខាងកើត​ក្នុង​ជុំដំបូង​ដែលគេបានរាប់​រួចរាល់នៅថ្ងៃអង្គារនេះ​​ដែល​វា​ជា​សញ្ញាមួយនៃ​ការរីកលូតលាស់នៃស្ថិរភាព​ចំពោះ​ប្រជាជាតិ​ក្មេងខ្ចី​ជាងគេ​បំផុត​នៅអាស៊ីមួយនេះ ។

យោងតាមគណៈ​កម្មការ​បោះឆ្នោត​ជាមួយនិងការ​រាប់​បាន​សន្លឹកឆ្នោត​ច្រើន​ជាង​គេ​បំផុត​លោក Francisco Guterres ដែលគេស្គាល់លោកថា​ឈ្មោះ Lu Olo ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​៥៧%​ក្នុងការ​បោះឆ្នោត​កាលពីថ្ងៃច័ន្ទ​។

សំឡេងគាំទ្រ​របស់លោក​គឺមានចំនួនលើសពាក់កណ្តាល​នៃ​លក្ខខណ្ឌ​ដែល​ត្រូវការ​ទៅទៀត​ ។

​ប្រធាន​គណ​កម្មការ​រៀបចំការបោះឆ្នោត​លោក Alcino Baris បានថ្លែងប្រាប់​ AFP ថា​គូប្រជែង​ដ៏ប្រកៀកប្រកិត​បំផុត​របស់លោក Guterres គឺរដ្ឋមន្ត្រីអប់រំ​លោក Antonio de Conceicao ជាទទួលបាន​៣៣%​នៃ​ចំណោមបេក្ខជន​៨នាក់​។

ប្រសិនជា​លទ្ធផលចុងក្រោយ​បញ្ជាក់ថា​លោក Guterres ឈ្នះការបោះឆ្នោត​នេះ​លោកនឹង​កាន់តំណែង​​មេដឹកនាំ​ប្រទេស​ពាក់កណ្តាលកោះ​ដ៏តូច​ក្នុង​រយៈ​ពេល​១៥ឆ្នាំ​មកនេះ​បន្ទាប់ពី​កោះនេះ​ទាមទារឯករាជ្យ​ពីប្រទេស​ឥណ្ឌូណេស៊ី ។ ហើយវា​ក៏ជា​លើកដំបូងដែរ​ចាប់តាំងពីឆ្នាំ​២០០២​ដែលការបោះឆ្នោត​ប្រធានាធិបតី​របស់ប្រទេសនេះ​ត្រូវបានគេសម្រេចត្រឹមតែ​ជុំទី១​ ប្រសិនជា​លទ្ធ​ផលចុងក្រោយប៉ុន្មានថ្ងៃខាងមុខនេះបញ្ជាក់​លោក Guterres នៅ​តែឈ្នះដដែល​។

គួររំលឹកថា​ឥណ្ឌូណេស៊ី​បាន​ចូលទៅកាន់ទីម័រខាងកើត​ក្នុងអំឡុងឆ្នាំ​១៩៧៥​ បន្ទាប់ពី​អ្នក​ដាក់អាណានិគម​លើទឹកដីនេះ​ព័រទុយហ្គាល់​បានដកចេញ​។ ក្នុងអំឡុងពេល​​កាន់កាប់​នោះដែរ មានប្រជាជន​១៨៣.០០០នាក់​បានស្លាប់​បាត់បង់ជីវិត​ក្នុងការ​ប្រយុទ្ធ​ អត់បាយ​ឬជំងឺ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES