Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌា​ ថា​របងព្រំដែន​ជាប់​ ប៉ាគីស្ថាន​ក្នុង​រដ្ឋភាគ ខាងលិចសង់រួចហើយ

ឥណ្ឌា​ ថា​របងព្រំដែន​ជាប់​ ប៉ាគីស្ថាន​ក្នុង​រដ្ឋភាគ ខាងលិចសង់រួចហើយ

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបាន​ថ្លែងកាលពីថ្ងៃអង្គារ​ថា​ខ្លួនបាន​បញ្ចប់​ការ​សាង​សង់​​របងព្រំដែនជាប់​ជាមួយនិង​ប្រទេស​ប៉ាគីស្ថាន​រួចរាល់ហើយ​ក្នុង​រដ្ឋ​ភាគខាង​លិច Gujarat របស់ខ្លួន ។

យោងតាម​រដ្ឋាភិបាល​ គ្មានករណី​នៃការ​ជ្រៀតឬឆ្លងដែនចូល​ណាមួយ​ដែល​ត្រូវ​បាន​គេរាយ​ការណ៍ថាបានកើតឡើង​នៅ​បណ្តោយេះព្រំដែន​ឥណ្ឌា-ប៉ាគីស្ថាន​ក្នុងរដ្ឋ Gujarat ឡើយ​ក្នុងអំឡុងពេល​៣ឆ្នាំមកនេះ ។ ព័ត៌មាននេះ​ត្រូវបានគេ​ផ្តល់​ឲ្យ​ដោយ​រដ្ឋមន្ត្រីកិច្ចការ​ផ្ទៃក្នុង​វ័យ​ក្មេង​លោក Kiren Rijiju ក្នុងរដ្ឋសភា ។

លោកបាន​ថ្លែងថា​រដ្ឋាភិបាលឥណ្ឌា​បាន​យល់ព្រម​ឲ្យ​មានការ​សាងសង់​របង​ព្រំដែន​ឥណ្ឌា-ប៉ាគីស្ថាន​ក្នុង​រដ្ឋ Gujarat ដែលមាន​ចម្ងាយ​៣៤០គីឡូម៉ែត្រ​ ក្នុងនោះ​ចម្ងាយ២៨០គីឡូម៉ែត្រ​ត្រូវបាន​សាងសង់រួចរាល់​ហើយ​។

ចំណែក​របងដែលនៅសេសសល់​១៦៨​គីឡូម៉ែត្រ​ទៀតនឹង​ត្រូវបានគ្របដណ្តប់​នៅតាមរបាំងការពារព្រំដែនដែលមិនមែន​កើតឡើងពីធម្មជាតិ​តួយ៉ាង​ដូចជា​ដំណោះស្រាយ​ផ្នែកបច្ចេកវិទ្យា​​ដែលជា​លក្ខខណ្ឌមួយមិនត្រូវបានគេ​រក​ឃើញ​ថា​អាចធ្វើបាន​សម្រាប់​ការសាងសង់​របង​ព្រំដែន​ដោយសារតែ​វាជាតំបន់​មាន​ឈើហ៊ុបធំៗ និងទឹកឬ​ភក់​យ៉ាងច្រើន ។

ប្រភពបាន​បន្ត​ថា​ប្រវែងបណ្តោយព្រំដែន​ឥណ្ឌា-ប៉ាគីស្ថាន​ក្នុង​រដ្ឋ Gujarat គឺមាន​ចម្ងាយ​៥០៨គីឡូម៉ែត្រ ។

រដ្ឋមន្ត្រីបាន​ថ្លែងថា​រដ្ឋាភិបាល​បានអនុម័ត​យល់ព្រម​នូវគម្រោង​ក្នុងការ​ពិសោធន៍​មើ​ល​ចំពោះ​ការ​ដាក់ពង្រាយ​នូវ​ដំណោះស្រាយ​នៃបច្ចេកវិទ្យា​ក្នុង​ភូមិសាស្ត្រ​ដី​ខុស​គ្នា​ដែលចាប់ផ្តើមជាមួនិង​តំបន់ Jammu ដែលស្ថិតក្នុង​ដែនដីកាស្មៀ​គ្រប់គ្រង​ដោយ​ឥណ្ឌា ។

ទោះជាយ៉ាងណា​កិច្ច​ខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលរាប់បញ្ចូល​ដាក់ពង្រាយ​កង​ល្បាត​តាមព្រំដែន​ ការសាងសង់​របង​ព្រំដែន សង់ផ្លូវព្រំដែន ការ​ដំឡើង​ភ្លើង​ហ្វា​ សាងសង់​ប៉ុស្តិ៍ជួរមុខ​ ការណែនាំពី​ឧបករណ៍ស៊ើបការណ៍សម្ងាត់​បច្ចេកវិទ្យា​ខ្ពស់ ក៏ដូចជាការ​ពាំនាំមកនូវ​អាវុធ​ទំនើបៗ​ទៀតផង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES