Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទ័ពហ្វីលីពីន សង្គ្រោះ​ចំណាប់ ខ្មាំងម៉ាឡេសុី ២នាក់ពី​​ពួក​ អាប៊ូសាយ៉ាស

ទ័ពហ្វីលីពីន សង្គ្រោះ​ចំណាប់ ខ្មាំងម៉ាឡេសុី ២នាក់ពី​​ពួក​ អាប៊ូសាយ៉ាស

ហ្វីលីពីន៖ មន្ត្រីយោធាម្នាក់បាន​ថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថា​ទាហានហ្វីលីពីន​បាន​ជួយសង្គ្រោះ​ជនជាតិម៉ាឡេស៊ី​ពីរនាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាចំណាប់ខ្មាំង​អស់រយៈ​ពេល​៨ខែ​ដោយ​ក្រុម​បក្សពួកអាយស៊ីស​អាប៊ូសាយ៉ាស​ ។

លោកឧត្តមសេនីយ៍ទោ Carlito Galvez Jr., មេបញ្ជាការ​នៃទីបញ្ជាការកងទ័ព Western Mindanao បាន​ថ្លែងថា​ជនរងគ្រោះឈ្មោះ Tayudin Anjut អាយុ៤៥ឆ្នាំ​និង​ឈ្មោះ ​Bin Sumas អាយុ៦២ឆ្នាំ​ត្រូវបានសង្គ្រោះ​នៅ​លើ​ដែនទឹក​ឆ្ងាយពី​កោះ​ Pata ក្នុងខេត្ត​ភាគខាងត្បូង Sulu ។

លោក Galvez បានថ្លែងថា​អ្នកទាំងពីរ​នេះ​ស្ថិតក្នុងចំណោម​ជនជាតិ​ម៉ាឡេស៊ី​៥នាក់​ដែលជា​យានិក​មកតាម​នាវា​ត្រូវ​ក្រុមសកម្មប្រយុទ្ធ​ចាប់បាន​កាលពីខែ​កក្កដា​ឆ្នាំទៅ​នៅ​រដ្ឋ​ Sabah របស់ម៉ាឡេស៊ី​។

លោកបន្តថា​ក្រុមនេះ​ពិតមែនតូចតែ​ជាក្រុមអាប៊ូសាយ៉ាស​ដែល​ប្រើហិង្សា​ និងបាន​ឈរជើង​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ដែលគេស្គាល់​ថា​ជា​ពួក​ចាប់ជំរិត​ កាត់ក្បាលមនុស្ស​ បំផ្ទុះគ្រាប់បែកនិង​កំហែងយក​ប្រាក់​ដ៏សាហាវព្រៃផ្សៃ ។ ពួកនេះ​ត្រូវបានគេជឿជាក់ថា​គ្មានករណីចាប់ជំរិត​ណាមួយ​ត្រូវបានដោះលែង​ដោយគ្មាន​ការបង់ប្រាក់លោះ​ដល់ពួកគេនោះឡើយ ។

គួរកត់សម្គាល់ថា​កាលពីព្រឹកមិញនេះ​ប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte សុំជំនួយពី​ចៅហ្វាយក្រុង​ក្នុង​តំបន់​ភាគខាងត្បូង​ដែល​សម្បូរជនមូស្លីម​ឲ្យ​ដោះស្រាយ​ជាមួយនិង​ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាមឬអាយស៊ីស​ ហើយ​លោក​ថែមទាំងបានគំរាម​ដាក់តំបន់​នោះ​ក្នុង​ច្បាប់អាជ្ញាសឹក​ប្រសិន​បញ្ហា​មិនត្រូវបាន​ផ្តួលរលំឬ​ដោះស្រាយទេនោះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES