Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិច​គ្នានៅ​ភូមិភាគ​កណ្តាល​អេហ្ស៊ីប​​ស្លាប់​ទាហាន​១០ភេរវករ​១៥នាក់

ប៉ះទង្គិច​គ្នានៅ​ភូមិភាគ​កណ្តាល​អេហ្ស៊ីប​​ស្លាប់​ទាហាន​១០ភេរវករ​១៥នាក់

អេហ្ស៊ីប៖ អ្នកនាំពាក្យ​យោធាអេហ្ស៊ីប​បានឲ្យ​ដឹងនៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពីថ្ងៃព្រហស្បត្តិ៍ថា​មន្ត្រីយោធា​៣នាក់​និង​ទាហាន​៧នាក់​ត្រូវបាន​សម្លាប់​ដោយ​ការបំផ្ទុះមួយ​ខណៈ​ពេល​ដែល​កងយោធា​លួចវាយឆ្មក់​សម្លាប់​ក្រុមសកម្ម​ប្រយុទ្ធ​១៥នាក់​និង​ចាប់ខ្លួន​បាន​ជាច្រើននាក់​ទៀត​ក្នុង​តំបន់ Central Sinai ខេត្ត North Sinai របស់ប្រទេសនេះ ។

មន្ត្រីនាំពាក្យ​យោធា​លោក Tamer al-Reffaay បានថ្លែងថា​​ខណៈ​ពេល​វាយ​បណ្តេ​ញ​​​កម្លាំង​របស់​ពួកភេរវករ​ គ្រឿង​ផ្ទុះពីរគ្រាប់​​បាន​ផ្ទុះឡើង​ក្នុង​រថពាស​ដែក​ពីរ​គ្រឿង​របស់​កងកម្លាំង​​ដែលវាយឆ្មក់ចូល​នោះ រហូតបណ្តាលឲ្យ​មន្ត្រី​បីនាក់​និង​ទាហាន​៧នាក់​ស្លាប់បាត់បង់ជីវិត​ ។

លោកបាន​បន្ថែមថា​ការវាយឆ្មក់​នេះបានបំផ្លាញ​ឃ្លាំងផ្ទុក​គ្រាប់រំសេវ​ដ៏ធំពីរ​កន្លែង​និង​ដកហូតបាន​យានយន្ត​ដឹកគ្រាប់បែកពីរគ្រឿង​និង​ទូរស័ព្ទ​និង​កុំព្យូ​ទ័រយួរដៃរាប់​រយ​គ្រឿង​របស់ពួកភេរវករ​ ។

គិតចាប់តាំងពី​ការ​ចាប់ផ្តើមចល័តទ័ព​ក្រោមស្លាក​យុទ្ធនាការ​រក្សាសន្តិសុខ​ក្នុង​ខេត្ត North Sinai កម្លាំងប្រដាប់អាវុធ​អេហ្ស៊ីប​បាន​សម្លាប់​ក្រុមសកម្មប្រយុទ្ធ​យ៉ាង​តិច​​៤៥នាក់​ចាប់ខ្លួនបាន​ជនសង្ស័យ​១៨០នាក់​ដែលពាក់ព័ន្ធនឹង​ភេរវកម្ម​​ ។

កាលពីពាក់កណ្តាលខែកុម្ភះ​​មាន​ទាហានអេហ្ស៊ី​ប​៣នាក់​ត្រូវបានសម្លាប់​ក្នុងតំបន់ Mount Halal នៃខេត្ត Central Sinai នៅពេល​ដែល​រថពាសដែក​​របស់ពួកគេ​ត្រូវាបន​វាយប្រហារ​ដោយគ្រាប់បែក​នៅ​តាមដងផ្លូវ ។ ពួកសកម្ម​ប្រយុទ្ធ​៣នាក់​ក៏ត្រូវបានសម្លាប់​ហើយ​៣នាក់​ទៀត​ត្រូវបានចាប់ខ្លួន​ក្នុងការ​វា​យ​ប្រហារ​ជាបន្តបន្ទាប់នោះ ។

ទោះជាយ៉ាងណា​ប្រធានទីភ្នាក់ងារសម្ងាត់យោធាអេហ្ស៊ីប​លោកឧត្តមសេនីយ៍ Mohamed Farag al-Shahhat បានថ្លែងក្នុងអំឡុងពេល​នៃការ​ប្រារព្ធសន្និសិទ​យោ​ធា​មួយកាលពីខែកុម្ភះថា​យ៉ាងហោចណាស់មាន​ពួកភេរវករ​៥០០នាក់​ត្រូវបាន​សម្លាប់គិត​ចាប់តាំងពី​មានយុទ្ធនាការ​ប្រឆាំងភេរវកម្ម​ដែលគេស្គាល់​ថា​ជា​យុទ្ធ​នាការ The Martyr’s Right ចាប់ផ្តើមឡើង​ក្នុងអំឡុងខែ​កញ្ញាឆ្នាំ​២០១៥  ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES