Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិតុលាការ​បារ៉ែនកាត់​ទោស​ប្រហារ​ជីវិត​អ្នក​​បង្កើត​​ក្រុមភេរវ​កម្ម៣នាក់

តុលាការ​បារ៉ែនកាត់​ទោស​ប្រហារ​ជីវិត​អ្នក​​បង្កើត​​ក្រុមភេរវ​កម្ម៣នាក់

បារ៉ែន៖ ទីភ្នាក់ងារព័ត៌មានបារ៉ែនរាយការណ៍ថា​តុលាការ​​បារ៉ែន​កាល​ពីថ្ងៃព្រហស្បត្តិ៍នេះបាន​កាត់ទោសប្រហារជីវិត​ជន​សង្ស័​យ​៣​នាក់​ក្នុង​ចំណោម​១៧នាក់​ ពីបទ​​បង្កើតក្រុមភេរវកម្ម​មួយ​ក្នុង​ប្រទេស​។

ក្នុងចំណោម​ជនសង្ស័យ​១៤នាក់ទៀត​ មាន​៤នាក់​ត្រូវបានតុលាការ​កាត់ទោស​ជាប់ពន្ធនាគារមួយជីវិត​ និង​៨នាក់​ជាប់​១៥ឆ្នាំ​ រីឯ​២នាក់​ទៀត​ជាប់ពន្ធនាគារ​១០ឆ្នាំ ។

យោងតាមសាលក្រម​របស់តុលាការ​ ចុងចោទ​បាន​បង្កើត​និង​ចូលរួម​​ជាមួយនិង​ក្រុមភេរវកម្ម​ដ៏គ្រោះថ្នាក់​មួយ​ដែល​ផលិត​គ្រឿងផ្ទុះនិង​អាវុធ​ហើយ​បានប្រើប្រាស់​ពួកគេ​ប្រឆាំងនិង​ប៉ូលិស​ក្នុង​សកម្ម​ភាព​ភេរវកម្ម​នៅ​តំបន់ Northern Governorate ប្រទេស​បារ៉ែន។

អ្នកទោសទាំងនេះ​បានប្រើប្រាស់​អាវុធ​ក្នុងធ្វើ​កម្លាំង​សន្តិសុខ​របួសធ្ងន់​ធ្ងរ​ហើយថែមទាំងធ្វើឲ្យ​ខូចខាតសម្ភារៈ​ផ្សេងៗដើម្បី​ជំរុញឲ្យមានការ​ភ័យ​តក់ស្លត់និងបង្កឲ្យកើតមាន​ចលាចល​កាន់តែខ្លាំងឡើង​ក្នុង​ចំ​ណោ​ម​ប្រជាជន​និង​អ្នក​តាំងទីលំនៅទីនោះ​។ លើសពីនេះទៅ​ទៀត​ចុងចោ​ទ​ក៏បាន​បំផ្ទុះគ្រាប់បែក​ភេរវកម្ម​ក្នុង​តំបន់ Al-Qurraayah ដែល​បង្កឲ្យ​កម្លាំងសន្តិសុខ​សាធារណៈ​រងរបួស​ជាច្រើនទៀតផង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES