យុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

/ក្បួនប្រែប្រួលក្នុងកលយុទ្ធ (តពីលេខមុន)

 ៨.ប្រសិនជាការរំពឹង ទុករបស់យើងលើគុណសម្បត្តិត្រូវបានចុះអន់ថយក្នុងមធ្យោបាយនេះ យើងអាចនឹង ជោគជ័យ នៅក្នុង ការប្រតិបត្តិនៃផ្នែក ដ៏មានសារសំខាន់នៃគោល ការណ៍របស់យើង។

 ៩. មួយវិញទៀតនៅក្នុង ចំណោមការលំបាកទាំងឡាយ យើងតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ យកនូវគុណសម្បត្តិមួយ យើងអាចនឹងដោះកង្វល់ របស់យើងបានពីភាព អកុសល ឬគ្រោះកាចទាំងឡាយ។

១០. កាត់បន្ថយមេទ័ព របស់សត្រូវតាមរយៈការ កម្ចាត់ពួកគេ ហើយបង្កើតភាពវឹកវរឬ ធ្វើឲ្យមេទ័ពទាំងនោះ ទាស់ទែងគ្នា។

 ១១. សិល្បៈនៃសង្រ្គាមបង្រៀន យើងកុំឲ្យជឿជាក់ លើលទ្ធភាពនៃអ្វីដែលនឹង មិនអាចកើតឡើងនៅពេលខាង មុខរបស់ខ្មាំងសត្រូវ ប៉ុន្តែត្រូវពឹងផ្អែកលើការត្រៀម ខ្លួនដោយខ្លួនឯង របស់យើង វិញក្នុងការទទួលយកពួកគេ មិនមែន ផ្អែកទៅលើឱកាស នៃ ការមិនវាយលុករបស់ស ត្រូវនោះឡើយ ក៏ប៉ុន្តែធាតុពិតនោះ គឺយើងបានត្រៀម ខ្លួនឯងក្នុងលក្ខខណ្ឌ ដែលមិនអាច ប្រយុទ្ធបាន។

 ១២. មានកំហុសឆ្គងដែលគ្រោះថ្នាក់ចំនួន៥ដែលអាចប៉ះពាល់ដល់មេទ័ព៖

  • ភាពធ្វេសប្រហែសដែលនាំឲ្យកើតវិនាសកម្ម
  • ភាពកំសាក ដែលនាំឲ្យសត្រូវចាប់បាន
  • ការឆេវឆាវដែលអាចត្រូវបានគេធ្វើឲ្យខឹងច្រឡោតតាមរយៈការប្រមាថ។
  • ភាពងប់ងុលនៅក្នុងកិត្តិយសដែលគឺជាការដឹងតាមរយៈការធ្វើឲ្យអាម៉ាស់មុខ។
  • ការយកចិត្តទុកដាក់ចំពោះកងទ័ពរបស់ខ្លួនដែលបង្ហាញឲ្យឃើញពីការបារម្ភនិងខ្វល់ខ្វាយរបស់មេទ័ព។

 (តទៅថ្ងៃស្អែក)