Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអាយសុីស​បញ្ចេញ​វីដេអូគំរាម​អុី​រ៉ង់

អាយសុីស​បញ្ចេញ​វីដេអូគំរាម​អុី​រ៉ង់

អុីរ៉ង់៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ឬអាយស៊ីស​បាន​គំរាម​អ៊ីរ៉ង់​ចំពោះ​តួនាទី​រ​ប​ស់​​ប្រជាជាតិមួយនេះ​ក្នុង​ជម្លោះក្នុងតំបន់​ តាមរយៈ​ការ​បញ្ចេញវីដេអូ​ជាភាសា​ហ្វា​ស់ស៊ីស​ដ៏កម្រ​មួយ​កាលពីថ្ងៃច័ន្ទ ។

វីដេអូ​ដែលមាន​រយៈ​ពេល​៣៦នាទី​​មាន​ចំណង​ជើងដាក់ថា​ The Farsi Land បាន​បង្ហោះ​កាលពី​ម្សិលមិញរហូតមកដល់​ថ្ងៃនេះ​ដែល​ត្រូវបាន​ចេញផ្សាយ​តាមរយៈ​បណ្តាញព័ត៌មាន​សង្គម​របស់​ក្រុមអាយស៊ីស​ពី​ខេត្ត Diyala ក្នុង​ដែលស្ថិតនៅ​ក្បែរ​ខាង​នៅប្រទេស​អ៊ីរ៉ាក់ ។

ក្នុងវីដេអូនោះ​គឺ​មាន​បុរសពាក់ម៉ាស​ម្នាក់​បាន​ផ្ញើសារ​ដោយ​ផ្ទាល់​ទៅកាន់​ប្រធាន​តុលាការជាន់ខ្ពស់​របស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ។ ​ចំណែក​​​ទាហាន​ដែល​ចាប់បាន​មួយចំនួន​ត្រូវបាន​កាត់ក្បាលក៏មានបង្ហាញ​ក្នុងវីដេអូននោះផង​ដែរ​ក្នុងចំណោមអ្នកទាំងនោះ​កំពុងពាក់នូវ​គ្រឿងសម្គាល់​ឬសញ្ញា Ya Hossein ដែលបង្ហាញ​ថា​លោកគឺ​ជា​យុទ្ធជន​កាន់និកាយ​ស៊ីអ៊ីត ។

​ក្រុមភាគច្រើនដែលកាន់និកាយ​ស៊ីអ៊ីត​អ៊ីរ៉ង់​ជា​អ្នកគាំទ្រ​ដ៏សំខាន់​ដល់​រដ្ឋាភិបាល​ស៊ីរីនិង​អ៊ីរ៉ាក់​ ស្របពេលដែលពួកគេ​ស្វែងរក​ការ​បណ្តេញ​ក្រុមអាយស៊ីស​និង​ពួកឧទ្ទាម​កាន់និកាយ​សាន់នី​ចេញ និងការ​បញ្ជូន​យុទ្ធជន​និង​អ្នក​សម្របសម្រួល​យោ​ធារាប់ពាន់នាក់ ។

គួរកត់សម្គាល់ថា​បុរសដទៃទៀត​ដែល​ស្ថិតនៅក្នុងវីដេអូនោះ​បាន​ថ្លែងថា​យើង​នឹង​បង្ក្រាប​អ៊ីរ៉ង់​ហើយ​ថែមទាំងស្តារឡើងវិញ​នុវ​ប្រជាជាតិ​មូស្លីម​កាន់និកាយ​សាន់នី​ទៅតាម​អ្វីដែល​មានពីមុន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES