Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទម្លាក់​គ្រាប់បែក​លើ​ភាគ​ខាងកើត​​អាហ្វហ្គានី​ស្ថាន​​ស្លាប់​អាយសុី​​ស​​៣៣នាក់​

ទម្លាក់​គ្រាប់បែក​លើ​ភាគ​ខាងកើត​​អាហ្វហ្គានី​ស្ថាន​​ស្លាប់​អាយសុី​​ស​​៣៣នាក់​

អាហ្វហ្គានីស្ថាន៖ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន​បានឲ្យ​ដឹងថា​​យ៉ាងហោច​ណាស់​​មាន​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ចំនួន​៣៣នាក់​ត្រូវបានសម្លាប់​បន្ទាប់​ពី​យន្តហោះចម្បាំង​របស់កងទ័ពជើងអាកាស​របស់អាហ្វហ្គានីស្ថាន​បានបើកការ​វាយប្រហារ​​លើ​ទីតាំង​របស់ពួកគេ​ក្នុងស្រុក Koot នៃខេត្ត​ភាគខាងកើត​ Nangarhar របស់អាហ្វហ្គានីស្ថាន​កាលពី​២៤ម៉ោងមុននេះ ។

ក្រសួងបាន​បង្ហើបនៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​យុទ្ធជន​តាលីបង់​៣នាក់​ត្រូវ​បាន​សម្លាប់​បន្ទាប់ពី​កម្លាំង​ការពារជាតិ​អាហ្វហ្គានីស្ថាន​និង​កងកម្លាំងសន្តិសុខ​បាន​ដឹកនាំ​ប្រតិបត្តិ​​រក្សាសន្តិសុខរួ​មគ្នាមួយ​ក្នុង​ភូមិ Gadi ក្នុងអំឡុងពេល​តែ​មួយ​នោះ ។

ខេត្ត​ដែលសម្បូរដោយ​តំបន់​ភ្នំ​ និងមាន​ទីក្រុង Jalalabad ជារដ្ឋធានី​របស់ខ្លួន​ស្ថិតនៅ​ចម្ងាយ១២០គីឡូម៉ែត្រ​នៃភាគខាង​កើត​ក្រុងកាប៊ុល​​​​​ជា​កន្លែង​កើតហេតុ​នៃការ​ប៉ះទង្គិចគ្នា​ទ្រង់ទ្រាយ​ធំ​រវាង​កងកម្លាំងសន្តិសុខ​និង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចាប់តាំងពី​​​មានការ​​ផុសផុល​ឡើង​នូវ​សកម្មភាព​ភេរវកម្មរបស់ពួកនេះ​នៅ​តំបន់នោះ​កាលពីដើមឆ្នាំ​២០១៥ ។

រដ្ឋាភិបាល​ខេត្តសាមីបានឲ្យដឹងថា​ ក្រុមសកម្មប្រយុទ្ធ​តាលីបង់​ពីរនាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​កម្លាំងសន្តិសុខ​ក្នុងទីក្រុង Mehtarlam ជារដ្ឋធានីរបស់​ខេត្តក្បែរ​គ្នា​នោះ Laghman ។

គួរបញ្ជាក់ថា​កងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​បង្កើន​ប្រតិបត្តិ​ការ​សន្តិសុខ​​ប្រឆាំងនិង​ក្រុមសកម្មប្រយុទ្ធ​នាពេលថ្មីៗនេះ​ក្នុងរដូវ​ក្តៅនិងរដូវស្លឹកឈើជ្រុះ​ដែល​គេ​ដឹងគ្រប់គ្នា​ជា​រដូវ​ប្រយុទ្ធ​។

ប្រែសម្រួលដោយ៖​ អុីវ វិចិត្រា

 

RELATED ARTICLES