បង់ក្លាដែស៖ អ្នកនាំពាក្យកងកម្លាំងបង់ដែសលោកឧត្តមសេនីយ៍ Fakhrul Ahsan បានថ្លែងប្រាប់អ្នកកាសែតក្នុងកិច្ចសម្ភាសន៍ខ្លីមួយកាលពីរាត្រីថ្ងៃច័ន្ទនេះថាប្រតិបត្តិការឆ្មក់ចូលទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងទីក្រុង Sylhet ដែលធ្វើឡើងដោយកងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានបានផ្តាច់ជីវិតភេរវករចំនួន៤នាក់នៅនឹងកន្លែង ។
មន្ត្រីរូបនេះថែមទាំងបានបញ្ជាក់ទៀតថាក្រោយបញ្ចប់ប្រតិបត្តិការខាងលើអង្គភាពរបស់លោកបានរកឃើញសាកសពចំនួន៤នាក់នៅក្នុងអគារលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ហើយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់។
ទន្ទឹមនិងនេះយើងបានរកឃើញសាកសពពីរនិងធ្វើការសង្កេតឃើញថាសាកសពពីរផ្សេងទៀតមានជាប់មកជាមួយដោយឧបករណ៍ធ្វើអត្តឃាតពាក់ជាប់ខ្លួន។
លោកឧត្តមសេនីយ៍ Ahsan បានថ្លែងថាទីតាំងដែលកងកម្លាំងឆ្មក់ចូលនេះជាកន្លែងលាក់ទុកគ្រឿងផ្ទុះដ៏ធំមួយ ម្យ៉ាងអគារនេះដែរអាចនឹងបាក់រលំប្រសិនជាគ្រឿងផ្ទុះទាំងអស់ក្នុងអគារត្រូវបំផ្ទុះឡើង ។ ហេតុដូច្នេះហើយយើងចាំបាច់ត្រូវតែដកកម្លាំងចេញដោយប្រុងប្រយ័ត្ន។
គួរកត់សម្គាល់ថាកម្លាំងពិសេសរបស់អង្គភាពប៉ូលិសបង់ក្លាដែស(កងកុម្ម៉ង់ដូ)បានតាមប្រមាញ់និងផ្តាច់ជីវិតបក្សពួកក្រុមសកម្មប្រយុទ្ធដែលពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់មនុស្សជាច្រើននាក់នៅហាងកាហ្វេមួយកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៦កន្លងមកនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា