Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរវល់ថត សែលហ្វី ភ្លេចមើល យន្តហោះ បុកស្លាប់ គួរឲ្យសង្វេគ

រវល់ថត សែលហ្វី ភ្លេចមើល យន្តហោះ បុកស្លាប់ គួរឲ្យសង្វេគ

មុិកសុិក៖ បណ្តាញព័ត៌មានបរទេស​ផ្សាយថា​ស្ត្រី​វ័យក្មេងពីរនាក់​ត្រូវបាន​យន្ត​ហោះ​ខ្នាតតូចមួយគ្រឿងបុកស្លាប់​​​ស្របពេលដែលពួកគេ​បាននិងកំពុង​ថត​រូប​សែលហ្វី​នៅ​ចិញ្ចើម​ផ្លូវ​រត់​ហោះឡើង​របស់យន្តហោះ​ក្នុង​តំបន់​ភាគខាង​ជើង​នៃប្រទេស​ម៉ិកស៊ិក ។

កាសែតក្នុងស្រុក El Heraldo de Chihuahua បានចេញផ្សាយថា​ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុគួរឲ្យ​សង្វេគ​ទាំងពីរ​នាក់​នេះ​ បាន​ជួប​គ្រោះថ្នាក់​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ក្នុងទីក្រុង Chinipas ក្នុងរដ្ឋភាគខាងជើង Chhihuahua ។ សពអ្នកទាំងពីរ​ត្រូវបាន​បញ្ចុះ​នៅល្ងាចថ្ងៃកើតហេតុនោះ​។

ប្រភពបន្តទៀតថា​ជនរងគ្រោះទី១ឈ្មោះ Nitzia Mendoza អាយុ១៨ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ ​Clarissa Moirquecho មានវ័យទើបតែ១៧ឆ្នាំប៉ុណ្ណោះ​ អ្នកទាំងពីរ​បាន​និងកំពុង​ឈរ​នៅ​លើ​រថយន្ត​ដើម្បី​ថតរូបសែលហ្វី​ជាមួយគ្នា​នៅពេល​ដែល​ពួកគេ​ត្រូវបាន​បុកប៉ះនឹង​ស្លាបយន្តហោះ។

គួរកត់សម្គាល់ថា​នៅជុំវិញពិភពលោក​​មានសេចក្តីរាយការណ៍​ជាច្រើនអំពី​គ្រោះថ្នាក់​រងរបួសធ្ងន់​ស្លាប់បាត់បង់ជីវិត​ខណៈ​ពេល​ថតរូបសែលហ្វី​។ ហេតុ​ដូច្នេះហើយសូមបងប្អូន​អ្នកចូលចិត្តថតរូបសែលហ្វី​ បង្កើនការប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់ជានិច្ច​មុននឹង​ថត​ដើម្បី​ចៀសវាង​ជួបហេតុការណ៍បែបនេះ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES