Wednesday, October 30, 2024
Homeបច្ចេកវិទ្យាតិចនិកបើករថយន្តថ្មីទើបនឹងទិញ

តិចនិកបើករថយន្តថ្មីទើបនឹងទិញ

ការទិញរថយន្តថ្មីមក ជិះគឺជាបទពិសោធន៍ ដ៏រីករាយមួយ ហើយភាពជាម្ចាស់ នៃយីហោថ្មីក៏មានមកជា មួយដោយ សេរីភាពនិង ភាពអាច ធ្វើទៅបានរបស់អ្នកផងដែរ។មុននឹងអ្នក អូសរថយន្តចេញក្រៅ អ្នកចាំបាច់ត្រូវពិចារណា អំពីតិចនិកមួយចំនួនដើម្បីជាជំនួយ។រថយន្តថ្មីត្រូវ ការការធ្វើឲ្យធូរ លុងនៃប្រព័ន្ធប្រតិបត្តិការ ម៉ាស៊ីនបន្តិចមុននឹងវាឆ្លងចូលការបំពេញតួនាទី ក្នុង សកម្មភាពធំៗ ខាងក្រោមនេះគឺជាតិចនិក បើករថយន្តថ្មីដែលអ្នកទើប និងទិញពីគេហ ទំព័របរទេសដូចតទៅ៖

ទម្លាប់របស់អ្នក

មុននឹងអ្នកចាប់ ផ្តើមបើកបរ ចូរទម្លាប់ ខ្លួនឯងជាមួយនិង ការប្រើស៊ីផ្លេឲ្យបាន ត្រឹមត្រូវ លោកអ្នក ប្រាកដជាមិនចង់ បញ្ជារថយន្តទៅ មុខខណៈ ពេលភ្លៀងព្យុះ ដោយត្រឹមតែបើក ធម្មតាមិនអាច ប្រើផ្លិតទឹកបាន នោះឡើយ។យកចិត្ត ទុកដាក់មើល ម្ចាស់រថយន្ត បើកដោយផ្ទាល់ដៃ មុននឹងអ្នក ចូលអង្គុយកន្លែងតៃកុង និងធ្វើតេស្តគ្រឿង អេឡិចត្រូនិក ផ្សេងៗដែលមានប្រយោជន៍ រួមមាន ផ្លិតទឹក ភ្លើងហ្វា-កូត ឧបករណ៍គ្រប់គ្រង ការធ្វើដំណើរ ហ្វ្រាំង ជំនួយក្នុងស្ថានភាពប្រថុចញ៉ុច ការសារេកញ្ចក់ និងតំណែងចង្កូត ។ មុននឹងបើករថយន្តចេញទៅ លើផ្លូវសាធារណៈ អ្នកគួរតែមានការ ជឿជាក់ក្នុងលទ្ធភាព ក៏ដូចជាសមត្ថភាព ក្នុងការគ្រប់គ្រង ឬម្ចាស់ការលើគ្រឿងប្រើប្រាស់ផ្សេងៗ ក្នុងរថយន្តដូច យ៉ាង គ្រឿងចាក់ ស៊ីឌីជាដើម។

បញ្ឆេះសម្រួលម៉ាស៊ីនឲ្យដើរធូស្រាលបន្តិច

រថយន្តថ្មីមួយគ្រឿង ដូចជា ស្រោមដៃថ្មីមួយ អញ្ចឹងដែរគឺ ចាំបាច់ត្រូវ ធ្វើវាឲ្យម៉ាស៊ីន ដើរស្រួលឬ ធូរលុងបន្តិច។ ក្នុងអំឡុង ពេល នៃការអនុវត្តឲ្យមាស៊ីនដើរ ស្រួលជាទូទៅ គឺក្នុងកម្រិត ចម្ងាយ ផ្លូវ៩៦៥ គីឡូម៉ែត្រទៅ ១៩០០គីឡូម៉ែត្រដំបូង ដែលវានឹងផ្តល់ ឲ្យ រថយន្តនូវឱកាសក្នុងការដើរឬ ឆេះបានស្រួល។ព្រោះថា ម៉ាស៊ីននៅថ្មីគ្រឿង និងប្រព័ន្ធ បញ្ឆេះរបស់វាដូចជា ក្រវ៉ាត់ពីស្តុង មិនទាន់ មានឱកាសឈានដល់កម្រិតធូរ លុងរបស់វា នៅឡើយទេ។

ការការពារប្រព័ន្ធដំណើរម៉ាស៊ីន

លោកអ្នកប្រាកដជា ចង់ឲ្យរថយន្តថ្មីរបស់អ្នកតែងតែស្ថិតនៅថ្មីជានិច្ចតាម ដែលអាចទៅរួចមិនខាន ឡើយនៅពេលអ្នកទិញវាចូល ផ្ទះគ្រា ដំបូង ហេតុដូច្នេះអ្នកគួរជ្រើសយកវិធានការនៃការ ប្រុងប្រយ័ត្នដ៏ ត្រឹមត្រូវនៅដើម អាយុកាល នៃការប្រើប្រាស់ របស់វា ទើបជា ការប្រសើរ។

ផ្លាស់ប្តូរប្រេងរំអិល បន្ទាប់ពីបើកបាន៣២ គីឡូម៉ែត្រដំបូង។ ធ្វើបែបនេះនឹងជម្រុះចេញ នូវភាពខ្វះចន្លោះ ក៏ដូចជាភាព មិនគ្រប់ លក្ខណៈនិង កំទេចធូលីកាកសំណល់ ផ្សេងៗចេញ ដែលត្រូវបានធ្វើ ឲ្យរំញ័រឬធូរលុងចំពោះ ម៉ាស៊ីនថ្មី។បន្ទាប់ពីនោះ អ្នកគួរផ្លាស់ ប្តូរប្រេងម៉ាស៊ីនជាថ្មីម្តងទៀត ពេលជិតបញ្ចប់ អំឡុងពេលបញ្ឆេះ ម៉ាស៊ីនឬបើក រថយន្តឲ្យក្តៅម៉ាស៊ីន និងដើរស្រួល ក្នុងរង្វង់ចម្ងាយផ្លូវ១៦០០គីឡូម៉ែត្រ។

4-recomendaciones-que-le-permitiran-comprar-el-auto-nuevo-ideal

car_2196067b

 

អុីវ វិចិត្រា

.

 

 

RELATED ARTICLES