Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ផ្គត់ផ្គង់​ អាវុធ​ឲ្យ​ ស៊ែកប៊ី ប្រឆាំងអង្គការ​ណាតូ និងអឺរ៉ុប

រុស្ស៊ី ផ្គត់ផ្គង់​ អាវុធ​ឲ្យ​ ស៊ែកប៊ី ប្រឆាំងអង្គការ​ណាតូ និងអឺរ៉ុប

រុស្ស៊ី​៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ត្រៀម​បញ្ជូន យន្តហោះចម្បាំង រថក្រោះនិង​រថពាសដែកទៅកាន់​ប្រទេស​ស៊ែកប៊ី​ ដើម្បី​ប្រឆាំង​និង​ឥទ្ធិពល​របស់​អង្គការ NATO និង​សហគមអឺរ៉ុប​ក្នុង​ឧបទ្វីប Balkans ដែលស្ថិតនៅភាគខាងកើត​អឺរ៉ុប។

ក្នុងអំឡុងពេល​ទស្សនកិច្ចទៅកាន់​ក្រុងមូស្គូ​រដ្ឋមន្ត្រីការពារជាតិ​ស៊ែកប៊ី​លោក Zoran Djordjevic បានថ្លែងថា​លោកប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន ខ្លួនឯងផ្ទាល់​បាន​អនុម័ត​នូវការ​ផ្គត់ផ្គង់​​ដោយ​សេរី​នូវ​យន្តហោះចម្បាំង​ម៉ូដែល MiG-29 ចំនួន​៦គ្រឿង រថក្រោះ T-72 ៣០គ្រឿង និង​រថពាសដែក​ BRDM-2 ៣០គ្រឿង​ទៅ​ប្រទេស​ Balkan ក្នុងពេលដ៏ខ្លីខាងមុខនេះ។

តាមដែលគេដឹងមកថារដ្ឋាភិបាលរុស្ស៊ី​ទទួលរ៉ាប់រង​តុបតែង​ថ្មី​និង​ធ្វើ​ទំនើបកម្ម​នៃ​យុទ្ធោបករណ៍ទាំងនោះ​ដោយប្រើប្រាស់​អ្នកបច្ចេកទេស​ក្នុងប្រទេស​ស៊ែកប៊ី ។ ដើម្បី​នឹង​បញ្ជូនយន្តហោះចម្បាំង​ទៅកាន់​ប្រទេស​ស៊ែកប៊ី​ពួកគេនឹង​ចាំបាច់​ត្រូវ​ហោះ​ឆ្លងកាត់​ដែនអាកាស​របស់អង្គការ​ NATO ​។

លោក Djordjevic បានថ្លែងថា​មន្ត្រី​ពាក់ព័ន្ធ​នៅតែ​ធ្វើការ​កំណត់​ថាតើ​សព្វាវុធ​សឹក​ទាំងនោះ​នឹង​បានដឹកជញ្ជូន​ដោយរបៀបណាដដែល ។ លោកបន្ថែមថា​យើង​កំពុង​ទន្ទឹងរង់​ចាំ​មើល​​នីតិវិធី​ចុងក្រោយ​របស់​រុស្ស៊ី​ហើយ​នឹងសង្កេតមើល​ថា​តើ​អាវុធ​ទាំងអស់នោះ​នឹងត្រូវបានបញ្ជូនទៅកាន់​ស៊ែកប៊ី​យ៉ាងដូចម្តេច ។

គួរបញ្ជាក់ថា​ស៊ែកប៊ី​បានដាក់ពាក្យ​ស្នើ​​សុំសមាជិកភាព​ផ្លូវការមួយ​របស់សហគម​អឺរ៉ុប​ក្នុងឆ្នាំ​២០០៩ ហើយ​បាន​ចូលរួមចរចា​ចូលអឺរ៉ុប​ក្នុងឆ្នាំ​២០១៤ ប៉ុន្តែ​រដ្ឋា​ភិ​បា​ល​ក្រុងមូស្គូ​​បាន​ព្យាយាមជំទាស់​នឹងការ​បោះជំហាន​របស់ខ្លួន​ក្នុង​កា​​រ​​​ប្រែក្លាយជា​សមាជិក NATO ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES