Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិលិចទូក​កណ្តាល​ទន្លេបង់ក្លាដែស​​ស្លាប់​៤​បាត់ខ្លួន​១៤នាក់

លិចទូក​កណ្តាល​ទន្លេបង់ក្លាដែស​​ស្លាប់​៤​បាត់ខ្លួន​១៤នាក់

បង់ក្លាដែស៖​ យ៉ាងហោចណាស់​មានមនុស្ស​៤នាក់​ស្លាប់បាត់បង់ជីវិត​និង​១៤​នា ក់​នៅតែ​បាត់ខ្លួន​បន្ទាប់ពី​មាន​ទូកមួយគ្រឿង​ដែលមាន​ផ្ទុក​មនុស្សយ៉ាងច្រើន​បាន​លិចចូលទន្លេ Panguchi ក្នុងស្រុក Bagerhat របស់បង់ក្លាដែស​ដែល​ស្ថិតនៅ​ចម្ងា យ​១៧៨​គីឡូម៉ែត្រ​នៃ​ភាគខាង​និរតី​រដ្ឋធានីដាកា​កាលពីព្រឹកថ្ងៃអង្គារ ។

មេប៉ូលិស​ស្រុក​ខាងកើត​ហេតុ​លោក Pankaj Chandra Roy បានថ្លែងប្រាប់​ទីភ្នាក់​ងារព័ត៌មានចិនស៊ីនហួរ​តាម​ទូរស័ព្ទ​ថា​ទូក​ដែលមាន​ផ្ទុកអ្នកដំណើរ​រហូតដល់​ទៅ​៧០នាក់​បានលិច​ចូលក្នុង​ទន្លេ​នៅវេលាម៉ោង​១០និង៣០នាទីព្រឹកក្នុងស្រុកកាល​ពី​​ថ្ងៃអង្គារ ។

លោក​បាន​បញ្ជាក់ថា​សាកសព​ស្រ្តី​៣នាក់​និង​កុមារ​ម្នាក់​ត្រូវបាន​ស្រង់ចេញពី​ទឹក​រួ​ចរាល់ហើយ​។ លោកបន្ថែមថា​កិច្ចខិតខំប្រឹង​ប្រែង​ជួយ​សង្គ្រោះ​និង​ស្រាវជ្រាវរុក​អ្នក​ដែលបាត់ខ្លួន​គឺ​ស្ថិតក្រោម​ការ​ចេញប្រតិបត្តិការ​របស់​ក្រុម​ជ្រមុជ​ទឹក​របស់​ទាហាន​ជើងទឹក​បង់ក្លាដែស​ និងទីភ្នាក់ងារ​ការពារជនស៊ីវិល​និង​សេវា​ពន្លត់​អគ្គីភ័យ​។

យ៉ាងហោចណាស់​មានមនុស្ស​១៤នាក់​នៅតែ​បាត់ខ្លួននៅឡើយ ។ មន្ត្រី​ប៉ូលិស​និង​អង្គភាព​ជួយសង្គ្រោះ​បាន​ថ្លែងថា​មនុស្ស​ប្រមាណជា​៥០នាក់​បាន​ហែល​ទឹក​សំដៅទៅរក​ច្រាំងទន្លេ​ស្របពេលដែល​ទូក​ដែល​មាន​ផ្ទុកមនុស្ស​ច្រើន​លើសលុប​មួយគ្រឿងលិចចូលទន្លេ​ដោយសារតែ​រលក​បោកបក់​ខ្លាំង​​​​​​​។

សូមបញ្ជាក់ថាមន្ត្រី​ជាន់ខ្ពស់​ទីភ្នាក់ងារ​ការពារជនស៊ីវិល​និង​សេវា​ពន្លត់អគ្គីភ័យ​របស់​បង់ក្លាដែសបាន​ថ្លែងថា​ទូក​ដែលជួបគ្រោះអកុសល​នេះ​ត្រូវបាន​គេ​ស្រង់​ចេញ​ពីទន្លេនិង​បាននាំយកមកកាន់ច្រាំង​ទន្លេហើយ មិនតែប៉ុណ្ណោះលោក​លើក​ឡើង​ថា​ឧប្បត្តិហេតុនេះគឺដោយសារតែ​ការ​ផ្ទុក​មនុស្ស​លើសចំណុះ​ទើប​លិច​ចូល​ក្នុងទន្លេតែម្តង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

RELATED ARTICLES