Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិកម្លាំង​ប្រដាប់​អាវុធ​ឥណ្ឌា​​បាញ់​​សម្លាប់​បាតុករ​ច្រើននា​ក់​នៅ​តំបន់កាស្មៀ

កម្លាំង​ប្រដាប់​អាវុធ​ឥណ្ឌា​​បាញ់​​សម្លាប់​បាតុករ​ច្រើននា​ក់​នៅ​តំបន់កាស្មៀ

កាស្មៀ៖ ប៉ូលិសនិយាយថាយ៉ាងហោចណាស់​មានមនុស្ស​៣នាក់​និង​ពួកសកម្ម​ប្រយុទ្ធ​ម្នាក់​ត្រូវបានបាញ់​សម្លាប់​កាលពីថ្ងៃអង្គារ​ក្នុងពេល​ប៉ះទង្គិចគ្នាដោយ​អា​វុ ធ​​មួយ​អស់រយៈ​ពេល​ពេញ​មួយថ្ងៃ​ជាមួយ​និង​កងកម្លាំងរដ្ឋាភិបាល​ឥណ្ឌា។

ការប៉ះទង្គិចគ្នា​ដោយអាវុធ​នេះ​បានផ្ទុះឡើង​នៅ​ភូមិ Durbugh ដែលស្ថិតនៅ​ចម្ងាយ​២២គីឡូម៉ែត្រ​នៃ​ភាគខាងត្បូងក្រុង Srinagar ដែលជា​រដ្ឋធានី​រដូវក្តៅ​​កាស្មៀ​គ្រប់​គ្រង​ដោយ​ឥណ្ឌា​។

យោងតាម​ប្រភពផ្លូវការ​ឲ្យដឹងថា​មន្ត្រីប៉ូលិស​ម្នាក់​បានរងរបួស​ក្នុងការ​ប្រយុទ្ធគ្នា​​នៅកន្លែង​សម្ងំលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ​ ខណៈ​ពេល​ដែល​ជនស៊ីវិល​រាប់​សិប​​នាក់​ត្រូវបានបាញ់​ឲ្យ​របួស​បន្ទាប់ពី​ប៉ូលិស​និងទាហាន​ឥណ្ឌា​បានបើកការ​បាញ់​ប្រហារ​លើ​បាតុករ​ដែលជាជនស៊ីវិល​នៅ​ក្នុងភូមិមួយ ។

អ្នកនាំពាក្យ​កងទ័ពឥណ្ឌាលោកវរសេនីយ៍ឯក​ Rajesh Kalia បានថ្លែងប្រាប់​សារ​ព័ត៌មានចិន​ស៊ីនហួរថា​ពួក​សកម្មប្រយុទ្ធម្នាក់​ត្រូវបានសម្លាប់​ក្នុងអំឡុងពេល​បាញ់តបតគ្នា​ជាមួយកងទ័ព​ក្នុងតំបន់ Chadoora ។ ការប្រយុទ្ធគ្នា​ក៏បាន​បញ្ចប់​ហើយ​ប្រតិបត្តិការ​​ក៏ត្រូវបានបញ្ឈប់ផងដែរ ។

ប៉ូលិសនិយាយថា​ដើមឡើយ​យុវជនក្នុងស្រុក​ភាគច្រើន​បាន​ស្រែកតាមដង​ផ្លូវ​និងលោកពាក្យស្លោកប្រឆាំងឥណ្ឌា​ហើយ​ថែមទាំងបាន​​វាយប្រហា​រមកលើ​ប៉ូ​លិស​និង​កងទ័ព​ឥណ្ឌា​ជាក់ស្តែង​ដើម្បី​បំបែកការ​ឡោមព័ទ្ធហើយថែម​ទាំ​ងបាន​ជួយ​ព័ទ្ធចាប់​ក្រុម​​សកម្មប្រយុទ្ធ​ដែល​រត់គេចខ្លួន ។ កម្លាំងរដ្ឋាភិបាល​បានបាញ់​គ្រាប់ពិត​និង​ឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូងបាតុករទាំងនោះ​​ រហូតបណ្តាល​មានយុវជន៣នាក់​ស្លាប់បាត់បង់ជីវិត​ក្រៅពីអ្នក​មួយចំនួនទៀតរងរបួស​។

អ្នកគ្រប់គ្រងផ្នែកឱសថ​នៃមន្ទីរពេទ្យ SMHS ក្រុង Srinagar បាន​ឲ្យ​ដឹងថា​ជន​ស៊ីវិ​ល​៣នាក់​ត្រូវបាន​នាំយក​ទៅកាន់មន្ទីរពេទ្យ​របស់យើង​ហើយក៏ស្លាប់​បាត់​បង់ជីវិត​ចំនួន​មនុស្ស​១៧នាក់ផ្សេងទៀត​រងរបួស​ដោយសារគ្រាប់កាំភ្លើង​ក៏​​​ចូល​សម្រាកព្យាបាល​នៅទីនេះដែរ ។

ចំណែកប្រភពក្នុងស្រុក​បានបង្ហើបថា​ផ្ទះមួយខ្នងដែល​ជាទីតាំងរបស់ក្រុម​សកម្ម​ប្រយុទ្ធ​បាននិងកំពុង​បាញ់​ប្រហារ​មកលើ​ទីតាំងរបស់កងទ័ព​និង​ប៉ូលិស​ឥណ្ឌា​​បណ្តាលឲ្យ​ខូចខាតទាំងស្រុង​ដោយសារគ្រាប់កាំភ្លើង​ត្បាល់​និង​ការ​បំផ្ទុះ​គ្រាប់​បែក​ ។ ក្រោយមកទើបមានការប្រយុទ្ធយ៉ាងខ្លាំងក្លា​ដែលអូសបន្លាយ​ពេល​ពេញ​មួយថ្ងៃ​នៅ​ពាសពេញតំបន់នោះ។

គួររំលឹកថា​ក្រុមចលនាបំបែកខ្លួន​និង​ពួកទ័ពព្រៃ​បានធ្វើការ​ប្រឆាំងនិង​ការគ្រប់​គ្រង​របស់រដ្ឋាភិបាលក្រុងញូវដេលីមកលើ​តំបន់កាស្មៀ​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក ។

​ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES