Sunday, January 19, 2025
Homeព័ត៌មានជាតិទទួលទានទឹកឃ្មុំរាល់ថ្ងៃ ជួយបង្កើនថាមពល !

ទទួលទានទឹកឃ្មុំរាល់ថ្ងៃ ជួយបង្កើនថាមពល !

ទឹក​ឃ្មុំ មានប្រយោជន៍ច្រើនចំពោះសុខភាពដូចជា
-ប្រសិនទទួលទានទឹកឃ្មុំរាល់ថ្ងៃ ពោះវៀននឹងមានសុខភាពល្អ បញ្ចោញអាស៊ីដបានប្រក្រតី ពោះមិនងាយហើម ឆ្អល់ឡើយ។
-មិនសូវមានអាការពុលអាហារ ព្រោះទឹកឃ្មុំមានគុណសម្បត្តិក្នុងការសម្លាប់មេរោគ បាក់តេរីគ្រប់ប្រភេទ រួមទាំងក្នុងពោះវៀនផងដែរ។
-ការទទួលទានទឹកឃ្មុំ ជួយបន្ថយចំណង់អាហារផ្អែមៗ សមស្របសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។
-ការស្រាវជ្រាវរកឃើញថា បើទទួលទានទឹកឃ្មុំជាប្រចាំ អាចជួយបង្ការជំងឺបេះដូងបាន ព្រោះទឹកឃ្មុំ នឹងទៅពន្យារដំណើរការអុកស៊ីដកម្មរបស់កូលេស្តេរ៉ូលក្នុងសរសៃឈាម។
-ប្រព័ន្ធការពារនឹងរឹងមាំឡើង ព្រោះបានទទួលអង់ហ្ស៊ីមល្អៗ វីតាមីន និងសារធាតុរ៉ែដែលមានក្នុងទឹកឃ្មុំចូលទៅបំប៉ន៕

RELATED ARTICLES