Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិតុលាការ​​សម្រេច​ឃុំខ្លួន​អតីត​ប្រធានាធិបតី​កូរ៉េលោក​ស្រី​ប៉ាក គុនហេ

តុលាការ​​សម្រេច​ឃុំខ្លួន​អតីត​ប្រធានាធិបតី​កូរ៉េលោក​ស្រី​ប៉ាក គុនហេ

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុងហាប់​បាន​រាយការណ៍ថា​អតីតប្រធានាធិបី​កូរ៉េខាងត្បូងលោកស្រីប៉ាក គុនហេ ត្រូវបាន​តុលាការ​សម្រេចឃុំខ្លួន​នាពី​ព្រឹក​ថ្ងៃសុក្រនេះ​ពីបទ​ស៊ីសំណូក និង​រំលោភអំណាច​។

តុលាការបានសម្រេចចោទប្រកាន់​លោកស្រី​ប៉ាក ពីបទ​ឃុបឃិត​ជាមួយនិង​មនុស្ស​ជំនិត​ម្នាក់​របស់ខ្លួន​ដើម្បី​កំហែងយក​ប្រាក់ពី​អ្នកជំនួញធំៗ​ និងយក​សំ​ណូក​ពី​ក្រុមហ៊ុនមួយ​ក្នុងចំណោមក្រុមហ៊ុន​ជាច្រើន​ហើយ​ថែមទាំង​ប្រព្រឹត្ត​អំពើមិនសមគួរ​ទៀតផង ។

ការចោទប្រកាន់នេះបានជំរុញ​ឲ្យប្រជាជនកូរ៉េ​ខាងត្បូង​រាប់លាននាក់​តវ៉ា​តាម​ដងផ្លូវ​រៀងរាល់​សប្តាហ៍​អស់រយៈជាច្រើនខែ​មុននឹង​តុលាការធម្មនុញ្ញ​ចេញ​សេច​ក្តីសម្រេច​កាលពីថ្ងៃទី​១០ខែមីនា​ដកហូត​តំណែងលោកស្រី​។

គួរបញ្ជាក់ថា​នៅសប្តាហ៍ខាងមុខនេះ​ តុលាការ​រំពឹងថា​នឹង​កាត់ទោស​លោកស្រី​ប៉ាក​ជាផ្លូវការ​​​ក្រោមបទចោទប្រកាន់​កំហែងយក​ សូកប៉ាន់ និង​រំលោភអំណាច​។ ​គ្រាន់តែ​ទោសសូកប៉ាន់​ឬស៊ីសំណូក​មួយ​គឺ​លោកស្រី​នឹង​គ្រប់គ្រាន់​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារអស់មួយជីវិត​ក្នុងប្រទេស​កូរ៉េខាងត្បូង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES