Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិវាយ​ប្រហារ​​ដោយអាវុធ​គីមី​​នៅ​សុីរី​​ស្លាប់​ជិត​៦០នាក់​

វាយ​ប្រហារ​​ដោយអាវុធ​គីមី​​នៅ​សុីរី​​ស្លាប់​ជិត​៦០នាក់​

សុីរី​៖មន្ត្រី​ផ្នែកឱសថ​និង​អ្នក​ឃ្លាំមើល​អំពី​សង្គ្រាម​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​បាន​ឲ្យ​ដឹងថា ការវាយ​មួយ​ដែលគេ សង្ស័ យ ថា​ប្រើអាវុធគីមី​​ហើយ​ត្រូវ​បានគេជឿជាក់ថា​ធ្វើ​ឡើង​ដោយ​យន្តហោះចម្បាំង​របស់រដ្ឋាភិបាលស៊ីរី​បាន​ស​ម្លាប់​មនុស្ស​យ៉ាង​តិច​៥៨ នាក់​ ក្នុងនោះ​មាន​កុមារ​១១នាក់​ដែលមាន​អាយុ​ក្រោ​ម​៨ឆ្នាំ​នៅ​ក្នុង​តំបន់​​ភាគ​ពាយព្យ​ខេត្ត Idlib កាលពីថ្ងៃអង្គារ​។

ប្រភពពីយោធា​ស៊ីរីម្នាក់​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​កងទ័ព​របស់ខ្លួនបាន​ប្រើប្រាស់​អាវុធប្រភេទនេះ ។

​តាម​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំស៊ីរី​និងប្រភពពី​មន្ត្រី​ផ្នែកឱសថ​បានឲ្យ​ដឹងថា​ការ​វាយប្រហារ​នេះបានបណ្តាលឲ្យ​ប្រជាជន​​ស្លូតត្រង់និង ទន់ខ្សោយ​និង​អ្នក​មួយ​ចំនួនបាន​ចេញពពុះតាមមាត់​របស់ពួកគេ​ ដែលគេ​បាន​ពណ៌នាថា​វា​ជា​សញ្ញា​មួយនៃ​ការវាយប្រហារ​ដោយ​អាវុធគីមី។

មន្ត្រីអង្គការ​សិទ្ធិមនុស្សរបស់អង់គ្លេសប្រចាំស៊ីរី​បាន​ថ្លែងថា​ការវាយប្រហារ​ពី​ដែន​អាកាស​មកលើ​ក្រុង Khan Sheikhoun ដែលស្ថិតនៅ​ភាគខាងត្បូង​ខេត្ត Idlib ដែលត្រួតត្រាដោយ​ពួកឧទ្ទាម​ក៏បណ្តាលឲ្យ​មនុស្ស​ជាង​៦០នាក់​រងរបួស​ផងដែរ ។ កាលពី​ម៉ោង​៦និង៣០នាទី​ព្រឹក​ យន្តហោះចម្បាំង​បាន​ដាក់ទិសដៅ​លើ​ក្រុង Khan Sheikhoun ដោយ​អាវុធ​គីមី​ដែលគេជឿជាក់ថា​​ជា​ប្រភេទ​ក្លូរីននិង​ជាតិគីមី​ម្យ៉ាង​ដែលមាននៅលើអាវុធប្រល័យលោក ។ ក្នុងហេតុការណ៍នេះ​មានមនុស្ស​ជាង​៥០នាក់​បានស្លាប់បាត់បង់ជីវិត​និង​រងរបួស​៣០០នាក់ ។

​ប្រភពបន្តទៀតថា​ក្រោយមក​យន្តហោះចម្បាំងបាន​ទម្លាក់គ្រាប់បែក​ក្បែរ​ទីតាំង​ផ្គត់ផ្គង់ឱសថ​ដែល​ជនរងគ្រោះ​ដោយការវាយ ប្រហារ នេះ​កំពុងព្យាបាលរបួស ។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​​ប្រចាំ​ស៊ីរី​ថ្លែងថា​ខ្លួន​បាន​ចាប់​​​ធ្វើការ​ស៊ើបអង្កេត​លើ​ការវាយប្រហារ​ដែលគេ​សង្ស័ យថា​ប្រើអាវុធគីមីនេះ​ ។ក្រោយមកអ្នកជំនាញរបស់ UN បាន​បញ្ជាក់​ថា​នេះគឺជា​ការ​វាយប្រហារដោយ​អាវុធគីមី​ដែលកំពុងតែ​ជាក្តី​បារម្ភ​យ៉ាងខ្លាំង​ តែយ៉ាងណាករណីនេះនៅតែ​បន្ត​ស៊ើបអង្កេតដដែល។​

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES