Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទ័ពអាល់ហ្សេរី សម្លាប់​ភេរវករ៣៥ ​ឃាត់ខ្លួន១៨នាក់ ​ក្នុង​ត្រីមាសទី១​

ទ័ពអាល់ហ្សេរី សម្លាប់​ភេរវករ៣៥ ​ឃាត់ខ្លួន១៨នាក់ ​ក្នុង​ត្រីមាសទី១​

អាល់ហ្សេរី៖ ក្រសួងការ​ពារជាតិ​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​ផ្លូវការ​ El-Djeich ថា​កង កម្លាំង​ប្រឆាំង​ភេរវកម្មអាល់ហ្សេរី​បាន​សម្លាប់​ក្រុម​ភេរវករ​ចំនួន​៣៥នាក់​និង​​​ចាប់ ខ្លួន​បាន​១៨នាក់​ផ្សេងទៀត​ក្នុងអំឡុងពេល​៣ខែដំបូងនៃ​ឆ្នាំ​២០១៧នេះ ។

ប្រភពបាន​កត់សម្គាល់ថា​មនុស្ស​ចំនួន​៥៩នាក់​ត្រូវបាន​ឃាត់ខ្លួន​​ក្រោមបទចោ​ទប្រកាន់​ផ្តល់ការគាំទ្រ​ដល់​ក្រុម​ភេរវករ ។

​ក្នុង​អំឡុង​ប្រតិបត្តិការ​គិតចាប់តាំងពី​ដើម​ឆ្នាំនេះ​​ ទាហានក្នុង​ជួរកងទ័ព​ជើង​គោក​ក៏​បាន​នាំ​យក​មកនូវ​អាវុធ​​ជាច្រើន​​ប្រភេទ​ផ្សេងៗគ្នា​ ដែល​បន្ថែម​លើ​យាន​យ​ន្ត​២៤២គ្រឿង​​ប្រើប្រាស់​ដោយ​ក្រុមភេរវករនិង​​ក្រុម​រត់ពន្ធអាវុធ ។

​ជាងនេះ​ទៅទៀត​កងទ័ពដែល​​ត្រូវបានដាក់ពង្រាយ​នៅតាមបណ្តោយ​ព្រំដែន​ទាំ​ង​​អស់​បាន​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​អ្នក​ជួញដូរមនុស្ស​និង​រត់ពន្ធ​គ្រឿ​ងញៀនចំនួន​៣០០០នាក់​ ។

កាលពីខែ​មុន​ ទាហាន​ក្រសួងការពារជាតិ​បានប្រកាសពីការ​សម្លាប់​មន្ត្រី​ជាន់​ខ្ព​ស់​ពីរនាក់​នៅ​ក្នុង​ជួរ​ក្រុម​​សាខា​រដ្ឋអ៊ីស្លាម​ក្នុងប្រទេស​អាល់ហ្សេរី ។

អ្នកជំនាញ​បានលើកឡើងថា​ផ្អែកតាម​ទីតាំង​ក្នុង​តំបន់ញាំញីដោយ​បញ្ហា​សន្តិ​សុ​ខ​​និង​អស្ថិរភាព​ផ្នែកនយោបាយ​ដែលមិនធ្លាប់មាន​ពីមុនមកនោះ​ អាល់ហ្សេរី​ប្រ​ឆាំងមុខនឹងការគំរាមកំហែងពីសំណាក់​ភេរវករ ។

គួរកត់សម្គាល់​ថា​សាខាក្រុមសកម្មប្រយុទ្ធ​មួយចំនួន​របស់ក្រុមអាល់កៃដា​ក្នុងអង្គ​ការ​ Islamic Maghreb (AQIM) ហើយថ្មីៗនេះ​បានបង្កើត​ក្រុ​ម​សាខា​រដ្ឋអ៊ីស្លាម​នៅ​តែ​កំពុង​ទទួលយក​ជនភៀសខ្លួន​ក្នុង​តំបន់​ព្រៃភ្នំ​នៅ​ភាគខាងជើង​និង​តំបន់​វាលខ្សាច់​ដាច់ស្រយាល​ក្បែរ​​​លីប៊ីនិង​ម៉ាលី ។

​ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES