Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចិន ព្រមាន​ជប៉ុន​ លើ​បញ្ហា​ដែន ទឹកប្រវត្តិសាស្ត្រ

ចិន ព្រមាន​ជប៉ុន​ លើ​បញ្ហា​ដែន ទឹកប្រវត្តិសាស្ត្រ

ចិន៖ រដ្ឋាភិបាលចិន​កាលពីថ្ងៃពុធនេះបានព្រមានជប៉ុន​មិន​ឲ្យផ្សព្វផ្សាយ​ការ​បកស្រាយ​នៃការ​ឈ្លានពាន​កាលពីអតីតកាលរបស់ខ្លួនដែល​នាំឲ្យមានការ​យល់ខុស​ ហើយចូរប្រយ័ត្ន​ចំពោះការគិតរវើរវើយ​អំពី​ផ្លូវ​ដ៏​គ្រោះថ្នាក់​​នៃ​យន្តការ​យោធា​និយម ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោកស្រី Hua Chunying បានថ្លែង​ថា​ភាគីជប៉ុន​គួរ​តែ​ប្រឈមមុខ​ចំពោះរឿងនេះហើយ​គិតអំពី​ប្រវត្តិសាស្ត្រ​និង​ទទួលយកមេរៀន​ពី​ប្រវត្តិសាស្ត្រ​ ។

ការ​លើកឡើង​របស់លោកស្រី Hua បែបនេះគឺបន្ទាប់ពី​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ពីររូបរបស់ជប៉ុន​បានថ្លែង​ដោយឡែកពីគ្នាកាលពី​ថ្ងៃអង្គារ​ពួកគេ​គាំទ្រ​ការប្រើ​ប្រាស់បទបញ្ជារបស់ព្រះចៅអធិរាជ​មុន​សង្រ្គាម​ដែល​​ដែលអាច​មានវិវាទ​កើត​ឡើង​ចំពោះ​ការ​អប់រំដូចជា​ការបង្ហាត់បង្រៀន​​ដល់អ្នកជំនាន់ក្រោយអំពី​ធាតុ​ពិតឬប្រភពដើមទាំងឡាយ ​ ថ្វីបើ​មាន​ការ​តវ៉ាយ៉ាងខ្លាំង​ពី​បក្សប្រឆាំង​និង​សាធារណៈ​ជន ។

ជាងនេះទៅ​យោងតាម​សៀវភៅអប់រំ​ថ្មី​ តាមសាលាជប៉ុន​គួរតែ​ផ្តល់ឲ្យ​សិស្សានុសិស្ស​នូវ​មេរៀន​​សិល្បៈ​នៃសង្គ្រាមឬសឹកចម្បាំង​ ។

ចំណែកអ្នកនាំពាក្យ​ក្រសួងការបរទេសចិន​បានលើកឡើងថា​ការខិតខំប្រឹងប្រែង​របស់ជប៉ុន​​ក្នុងការ​ចាប់ផ្តើម​ឈានទៅរក​ការ​ដាក់បញ្ចូល​សម័យសង្គ្រាមរបស់ខ្លួន​ក្នុងកម្មវិធីអប់រំ​គឺទំនងជា​នឹងនាំមកនូវ​ការចោទសួរអំពី​ការបោះជំហាន​ចូល​ដាន​ចាស់​នៃ​សង្គ្រាម​ ។

លោកស្រីបានបញ្ជាក់ថា​ការ​ធ្វើសង្គ្រាមឈ្លានពាន​របស់​អ្នកយោធានិយមមួយ​នេះ​បាននាំឲ្យ​កើតមានគ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ចិន​និង​ប្រជា​ជន​ក្នុង​បណ្តាប្រទេស​អាស៊ីផ្សេងទៀត ។ លោកស្រី​ថែមទាំង​បាន​ជំរុញ​ឲ្យ​ជប៉ុន​បោសសម្អាតនូវ​ស្នាមប្រេះឆា​ដែលកើតមកពីការឈ្លានពាន​កាល​ពីអតីត​កាល​របស់ខ្លួន​ហើយ​មិនត្រូវ​នាំឲ្យ​ប្រជាជនជប៉ុនយល់ខុស​ជាមួយនិងការគិតខុស​ពីប្រវត្តិ​សាស្ត្រនោះឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES