Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិក្រោយ​ចោទសុីរី​ប្រើអាវុធ​គីមី​អាមេរិក​ចេញទ័ព​វាយ​​មូលដ្ឋាន​ទ័ពអាកាស

ក្រោយ​ចោទសុីរី​ប្រើអាវុធ​គីមី​អាមេរិក​ចេញទ័ព​វាយ​​មូលដ្ឋាន​ទ័ពអាកាស

សុីរី៖ ប្រភពពីយោធាស៊ីរី​បានឲ្យ​ដឹងថា​សហរដ្ឋអាមេរិក​បាន​វាយ​ប្រហារ​មូលដ្ឋាន​ទ័ពអាកាស​របស់ស៊ីរី​មួយកន្លែងដែលស្ថិតនៅ​តំបន់ភូមិភាគកណ្តាល​ប្រទេស​នេះ​​កាលពីវេលាទៀបភ្លឺ​ថ្ងៃសុក្រ​ទី​៧ខែមេសា​នេះ​ដែលបណ្តាលឲ្យ​មានការ​ខូចខាត​ជាច្រើន ។

ប្រភពបានថ្លែងប្រាប់​សារព័ត៌មានចិនស៊ីនហួរថា​ការវាយប្រហារ​ចំ​គោលដៅ​ដែល​ជាមូលដ្ឋានយោធា​ Shairat ក្នុង​ខេត្តភាគកណ្តាល Homs ។

ចំណែកទូរទស្សន៍រដ្ឋបាន​ហៅការ​វាយប្រហារនេះថា​ជាការ​ឈ្លានពាន​របស់​ស​ហ​រដ្ឋ​អា​មេរិក ។ ចំពោះ​ទំហំនៃការ​ខូចខាត​គេនៅមិនទាន់បានដឹងនៅឡើយទេ​ខណៈទីបញ្ជាការកងទ័ព​ស៊ីរី​កំពុង​ទន្ទឹងរង់ចាំ​របាយការណ៍ពី​ខេត្តសាមី ។

តាមរបាយការណ៍​បង្ហាញថា​ការវាយប្រហារនេះ​គេបានកត់សម្គាល់ថា​ជាការ​ឆ្លើយ​តប​ឬសងសឹករបស់សហរដ្ឋអាមេរិក​ដែលចោទប្រកាន់​រដ្ឋាភិបាល​ស៊ីរី​ថា​បាន​វាយប្រហារ​លើ​ក្រុង Khan Sheikhoun នៃខេត្ត Idlib ភាគពាយព្យ​ប្រទេស​ស៊ីរី​ដោយ​អាវុធគីមី​បណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិត ។

ប៉ុន្តែការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​មកលើ​ទាហានស៊ីរី​ដែល​ជាអ្នកពីក្រោយការវាយប្រហារដោយអាវុធបរមាណូនេះ​ត្រូវបានបដិសេធ​ទាំង​ស្រុង​ពីសំណាក់រដ្ឋាភិបាលក្រុងដាម៉ាកាស ។

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ស៊ីរី​បាន​រាយការណ៍ថា​យ៉ាង​ហោ​ចណាស់មាន​ទាហាន​ស៊ីរី​៤នាក់​ត្រូវបាន​សម្លាប់បា​ត់បង់​ជីវិត​ក្នុងការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​សហរដ្ឋអាមេរិក​ដែលបាន​ដាក់ទិសដៅ​លើ​មូលដ្ឋានទ័ព​អាកាស​មួយកន្លែង​​ក្នុង​តំបន់ភូមិភាគកណ្តាល​ស៊ីរី​ ។

ទោះជាយ៉ាងណា​អ្នកនាំពាក្យ​មន្ទីរបង់តេហ្គូន​លោក Jeff Davis បានថ្លែងថា​​កងទ័ព​សហរដ្ឋអាមេរិកបានបាញ់​មីស៊ីល​ប្រភេទ ​Tomahawk ចំនួន​៥៩គ្រាប់​ចេញពី​នាវា​ពិឃាតរបស់ខ្លួន​ឆ្ពោះទៅកាន់​គោលដៅ​មូលដ្ឋានទ័ពស៊ីរី កន្លែងស្តុក​ប្រេងភស្តុភារ ទីតាំងផ្គត់ផ្គង់គ្រឿងផ្ទុះនិង​ប្រព័ន្ធការពារដែនអាកាស​និងរ៉ាដា​​របស់​រដ្ឋាភិបាលស៊ីរី ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES