Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិពូទីន​​ថារុស្សូី​ស្មោះជា​មួយសម្ព័ន្ធមិត្តខ្លួន​សុីរីទង្វើ​​អាមេរិក​​​​បំផ្លាញ​​ទំនាក់ទំន​ង​​រុស្ស៊ី-អាមេរិក

ពូទីន​​ថារុស្សូី​ស្មោះជា​មួយសម្ព័ន្ធមិត្តខ្លួន​សុីរីទង្វើ​​អាមេរិក​​​​បំផ្លាញ​​ទំនាក់ទំន​ង​​រុស្ស៊ី-អាមេរិក

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី​បានស្រង់សម្តី​អ្នកនាំពាក្យ​​សេតវិមាន​គ្រីមលីន​នៅ​ថ្ងៃសុក្រនេះថា​លោកប្រធានាធិបតី​វ៉្លាឌីមៀរ ពូទីន​ ជឿជាក់ថា​ការវាយប្រហារ​ដោយ​មីស៊ីល​របស់​សហរដ្ឋអាមេរិក​មកលើ​មូលដ្ឋានទ័ពអាកាស​ស៊ីរី​បាន​ល្មើស​និង​ច្បាប់​អន្តរជាតិ​ហើយ​ថែមទាំង​ធ្វើ​ឲ្យ​អន្តរាយយ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋអា​មេរិកនិង​រុស្ស៊ី​ទៀតផង ។

លោក Dmitry Peskov ​អ្នក​នាំពាក្យ​លោកពូទីន​បានលើកឡើងថា​​មេដឹកនាំរុស្ស៊ី​​​​​ស្មោះ​ស្ម័គ្រ​ជាមួយនិង​​​​សម្ព័ន្ធមិត្ត​របស់ខ្លួនប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad ពាក់ព័ន្ធនិង​សកម្មភាព​​​របស់​សហរដ្ឋអាមេរិក​ដែល​ឈ្លានពាន​មកលើ​អធិបតយ្យភាពជាតិ​របស់ស៊ីរី​។

សហរដ្ឋអាមេរិកបានបាញ់​មីស៊ីល​ជិត៦០គ្រាប់​ស្រោយមកលើ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី​​កាលពី​វេលាទៀបភ្លឺ​ថ្ងៃសុក្រនេះ​​ដោយសារតែ​ខ្លួន​ចោទប្រកាន់​ស៊ីរី​​វាយប្រហារ​ដោយ​អាវុធ​គីមី​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជាច្រើននាក់​សប្តាហ៍នេះ​។

ក្រុមមូស្គូ​រំពឹង​សហការជាមួយរដ្ឋបាលថ្មីសហរដ្ឋអាមេរិក​លោកប្រធានាធិបតី​ដូណាល់ត្រាំ រួមគ្នា​ប្រយុទ្ធប្រឆាំងនិង​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ក្នុងប្រទេស​ស៊ីរី​តែ​សក​ម្ម​ភាពរបស់សហរដ្ឋអាមេរិក​នាពេលនេះ​បានធ្វើ​ឲ្យ​រុស្ស៊ី​ខឹងសម្បារនិង​ស្រឡាំងកាំង​​។

ជាងនេះទៅទៀត​លោកពូទីន​យល់ឃើញថា​ការវាយប្រហារ​របស់សហរដ្ឋអា​មេរិក​​មកលើ​ស៊ីរី​ជាការ​ឈ្លានពាន​ប្រឆាំងនិង​បូរណភាព​ទឹកដីរបស់រដ្ឋ​មួយ​ដែល​ជាការ​រំលោភបំពានលើ​ច្បាប់​អន្តរជាតិ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES