Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចិនខឹង​អាមេរិក​រឿង​ពង្រាយ THAAD ប្រកាស​សងសឹក

ចិនខឹង​អាមេរិក​រឿង​ពង្រាយ THAAD ប្រកាស​សងសឹក

ឧបទ្វីបកូរ៉េ៖ ខណៈ​បញ្ហាកូរ៉េខាងជើង​និង​កិច្ចការពាណិជ្ជកម្ម​ត្រូវបាន​កំណត់​ដាក់​​ក្នុង​កិច្ចប្រជុំកំពូល​ថ្នាក់ប្រធានាធិបតី​រវាងលោកត្រាំនិងលោកស៊ីជីនពីង​សប្តាហ៍​នេះ​ ក៏នៅមាន​បញ្ហា​មួយផ្សេងទៀត​ដែលជាការទន្ទឹងរង់ចាំ​នោះគឺ​ចិនថា​​នឹង​តប​ត​ចំពោះការ​ដាក់ពង្រាយ​ប្រព័ន្ធការពារមីស៊ីល​ THAAD របស់សហរដ្ឋអាមេរិក​នៅកូរ៉េខាងត្បូង​។

ចិនបានប្រឆាំង​ជាដាច់ខាត​ចំពោះការដាក់ពង្រាយ THAAD ដែល​វា​អាវុធ​មួយ​អាច​​ស៊ើបការណ៍​និង​បាញ់​ទម្លាក់​មីស៊ីល​របស់សត្រូវ​បាន​ ហើយ​ចិនបានហៅ​វា​​ការ​ពង្រាយ​អាវុធនេះថា​ជាការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ផ្ទាល់ខ្លួន​របស់ចិន​។

​ក្តីបារម្ភរបស់ចិន​គឺថា​ប្រព័ន្ធ​រ៉ាដា​ដ៏​មាន​ឥទ្ធិពល​របស់ប្រព័ន្ធ​ខែលការពារ​មីស៊ីល​THAAD អាច​តាមដាន​ការចល័ត​នៃ​យុទ្ធោបករណ៍​របស់យោធា​ចិន​ក្នុង​ប្រទេសចិន​។

សហរដ្ឋអាមេរិកនិង​កូរ៉េខាងត្បូង​បានទទូតថា​ប្រព័ន្ធការពារមីស៊ីល THAAD គឺត្រឹម​តែ​មានគោលដៅ​ការពារ​ប្រឆាំងនិង​ការវាយប្រហារ​ដ៏មានសក្តានុពល​របស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូងតែប៉ុណ្ណោះ ​ដែល​ជាទីតាំង​មួយ​មានកង​ទ័ព​អាមេរិកឈរជើង​ជិត៣ម៉ឺននាក់​។ គួរកត់សម្គាល់ផងដែរថា​ឆ្នាំនេះ​លោកគីម​ជុងអ៊ុន បានចេញបញ្ជា​ឲ្យ​បាញ់សាកល្បង​មីស៊ីល៤គ្រាប់រួចមកហើយ​រាប់​បញ្ចូ​ល​មួយគ្រាប់​បាន​បាញ់​រួចហើយសប្តាហ៍នេះ ។

គួរបញ្ជាក់ថាចិន​គឺជា​ដៃគូពាណិជ្ជកម្មធំបំផុត​របស់​កូរ៉េខាងត្បូង​ចិន​​មាន​ឥទ្ធិពល​ផ្នែកសេដ្ឋកិច្ច​លើ​កូរ៉េខាងត្បូង​ហើយរដ្ឋាភិបាល ក្រុងប៉េកាំង កំពុងប្រើ ប្រាស់ ​វាដើម្បីបញ្ឈប់សកម្មភាព​ដាក់ពង្រាយនេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES