Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រី G-7 គ្រោង​​ដាក់​សម្ពាធ​​រុស្ស៊ី​​ឲ្យ​​​ឈប់​​​ជួយ​​គាំទ្រ​​លោក Assad

រដ្ឋមន្ត្រី G-7 គ្រោង​​ដាក់​សម្ពាធ​​រុស្ស៊ី​​ឲ្យ​​​ឈប់​​​ជួយ​​គាំទ្រ​​លោក Assad

សុីរី៖ រដ្ឋមន្ត្រី​ការបរទេស​របស់​បណ្តាប្រទេស​ឧស្សាហូបនីយកម្ម​ទាំង៧​កំពុង​​កៀងគងគ្នា​នៅក្នុង​ច័ន្ទនេះដើម្បី​បើកកិច្ចប្រជុំ​បន្ទាន់​មួយ​​​ស្តីពីការ​វាយ​ប្រហារ​ដោយ​អាវុធគីមី​ក្នុង​ប្រទេស​ស៊ីរី​និងការ​ឆ្លើយតបដោយ​យោធារបស់​សហរដ្ឋ​អាមេរិក​ជាមួយនិងវត្ថុបំណង​នៃការ​ដាក់សម្ពាធ​លើ​រុស្ស៊ី​ឲ្យ​បញ្ចប់​ការ​គាំទ្រ​របស់ខ្លួន​ដល់​លោកប្រធានាធិបតី Bashar Assad ។

ប្រមុខការទូត​អ៊ីតាលី​លោក Angelino Alfano ជាអ្នកដែល​បើកកិច្ចប្រជុំនេះ​បាន​ថ្លែងថា​ការគាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​ការវាយប្រហារដោយ​យោធា​របស់​សហរដ្ឋអាមេរិក​គឺបានពាំនាំមកនូវ​ភាព​សុខដុម​ជាថ្មី​រវាង​សហរដ្ឋអាមេរិក​និង​ដៃគូរបស់ខ្លួន​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី G-7 លើកទី១​ចាប់តាំងពី​លោកដូណាល់​ត្រាំ​ចូលកាន់តំណែង​កាលពីខែមករាកន្លងមកនេះ ។

គួរកត់សម្គាល់​ថា​កិច្ចប្រជុំ​ដែលប្រព្រឹត្ត​ទៅ​ក្នុងទីក្រុង​ Tuscan នេះ​មានការ​ចូលរួម​​ពីសំណាក់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេសលោក Boris Johnson និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Fumio Kishida ជាមួយនិង​បណ្តារដ្ឋមន្ត្រី​ការបរទេស​របស់ G-7 ដទៃទៀត​ ខណៈ​​ដែល​ជំនួបនោះ​ធ្វើឡើងនៅពេល​សហរដ្ឋអាមេរិក​កំពុងបញ្ជូន​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​ឆ្ពោះទៅកាន់​ឧបទ្វីបកូរ៉េ​ដែលជាការ​បង្ហាញសាច់ដុំ​​ដល់​កម្មធ្វើតេស្ត​បាញ់​មីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES