Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិចិននឹង ចាប់ផ្តើម សមយុទ្ធយោធា៣ថ្ងៃ នៅសមុទ្រចិនខាងត្បូង

ចិននឹង ចាប់ផ្តើម សមយុទ្ធយោធា៣ថ្ងៃ នៅសមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ ទីភ្នាក់ងារព័ត៌មាន រដ្ឋបានរាយការណ៍នៅថ្ងៃច័ន្ទនេះ(១៨កក្កដា)នេះដោយផ្អែកតាមទីភ្នាក់ងារ សុវត្ថិភាពដែនសមុទ្រថា រដ្ឋាភិបាលចិននឹងដឹកនាំធ្វើ សមយុទ្ធយោធា មួយក្នុងតំបន់សមុទ្រ ចិនខាងត្បូងចាប់ ពីថ្ងៃ១៩រហូតដល់ ថ្ងៃ២១កក្កដាតទៅ។

សារព័ត៌មាន CCTV News បានព្រមានថា ការចូលធ្វើសមយុទ្ធនេះនឹងត្រូវបាន ហាមឃាត់ក្នុងអំឡុងពេល នៃប្រតិបត្តិការ លំហាត់សម យុទ្ធនោះ។

ភាពតានតឹងក្នុង តំបន់នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល  បន្ទាប់ពី តុលាការមជ្ឈត្តកម្មអន្តរជាតិ មូលដ្ឋានទីក្រុង Hague ប្រទេស ហូឡង់បានចេញសេចក្តីសម្រេចថា ប្រទេសចិន ពុំមានមូលដ្ឋានផ្លូវច្បាប់ក្នុងការអះអាងពីសិទ្ធិជា ប្រវត្តិសាស្ត្រលើបណ្តាកោះក្នុងសមុទ្រ ចិនខាង ត្បូងនោះឡើយ។

ចំណែករដ្ឋាភិបាលក្រុង ម៉ានីលដែលជាអ្នក ប្តឹងទៅកាន់តុលាការនេះ ប្រឆាំងនិងការអះអាង របស់ចិនកាលពីឆ្នាំ២០១៣ និងបានស្វាគមន៍សម្រេច ប្រកាសរបស់តុលាការ អន្តរជាតិក៏ប៉ុន្តែ ចិនបានឆ្លើយតបវិញ ដោយលើកឡើងថាខ្លួន មិនអាចទទួលយក បាននិងមិន ទទួលស្គាល់ឡើយ។

ក្រសួងការបរទេស ចិនបានថ្លែងថា សេចក្តីសម្រេចនេះ គឺគ្មានតម្លៃអ្វីនោះ ឡើយហើយថែម ទាំងមិនមានកម្លាំង ចាប់បង្ខំទៀតផង។ចិនមិនទទួលយកហើយក៏ មិនទទួលស្គាល់ដែរ។ក្រសួងបាន បន្ថែមថារដ្ឋាភិបាលក្រុង ប៉េកាំងមិនទទួល យកចំពោះដំណោះស្រាយ ជម្លោះនេះ ដោយភាគីទីបី ឡើយ ឬក៏ការដោះស្រាយទាំង ឡាយណាដែលរំលោភ បំពានដល់ចិន ផងដែរ។

ដោយឡែកលោក ប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងកាលពីថ្ងៃអង្គារថា ចិនបានផ្សងនូវការរក្សាសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូងប៉ុន្តែក៏មិនទទួល យកនូវតំណែងឬសកម្មភាព ណាមួយក្នុងសមុទ្រចិន ខាងត្បូងឡើយ ដែលផ្អែកលើមូលដ្ឋានលទ្ធនៃករណីតុលាការអាជ្ញាកណ្តាលអំពីជម្លោះនេះ។

រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធ នឹងការចូលរួមក្នុងករណីនេះ ដោយលើកឡើងថាតុលាការពុំ មានយុត្តាធិការលើ បញ្ហានេះ ឡើយ។

 

RELATED ARTICLES